ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចធិបតី ណែនាំឱ្យលុបបំបាត់ការប្រើប្រាស់ទូរស័ព្ទក្នុងម៉ោងសិក្សា ចាប់ពីឆ្នាំសិក្សា២០២៦-២០២៧ ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន បើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ និងអតីតលោកគ្រូអ្នកគ្រូបង្រៀនសាលាបាក់ទូក អញ្ជើញសួរសុខទុក្ខលោកគ្រូ ជា សែ អតីតគ្រូជើងចាស់ឯកទេសរូបវិទ្យា ដែលមានជំងឺប្រចាំកាយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួង! ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងចំនួន៤ ឱ្យស្រោចស្រង់ជីវភាពប្រជាកសិករ និងស្តារហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ក្រោយគ្រោះទឹកជំនន់  ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) របស់សង្កាត់ ខណ្ឌ ឆ្នាំ២០២៦ នៃរដ្ឋបាលខណ្ឌដូនពេញ រាជធានីភ្នំពេញ... ==> បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ រៀបចំពិធីផ្សព្វផ្សាយការងារសោធននិវត្តន៍ ឆ្នាំ២០២៧ ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាល ជាមួយសិស្សនិទ្ទេស A, ឆ្នាំនេះសម្តេចជួបសិស្សនិទ្ទេស A ពីរលើក

​សម្តេច​តេជោ ហ៊ុន សែន​៖ កូនប្រុស​ទាំង​បី កុំ​បបួល​ពុក​ទៅ​វាយកូនគោល​ពេល​ពុក​ដើរ​មិន​រួច

​សម្តេច​តេជោ ហ៊ុន សែន​៖ កូនប្រុស​ទាំង​បី កុំ​បបួល​ពុក​ទៅ​វាយកូនគោល​ពេល​ពុក​ដើរ​មិន​រួច

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ ជាមួយ​រូបភាព​ជា​ច្រើន​សន្លឹក​នៅលើ​ទីលាន​វាយ​កូន​ហ្គោល សម្តេច​តេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​កម្ពុជា បានបង្ហាញ​ការពេញចិត្ត​លើ​សារ​ក្រើនរំលឹក​មួយចំនួន​ពាក់ព័ន្ធ​ភាព​កតញ្ញូ​របស់​កូនចៅ​ចំពោះ​ឪពុក​ម្តាយ ដែល​សូម្បី​សម្តេច​ក៏រ​សៀន​សូត្រ​តាម​ផងដែរ​។​

​សារ​ក្រើនរំលឹក​ដែល​នាំ​ឱ្យ​សម្តេច​តេជោ ពេញចិត្ត​នោះ​មាន​រួម​មាន​៖ «​កុំ​យក​ចំណីអាហារ​មក​ឱ្យ​ពុក​ពេល​ពុក​មិន​អាច​ទទួល​, យំសោក​ស្តាយស្រណោះ​ពេល​ពុក​ស្តាប់​មិនឮ​។​ល​។​»​។​
​
សម្តេច​តេជោ បានបង្ហាញ​ការពេញចិត្ត​លើ​សារ​អប់រំ​ទាំងនេះ សម្រាប់​កូនៗ ឬ​ចៅៗ ឬ​ភរិយា​ឬ​ស្វាមី​។​
​ទន្ទឹម​នឹង​ការពេញចិត្ត​លើ​សារ​ខាងលើ​នេះ​ហើយ សម្តេច​តេជោ ក៏​បាន​ដាក់​សារ​៣​បន្ថែម ទៅកាន់​ភរិយា កូនៗ និង​ចៅ​របស់​សម្តេច​ផងដែរ​។​
​
សារ​ទាំង​៣​នោះ​រួមមាន​៖
១៖ សូម​កុំ​លើកទឹកចិត្ត​ប្តី ឬ​ឪពុក ឬ​ជីតា ទៅ​វាយកូនគោល​ពេល​ខ្ញុំ​មិន​មាន​កម្លាំង​វាយ​។​
២៖ កូនប្រុស​ទាំង​បី​កុំ​បបួល​ពុក ទៅ​វាយកូនគោល​ពេល​ពុក​ដើរ​មិន​រួច​។​
៣៖ កូនប្រុស​ទាំង​បី​កុំ​យក​ឧបករណ៍​វាយកូនគោល​ដែល​វាយ​បាន​ឆ្ងាយ​និង​ត្រង់​មក​ឱ្យ​ពុក​មើល ពេល​ពុក​មិន​អាច​បើក​ភ្នែក​មើល​បាន​។​

​សម្តេច​តេជោ ហ៊ុន សែន សង្ឃឹមថា សារ​របស់​សម្តេច​នឹង​ទទួលបាន​ការឆ្លើយតប​សម្រាប់​ពេល​មាន​កម្លាំង​ដូច​ពេលនេះ​៕

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.