ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចធិបតី ណែនាំឱ្យលុបបំបាត់ការប្រើប្រាស់ទូរស័ព្ទក្នុងម៉ោងសិក្សា ចាប់ពីឆ្នាំសិក្សា២០២៦-២០២៧ ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន បើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ និងអតីតលោកគ្រូអ្នកគ្រូបង្រៀនសាលាបាក់ទូក អញ្ជើញសួរសុខទុក្ខលោកគ្រូ ជា សែ អតីតគ្រូជើងចាស់ឯកទេសរូបវិទ្យា ដែលមានជំងឺប្រចាំកាយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួង! ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងចំនួន៤ ឱ្យស្រោចស្រង់ជីវភាពប្រជាកសិករ និងស្តារហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ក្រោយគ្រោះទឹកជំនន់  ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) របស់សង្កាត់ ខណ្ឌ ឆ្នាំ២០២៦ នៃរដ្ឋបាលខណ្ឌដូនពេញ រាជធានីភ្នំពេញ... ==> បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ រៀបចំពិធីផ្សព្វផ្សាយការងារសោធននិវត្តន៍ ឆ្នាំ២០២៧ ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាល ជាមួយសិស្សនិទ្ទេស A, ឆ្នាំនេះសម្តេចជួបសិស្សនិទ្ទេស A ពីរលើក

ទេសរដ្ឋមន្ត្រី គន់ គីម និង​អភិបាលខេត្ត​ពោធិ៍សាត់ ចុះ​អន្តរាគមន៍​បូមទឹក​សង្គ្រោះ​ស្រូវប្រាំង​ប្រជាកសិករ​ឃុំ​កញ្ជ​រ និង​លើកទឹកចិត្ត​ដល់​កសិករ ឱ្យ​ចូលរួម​ចងក្រង​ជា​សហគមន៍​កសិកម្ម​ទំនើប ដើម្បី​ធានាបាន​ទិន្នផល​ល្អ និង​ទីផ្សារ​ល្អ

ទេសរដ្ឋមន្ត្រី គន់ គីម និង​អភិបាលខេត្ត​ពោធិ៍សាត់ ចុះ​អន្តរាគមន៍​បូមទឹក​សង្គ្រោះ​ស្រូវប្រាំង​ប្រជាកសិករ​ឃុំ​កញ្ជ​រ និង​លើកទឹកចិត្ត​ដល់​កសិករ ឱ្យ​ចូលរួម​ចងក្រង​ជា​សហគមន៍​កសិកម្ម​ទំនើប ដើម្បី​ធានាបាន​ទិន្នផល​ល្អ និង​ទីផ្សារ​ល្អ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ពោធិ៍សាត់​)៖ នា​ថ្ងៃ​ទី​០១ ខែ​កុម្ភ​: ឆ្នាំ​២០២៥ ឯកឧត្តម​កិត្តិ​សង្គហ​បណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន​ទី​១ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ និង​ឯកឧត្តម ខូ​យ រី​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ពោធិ៍សាត់ និង​ជា​ប្រធាន​គណៈកម្មាធិការ​ខេត្ត​គ្រប់គ្រង គ្រោះមហន្តរាយ បាន​លើកទឹកចិត្ត​ដល់​បងប្អូន​ប្រជាកសិករ​ក្នុង​ឃុំ​កញ្ជ​រ ស្រុក​កណ្តៀង ខេត្ត​ពោធិ៍សាត់ ឱ្យ​ចងក្រង​ជា​សហគមន៍​កសិកម្ម​ទំនើប ដើម្បី​ប្រើប្រាស់​ពូជ​ស្រូវប្រាំង​ផលិត​ក្នុងស្រុក ក្នុង​ការធានាបាន​នូវ​ទិន្នផល​ខ្ពស់ និង​មាន​ទីផ្សារ​ល្អ​។​

​ឯកឧត្តម​ទេសរដ្ឋមន្ត្រី និង​ឯកឧត្តម​អភិបាលខេត្ត បាន​លើកទឹកចិត្ត​បែបនេះ ក្នុងឱកាស​ចុះ​ត្រួតពិនិត្យ​ស្ថានភាព​រាំងស្ងួត និង​អន្តរាគមន៍​បូមទឹក ពី​បឹង​ទន្លេសាប ត្រឡប់​ចូល​ផ្លូវ​ទឹកស្ទឹង​ពោធិ៍សាត់ ដើម្បី​ស្រោចស្រព​ស្រូវប្រាំង​ប្រជាកសិករ ក្នុង​ឃុំ​កញ្ជ​រ ស្រុក​កណ្តៀង ដែល​កំពុង​ខ្វះខាត​ទឹកជា​ចាំបាច់ លើ​ផ្ទៃដី​ប្រមាណ​១,១៣១​ហិកតា​។​

