ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចធិបតី ណែនាំឱ្យលុបបំបាត់ការប្រើប្រាស់ទូរស័ព្ទក្នុងម៉ោងសិក្សា ចាប់ពីឆ្នាំសិក្សា២០២៦-២០២៧ ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន បើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ និងអតីតលោកគ្រូអ្នកគ្រូបង្រៀនសាលាបាក់ទូក អញ្ជើញសួរសុខទុក្ខលោកគ្រូ ជា សែ អតីតគ្រូជើងចាស់ឯកទេសរូបវិទ្យា ដែលមានជំងឺប្រចាំកាយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួង! ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងចំនួន៤ ឱ្យស្រោចស្រង់ជីវភាពប្រជាកសិករ និងស្តារហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ក្រោយគ្រោះទឹកជំនន់  ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) របស់សង្កាត់ ខណ្ឌ ឆ្នាំ២០២៦ នៃរដ្ឋបាលខណ្ឌដូនពេញ រាជធានីភ្នំពេញ... ==> បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ រៀបចំពិធីផ្សព្វផ្សាយការងារសោធននិវត្តន៍ ឆ្នាំ២០២៧ ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាល ជាមួយសិស្សនិទ្ទេស A, ឆ្នាំនេះសម្តេចជួបសិស្សនិទ្ទេស A ពីរលើក

សម្ដេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត​៖ ក្រសួង​ធនធានទឹក បាន​អន្តរាគមន៍​បូមទឹក​ជួយសង្គ្រោះ​ស្រូវ​រដូវប្រាំង និង​ដំណាំ​រួមផ្សំ នៅ​ខេត្ត​ចំនួន​៩ ដោយ​សង្គ្រោះ​បាន​ជិត​៣​ពាន់​ហិកតា

សម្ដេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត​៖ ក្រសួង​ធនធានទឹក បាន​អន្តរាគមន៍​បូមទឹក​ជួយសង្គ្រោះ​ស្រូវ​រដូវប្រាំង និង​ដំណាំ​រួមផ្សំ នៅ​ខេត្ត​ចំនួន​៩ ដោយ​សង្គ្រោះ​បាន​ជិត​៣​ពាន់​ហិកតា

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ សម្តេច​មហា​បវ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បានបញ្ជាក់​ថា នៅ​ថ្ងៃ​ទី​៣១ ខែ​មករា ឆ្នាំ​២០២៥ ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​អន្តរាគមន៍​បូមទឹក​ទៅ​ជួយសង្គ្រោះ​ស្រូវ​រដូវប្រាំង និង​ដំណាំ​រួមផ្សំ នៅ​ខេត្ត​ចំនួន ៩ ដោយ​បាន​បូមទឹក​ជួយសង្គ្រោះ​បាន​ចំនួន ២,៨៦៣​ហិកតា​។​
​ខេត្ត​ទាំង​៩ ដែល​បាន​អន្តរាគមន៍​បូមទឹក​ជួយសង្គ្រោះ​ស្រូវប្រាំង និង​ដំណាំ​រួមផ្សំ​របស់​ប្រជាកសិករ រួមមាន ទី​១.​ខេត្ត​កំពង់ធំ មាន​ចំនួន ៤​ទីតាំង ជួយសង្គ្រោះ​បាន​ចំនួន ៧៩​ហិកតា​, ទី​២. ខេត្ត​ព​ព្រៃវែង មាន​ចំនួន ៧​ទីតាំង ជួយសង្គ្រោះ​បាន​ចំនួន ១,១៧១​ហិកតា​, ទី​៣. ខេត្ត​ស្វាយរៀង មាន​ចំនួន ២​ទីតាំង ជួយសង្គ្រោះ​បាន​ចំនួន ៥០​ហិកតា​, ទី​៤. ខេត្ត​កណ្ដាល មាន​ចំនួន ១១​ទីតាំង ជួយសង្គ្រោះ​បាន​ចំនួន ៧២៥​ហិកតា​, ទី​៥. ខេត្ត​ក្រចេះ មាន​ចំនួន ១​ទីតាំង ជួយសង្គ្រោះ​បាន​ចំនួន ១៥​ហិកតា​, ទី​៦.​ខេត្ត​ត្បូងឃ្មុំ មាន​ចំនួន ១​ទីតាំង ជួយសង្គ្រោះ​បាន​ចំនួន ១៦០​ហិកតា​, ទី​៧.​ខេត្ត​កំពង់ចាម មាន​ចំនួន ២​ទីតាំង ជួយសង្គ្រោះ​បាន​ចំនួន ៦១​ហិកតា​, ទី​៨. ខេត្ត​កំពត មាន​ចំនួន ២​ទីតាំង ជួយសង្គ្រោះ​បាន​ចំនួន ៧០​ហិកតា និង​ទី​៩. ខេត្តសៀមរាប មាន​ចំនួន ១​ទីតាំង ជួយសង្គ្រោះ​បាន​ចំនួន ៥៣២​ហិកតា​។​
​សូមបញ្ជាក់​ថា បើ​តាម​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ គឺ​មាន​ខេត្ត​ចំនួន ១៣ ដែល​មាន​ស្រែប្រាំង​ជាង ៥.៥​ម៉ឺន​ហិកតា បាន​ប៉ះពាល់​ខ្វះ​ទឹក​ស្រោចស្រព​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.