ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចធិបតី ណែនាំឱ្យលុបបំបាត់ការប្រើប្រាស់ទូរស័ព្ទក្នុងម៉ោងសិក្សា ចាប់ពីឆ្នាំសិក្សា២០២៦-២០២៧ ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន បើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ និងអតីតលោកគ្រូអ្នកគ្រូបង្រៀនសាលាបាក់ទូក អញ្ជើញសួរសុខទុក្ខលោកគ្រូ ជា សែ អតីតគ្រូជើងចាស់ឯកទេសរូបវិទ្យា ដែលមានជំងឺប្រចាំកាយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួង! ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងចំនួន៤ ឱ្យស្រោចស្រង់ជីវភាពប្រជាកសិករ និងស្តារហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ក្រោយគ្រោះទឹកជំនន់  ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) របស់សង្កាត់ ខណ្ឌ ឆ្នាំ២០២៦ នៃរដ្ឋបាលខណ្ឌដូនពេញ រាជធានីភ្នំពេញ... ==> បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ រៀបចំពិធីផ្សព្វផ្សាយការងារសោធននិវត្តន៍ ឆ្នាំ២០២៧ ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាល ជាមួយសិស្សនិទ្ទេស A, ឆ្នាំនេះសម្តេចជួបសិស្សនិទ្ទេស A ពីរលើក

ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ណែនាំ​ឱ្យ​មន្ត្រី​បច្ចេកទេស​ដាក់​គ្រឿងចក្រ​ជាបន្ទាន់ ដោយ​បូម​ដី​ចាក់​លុប ដើម្បី​ទប់ស្កាត់​ការបាក់​ច្រាំងទន្លេ​នៅ​ភូមិ​ខ្ទរ និង​នៅ​ចំណុច​បាក់​ស្រុត​នៅ​ចំណុច​មុខ​អនុវិទ្យាល័យ​ចំប​ក់មាស

ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ណែនាំ​ឱ្យ​មន្ត្រី​បច្ចេកទេស​ដាក់​គ្រឿងចក្រ​ជាបន្ទាន់ ដោយ​បូម​ដី​ចាក់​លុប ដើម្បី​ទប់ស្កាត់​ការបាក់​ច្រាំងទន្លេ​នៅ​ភូមិ​ខ្ទរ និង​នៅ​ចំណុច​បាក់​ស្រុត​នៅ​ចំណុច​មុខ​អនុវិទ្យាល័យ​ចំប​ក់មាស

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ នា​ព្រឹក​ថ្ងៃទី​២ ខែ​កុម្ភៈ ឆ្នាំ​២០២៥​នេះ ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ដឹកនាំ​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​ដែនដី​ចុះ​ពិនិត្យ​ទីតាំង​បាក់​ច្រាំង​ចំនួន ៣ កន្លែង​នៅក្នុង​មូលដ្ឋាន​ខណ្ឌ​ជ្រោយចង្វារ ដើម្បី​ចាត់វិធានការ​ចាក់ដី និង​បូម​ខ្សាច់​ចាក់​ទប់ និង​រិះរក​វិធានការ​បង្ការ​ទប់ស្កាត់​កុំ​ឱ្យ​បាក់​តទៅទៀត​មាន​ភាព​យូរអង្វែង​។​

​ទីតាំង​ដែល​បាន​បាក់​ហើយ ឯកឧត្តម ឃួ​ង ស្រេង ចុះ​ត្រួតពិនិត្យ​និង​មាន​វិធានការ​ទប់ស្កាត់​នេះ រួមមាន​៖ ទី​១ គឺ​ការបាក់​ស្រុត​ច្រាំង​ទន្លេ​មេគង្គ ប្រវែង​ប្រមាណ ៣០​ម៉ែត្រ នៅ​ចំណុច ផ្សារ​ក្រមួន ស្ថិតនៅ​ភូមិ​ខ្ទរ សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វារ ក្រោយពី​បាន​បាក់ស្រុត កាលពី​វេលា​ម៉ោង ៩​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​១ កុម្ភៈ ម្សិលម៉ិញ​។ ទី​តាំងទី​២ នៅ​ចំណុច​មុខ​វត្ត​បាក់​ខែង សង្កាត់​បាក់​ខែង​។ ទី​តាំងទី​៣ នៅ​ចំណុច​មុខ​អនុវិទ្យាល័យ​ចំប​ក់មាស សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយចង្វា​។​