​ថ្លែង​ក្នុង​ឱកាស​នោះ ឯកឧត្តម​ទេសរដ្ឋមន្ត្រី គន់ គីម បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ ពី​សំណាក់​សម្តេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ជូន​ចំពោះ​បងប្អូន​ប្រជាកសិករ​ក្នុង​ខេត្ត​ពោធិ៍សាត់ ពិសេស​ប្រជាកសិករ​ក្នុង​ឃុំ​កញ្ជ​រ ស្រុក​កណ្តៀង ដែល​កំពុង​ជួបប្រទះ​បញ្ហា​ការខ្វះ​ទឹក​ស្រោចស្រព​ស្រែប្រាំង​នាពេលនេះ​។​

​ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការយកចិត្តទុកដាក់ របស់​អាជ្ញាធរ​ដែនដី និង​មន្ទីរ​ជំនាញ ក្រោម​ការដឹកនាំ​បញ្ជា​ផ្ទាល់ ពី​សំណាក់​ឯកឧត្តម ខូ​យ រី​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ពោធិ៍សាត់ និង​ជា​ប្រធាន​គណៈកម្មាធិការ​ខេត្ត​គ្រប់គ្រង​គ្រោះមហន្តរាយ ដែល​បាន​ចុះ​ជួប​ជាមួយ​ប្រជាកសិករ​គ្រប់ពេលវេលា ក្នុង​ការពិនិត្យ និង​ឆ្លើយតប​ពី​បញ្ហា​ប្រឈម ដោយសារ​កង្វះ​ខាត​ទឹក​ស្រោចស្រព បើទោះបីជា​កន្លែង​ខ្លះ អាច​នឹង​ប្រឈម​ខូចខាត​ទាំងស្រុង​យ៉ាងណាក្តី​។​

​ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​លើកទឹកចិត្ត​ដល់​ប្រជាកសិករ ឱ្យ​ចូលរួម​ចងក្រង​ជា​សហគមន៍​កសិកម្ម​ទំនើប ដើម្បី​ប្រើប្រាស់​ពូជស្រូវ​ផលិត​ក្នុងស្រុក ដែល​មាន​ការធានា និង​ទទួលស្គាល់​ត្រឹមត្រូវ​ពី​ក្រសួង​ពាក់ព័ន្ធ ក្នុង​ការរក្សាបាន​នូវ​ទិន្នផល​ខ្ពស់ និង​មាន​ទីផ្សារ​ល្អ ដែល​ផ្តល់​ភាពជឿជាក់ និង​ទុកចិត្ត​បំផុត សម្រាប់​ប្រជាកសិករ​។​

​ឯកឧត្តម​ទេសរដ្ឋមន្ត្រី គន់ គីម បាន​ណែនាំ​ដល់​អាជ្ញាធរ​ដែនដី និង​មន្ទីរ​ជំនាញ ត្រូវ​បន្ត​ការយកចិត្តទុកដាក់ លើ​សកម្មភាព​តាមដាន ពី​ទិន្នផល​ស្រែប្រាំង និង​ត្រៀម​អន្តរាគមន៍​បូមទឹក បញ្ជូលទៅ​ស្រែប្រាំង​របស់​កសិករ នៅ​តាម​កន្លែង​ដែល​អាច​ធ្វើទៅបាន ឱ្យបាន​គ្រប់ៗ​គ្នា ដើម្បី​បង្ការ​ការខូចខាត​ដំណាំ របស់​ពួកគាត់​។​

​ឆ្លៀង​ក្នុង​ឱកាស​នោះ ឯកឧត្តម​ទេសរដ្ឋមន្ត្រី គន់ គីម និង​ឯកឧត្តម ខូ​យ រី​ដា ក៏​បាន​ឧបត្ថម្ភ​ប្រេង ចំនួន​១,០០០​លីត្រ សម្រាប់​បន្ត​អន្តរាគមន៍​បូមទឹក​ដាក់​ស្រែ ទៅតាម​សំណូមពរ​ប្រជាកសិករ ទាំង​២១៥​គ្រួសារ​ផង​ដែរ​។​

