ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចធិបតី ណែនាំឱ្យលុបបំបាត់ការប្រើប្រាស់ទូរស័ព្ទក្នុងម៉ោងសិក្សា ចាប់ពីឆ្នាំសិក្សា២០២៦-២០២៧ ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន បើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ និងអតីតលោកគ្រូអ្នកគ្រូបង្រៀនសាលាបាក់ទូក អញ្ជើញសួរសុខទុក្ខលោកគ្រូ ជា សែ អតីតគ្រូជើងចាស់ឯកទេសរូបវិទ្យា ដែលមានជំងឺប្រចាំកាយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួង! ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងចំនួន៤ ឱ្យស្រោចស្រង់ជីវភាពប្រជាកសិករ និងស្តារហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ក្រោយគ្រោះទឹកជំនន់  ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) របស់សង្កាត់ ខណ្ឌ ឆ្នាំ២០២៦ នៃរដ្ឋបាលខណ្ឌដូនពេញ រាជធានីភ្នំពេញ... ==> បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ រៀបចំពិធីផ្សព្វផ្សាយការងារសោធននិវត្តន៍ ឆ្នាំ២០២៧ ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាល ជាមួយសិស្សនិទ្ទេស A, ឆ្នាំនេះសម្តេចជួបសិស្សនិទ្ទេស A ពីរលើក

នគរបាល​ច្រកទ្វា​អន្តរជាតិ​ប៉ោយ​ប៉ែត សម្របសម្រួល​បែបបទ​ចេញពី​ប្រទេស​ជូន​ប្រតិភូ​ក្រុមប្រឹក្សា​ត្រួតពិនិត្យ​គ្រឿងញៀន​ថៃ (ONCB)

នគរបាល​ច្រកទ្វា​អន្តរជាតិ​ប៉ោយ​ប៉ែត សម្របសម្រួល​បែបបទ​ចេញពី​ប្រទេស​ជូន​ប្រតិភូ​ក្រុមប្រឹក្សា​ត្រួតពិនិត្យ​គ្រឿងញៀន​ថៃ (ONCB)

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​បន្ទាយមានជ័យ​)៖ នា​ព្រឹក​ថ្ងៃទី​២ ខែ​កុម្ភៈ ឆ្នាំ​២០២៥ ប្រតិភូ​ក្រុមប្រឹក្សា​ត្រួតពិនិត្យ​គ្រឿងញៀន​ថៃ (ONCB) បាន​ធ្វើដំណើរ​ចេញពី​កម្ពុជា​ត្រឡប់​ទៅ​ប្រទេស​ថៃ​វិញ បន្ទាប់ពី​បាន​ចូលរួម​ក្នុង​កម្មវិធី​បណ្ដាញ​យុវជន (YNDPP) លើក​ទី​៤ ស្ដីពី​ការបង្ការ​ទប់ស្កាត់​គ្រឿងញៀន និង​ដំណើរ​ទស្សនកិច្ច​នៅ​ខេត្ត​សៀមរាប ប្រទេស​កម្ពុជា រយ​:​ពេល​៣​ថ្ងៃ​។​

​ដំណើរ​ចេញពី​ប្រទេ​នេះ​ត្រូវបាន​ទទួល​ស្វាគមន៍ និង​រៀបចំ​សណ្ដាប់ធ្នាប់ របៀបរៀបរយ ការពារ​សន្តិសុខ សុវត្ថិភាព ដោយ​ប៉ុស្តិ៍នគរបាល​ច្រកទ្វារ​ព្រំដែន​អន្ដរជាតិ​ប៉ោយ​ប៉ែត នៃ​ខេត្ត​បន្ទាយមានជ័យ ដោយ​បាន​សម្របសម្រួល​បែបបទ​ចេញពី​ប្រទេស​រហ័ស ជូន​ប្រតិភូ​ការិយាល័យ​ក្រុម​ប្រឹក្សា​ត្រួតពិនិត្យ​គ្រឿងញៀន​ថៃ (ONCB) ចំនួន​៦០​នាក់ មកពី​១២​ប្រទេស ដឹកនាំ​ដោយ​លោក MOHD FARUZ HJ SULONG ប្រធាន​ប្រតិភូ និង​មាន​ការ​អមដំណើរ​ប្រតិភូ និង​ក្រុម​យុវជន​មក​ដល់​ច្រកទ្វារព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត ដោយ​លោក​ឧត្ដមសេនីយ៍ឯក លឹម តុង​ហួត ប្រធាន​នាយកដ្ឋាន​ផ្សព្វផ្សាយ អប់រំ និង​ទំនាក់ទំនង​សាធារណៈ (​កិច្ចការ​ទូទៅ និង​សហការ​សន្តិសុខ​)​។​

​សូមបញ្ជាក់​ថា ប្រតិភូ​ការិយាល័យ​ក្រុមប្រឹក្សា​ត្រួតពិនិត្យ​គ្រឿងញៀន​ថៃ (ONCB) ក្នុង​កម្មវិធី​បណ្ដាញ​យុវជន (YNDPP) លើក​ទី​៤ ស្ដីពី​ការបង្ការ​ទប់ស្កាត់​គ្រឿងញៀន បាន​មក​ទស្សនកិច្ច​នៅ​ខេត្តសៀមរាប ប្រទេស​កម្ពុជា រយៈពេល​៣​ថ្ងៃ ដោយ​ចូល​នៅ​ថ្ងៃ​ទី​៣១ ខែ​មករា ឆ្នាំ​២០២៥ និង​ចេញ​ទៅ​វិញ​នៅ​ថ្ងៃ​ទី​២ ខែ​កុម្ភ​: ឆ្នាំ​២០២៥៕

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.