​ក្នុងឱកាស​នៃ​ការចុះពិនិត្យ​នោះ ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ធ្វើ​ការណែនាំ​ឱ្យ​មន្ត្រី​បច្ចេកទេស នៃ​មន្ទីរ​ជំនាញ​រាជធានី​ភ្នំពេញ រុះរើ​សំណង់​ដែល​ខូចខាត រួច​ដាក់​គ្រឿងចក្រ​ជាបន្ទាន់ ដោយ​បូម​ដី​ចាក់​លុប​ដើម្បី​ទប់ស្កាត់​ការបាក់​ច្រាំងទន្លេ​នៅ​ផ្សារ​ក្រមួន ស្ថិតនៅ​ភូមិ​ខ្ទរ​និង​នៅ​ចំណុច​បាក់​ស្រុត​នៅ​ចំណុច​មុខ​អនុវិទ្យាល័យ​ចំប​ក់មាស សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយចង្វា​ជាបន្ទាន់​។ ជាមួយគ្នានេះ ឯកឧត្ដម ឃួ​ង ស្រេង​ក៏បាន​ណែនាំ​បន្ថែម​ឱ្យ​ឯកឧត្ដម​ឯក ឃុន​ដឿ​ន អភិបាលរង​រាជធានី​ភ្នំពេញ ដែល​ទទួលបន្ទុក​លើ​ការងារ​នេះ ធ្វើ​លិខិត​ស្នើ​ទៅ​ក្រសួង​ធនធានទឹក​និង​ឧត្តុនិយម សុំ​មន្ត្រី​ជំនាញ​របស់​ក្រសួង​ចុះ​មក​សិក្សា​នៅ​ទីតាំង​ទាំង​២​ខាងលើ ដើម្បី​បង្វែ​ផ្លូវទឹក​ធ្វើយ៉ាងណា​កុំ​ឲ្យ​ទឹក​ហូរ​មក​បុក​ទីតាំង​ទាំងពីរ​នេះ​បន្តទៀត​។​
​គូរ​បញ្ជាក់ថា កាលពី​នា​រសៀល​ថ្ងៃទី​០១ ខែ​កុម្ភៈ ឆ្នាំ​២០២៥ ម្សិលម៉ិញ​នេះ មាន​ករណី​បាក់ស្រុត​ច្រាំងទន្លេ ប្រវែង​ប្រមាណ​៣០​ម៉ែត្រ ជិត​ដល់​ផ្លូវ​បេតុង នៅ​ចំណុច​ផ្សារ​ក្រមួន ស្ថិតនៅ​ភូមិ​ខ្ទរ សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វា ដែល​បាន​ធ្វើឱ្យ​ប៉ះពាល់​ជនរងគ្រោះ ចំនួន​៣​ម្ចាស់ ក្នុង​នោះ​ម្ចាស់ផ្ទះ​ទី​១ ដែល​បាន​បាក់​ទាំងស្រុង មានឈ្មោះ ឌី មីន អស់​ផ្ទះ​ចំនួន​២៤​បន្ទប់ ជា​ប្រភេទ​ឥដ្ឋ​ប្រក់​ស័ង្កសី ទំហំ​២០​ម៉ែត្រ គុណ​៣០​ម៉ែត្រ​។ ម្ចាស់ផ្ទះ​ទី​២ មានឈ្មោះ អ៊ុយ សម្បត្តិ ផ្ទះ​សង់​អំពី​ឥដ្ឋ​ប​ប្រក​សង្ក​សី មាន​ស្នាម​ប្រេះ​ខ្លាំង មាន​ប្រវែង ១០​គុណ ៣០​ម៉ែត្រ គឺ​មិន​អាច​រស់នៅ​បាន​។ ម្ចាស់ផ្ទះ​ទី​៣​ឈ្មោះ ឌី ជា ផ្ទះ​សង់​អំពី​ដែក​ប្រក់​សង្ក​សី មាន​បី​បន្ទប់ ប្រវែង ១០​ម៉ែត្រ គុណ​និង​៣០​ម៉ែត្រ គឺ​មិន​អាច​រស់នៅ​បាន ។​

​សំណង់​ខាងលើ ដែល​បាន​បាក់​ស្រុត​នេះ ជា​ប្រភេទ​សំណង់​ថ្មី បាន​សាងសង់​រួច​ប្រហែល​១​ឆ្នាំ ហើយ​ទីតាំង​ដែល​សាងសង់​សំណង់​នេះ​ដែរ ជាទី​តាំង​ចាក់សំរាម ហើយ​ម្ចាស់​សំណង់​បាន​ចាក់​ដី​និង​ខ្សាច់​ធ្វើ​សំណង់​ជា​បន្ទប់​ជួល បើទោះបី អាជ្ញាធរ​សង្កាត់​ធ្វើការ​ណែនាំ​យ៉ាងណាក៏ដោយ ក៏​ពួកគាត់​នៅតែ​បន្ត​ការសាង់សង់ និង​ជួល​ឲ្យ​ប្រជាពលរដ្ឋ​ស្នាក់​នៅ​ដដែល ទើ​បង្ក​ឱ្យ​មាន​ហានិភ័យ​បែបនេះ​៕

 

   

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.