​គួរ​ជម្រាបជូន​ថា យោងតាម​របាយការណ៍​បូកសរុប ស្តីពី​ការប្រើប្រាស់ និង​បែងចែក​ទឹក​ស្រោចស្រព​ស្រូវប្រាំង សម្រាប់​ដំណាក់កាល​ទី​១ និង​ដំណាក់កាល​ទី​២ និង​ការប្រមូល​ផល​ស្រូវប្រាំង ក្នុង​មូលដ្ឋាន​ស្រុក​កណ្តៀង ចំនួន​៨​ឃុំ ស្មើនឹង​៦៩​ភូមិ លើ​ផ្ទៃដី​ស្រែប្រាំង ចំនួន ១០,៨១៤​ហិកតា ស្មើនឹង​៦,៥៧០​គ្រួសារ រួមមាន​៖

*​ដំណាក់កាល​លើក​ទី​១៖ ការគ្រប់គ្រង និង​ការបែងចែក​ទឹក មាន​រយៈពេល​២៤​ថ្ងៃ ដោយ​គិត​ចាប់ពី​ថ្ងៃ​ទី​០១ ដល់​ថ្ងៃ​ទី​២៤ ខែ​ធ្នូ ឆ្នាំ ២០២៤ ដោយ​បាន​ទទួល​លទ្ធផល​សរុប​ចំនួន​៨​ឃុំ ស្មើនឹង​៦២​ភូមិ លើ​ផ្ទៃដី​ស្រែ​ចំនួន​៨,១០១​ហិកតា ស្មើនឹង​៥,៦៤៥​គ្រួសារ​។​

*​ដំណាក់កាល​លើក​ទី​២៖ ការគ្រប់គ្រង និង​ការបែងចែក​ទឹក មាន​រយៈពេល​១៥​ថ្ងៃ ដោយ​គិត​ចាប់ពី​ថ្ងៃ​ទី​០៣ ដល់​ថ្ងៃ​ទី​១៨ ខែ​មករា ឆ្នាំ​២០២៥ ដោយ​បាន​ទទួល​លទ្ធផល​សរុប​ចំនួន​៨​ឃុំ ស្មើនឹង​៦៩​ភូមិ លើ​ផ្ទៃដី​ស្រែ​ចំនួន​១០,៨១៤​ហិកតា ស្មើនឹង​៦,៥៧០​គ្រួសារ​។​

​ចំពោះ​ការងារ​បង្កបង្កើនផល​ស្រូវ​រដូវប្រាំង គិត​ត្រឹម​ថ្ងៃទី​២៧ ខែ​មករា ឆ្នាំ​២០២៥ ឃុំ​ទាំង​៨ ក្នុង​មូលដ្ឋាន​ស្រុក​កណ្តៀង ស្រែប្រាំង​លើក​ទី​១ សរុប​ចំនួន​១៥,៧១៦​ហិកតា លើស​ផែនការ​ចំនួន​១,៧០៦​ហិកតា នៃ​ផែនការ​រួម​សរុប​ចំនួន​១៤,០១០​ហិកតា ដោយ​ក្នុង​នោះ ប្រជា​កសិករ​បាន​មូល​ផល​ច្រូតកាត់​រួចរាល់​ចំនួន​៦,៥០២​ហិកតា ស្រូវ​ចាប់ផ្តើម​ទុំ​ចំនួន​៥,៣៧៤​ហិកតា និង​ស្រូវ​បែក​គុម្ព​ចំនួន ៣,៨៤០​ហិកតា ស្មើនឹង​៦,៧៧៧​គ្រួសារ​។ សម្រាប់​ឃុំ​កញ្ជ​រ បង្កបង្កើនផល​បាន​ចំនួន​២,២២៦​ហិកតា ស្មើនឹង​៨១៦​គ្រួសារ បាន​ប្រមូល​ផល​រួច​ចំនួន​១,០៩៥​ហិកតា ស្រូវ​កំពុង​បែក​គុម្ព និង​ទុំ​ចំនួន​១,១៣១​ហិកតា និង​មាន​ប្រឡាយ​ស្រោចស្រព សរុប​ប្រវែង​៥២​គីឡូម៉ែត្រ ក្នុងនោះ​ប្រឡាយ​មេ និង​រង ចំនួន​២៩​គីឡូម៉ែត្រ និង​ប្រឡាយ​ជើង​ក្អែប ចំនួន​២៩​គីឡូម៉ែត្រ​៕

 

​

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.