ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចធិបតី ណែនាំឱ្យលុបបំបាត់ការប្រើប្រាស់ទូរស័ព្ទក្នុងម៉ោងសិក្សា ចាប់ពីឆ្នាំសិក្សា២០២៦-២០២៧ ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន បើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ និងអតីតលោកគ្រូអ្នកគ្រូបង្រៀនសាលាបាក់ទូក អញ្ជើញសួរសុខទុក្ខលោកគ្រូ ជា សែ អតីតគ្រូជើងចាស់ឯកទេសរូបវិទ្យា ដែលមានជំងឺប្រចាំកាយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួង! ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងចំនួន៤ ឱ្យស្រោចស្រង់ជីវភាពប្រជាកសិករ និងស្តារហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ក្រោយគ្រោះទឹកជំនន់  ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) របស់សង្កាត់ ខណ្ឌ ឆ្នាំ២០២៦ នៃរដ្ឋបាលខណ្ឌដូនពេញ រាជធានីភ្នំពេញ... ==> បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ រៀបចំពិធីផ្សព្វផ្សាយការងារសោធននិវត្តន៍ ឆ្នាំ២០២៧ ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាល ជាមួយសិស្សនិទ្ទេស A, ឆ្នាំនេះសម្តេចជួបសិស្សនិទ្ទេស A ពីរលើក

មុន​ដាច់​ខែ​មករា រាជរដ្ឋាភិបាល​សម្ដេច​ធិបតី ចម្រាញ់​បាន​បេក្ខជន​មាន​សមត្ថភាព​៤០០​នាក់​ទៀត ឱ្យ​ចូលរៀន​នៅ​បណ្ឌិត្យសភា​នគរបាល​កម្ពុជា​

មុន​ដាច់​ខែ​មករា រាជរដ្ឋាភិបាល​សម្ដេច​ធិបតី ចម្រាញ់​បាន​បេក្ខជន​មាន​សមត្ថភាព​៤០០​នាក់​ទៀត ឱ្យ​ចូលរៀន​នៅ​បណ្ឌិត្យសភា​នគរបាល​កម្ពុជា​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

នា​ដើមឆ្នាំ​២០២៥​នេះ ពោល​គឺ​នៅក្នុង​ខែ​មករា បន្ទាប់​ពី​បញ្ចប់​ការប្រឡង​ក្របខ័ណ្ឌ​មន្ត្រីនគរបាល​ជាតិ​បំពេញ​ជួស​ប្រចាំឆ្នាំ​២០២៤ រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​ប្រកបដោយ​ប្រតិភាណ​របស់ សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​កម្ពុជា ដោយ​មាន​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​ជា​សេនាធិការ​ចម្រាញ់​បាន​បេក្ខជន​មាន​សមត្ថភាព​ចំនួន​៤០០​នាក់​បន្ថែមទៀត ដើម្បី​បណ្ដុះបណ្ដាល​នៅ​បណ្ឌិត្យសភា​នគរបាល​កម្ពុជា​។​

​លោក​បណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យ​រង​ក្រសួងមហាផ្ទៃ បាន​មានប្រសាសន៍ថា ដំណើរ​ការប្រឡង​ជ្រើសរើស​នេះ បាន​ប្រព្រឹត្តទៅ ស្រប​តាម​យុទ្ធសាស្ត្រ​បញ្ច​កោណ ត្រង់ មុំ​ធនធានមនុស្ស និង​ស្មារតី នៃ​មរតក​នយោបាយ​ដឹកនាំ​កំណែទម្រង់​នគរបាលជាតិ ដាក់ចេញ​ដោយ​អតីត​រាជរដ្ឋាភិបាល​ស​ម្ដេច​តេជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី ទទួល​ដឹកនាំ​អនុវត្ត​ដោយ​សម្ដេច​ក្រឡាហោម ស ខេង អតីត​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ដោយ​ចម្រាញ់​បាន​ទាំង​បេក្ខជន​មាន​កាយសម្បទា​ត្រូវ​ស្តង់ដារ និង​ចំណេះដឹង​ជា​មូលដ្ឋាន​យ៉ាង​ច្បាស់លាស់​។​

​បើ​តាម​លោក​បណ្ឌិត ទូច សុឃៈ ក្នុងចំណោម បេក្ខជន​ទាំង​៤០០​នាក់​នោះ បេក្ខជន​ថ្នាក់​បរិញ្ញាបត្រ​វិទ្យាសាស្ត្រ​នគរបាល លើ​ជំនាញ​ប្រតិបត្តិការ​កិច្ចការ​នគរបាល ភាសា​អង់គ្លេស​មាន​២៥​នាក់ ជំនាញ​សន្តិសុខ ជំនាញ​សណ្តាប់ធ្នាប់​សារ​ធា​រណៈ និង​ជំនាញ​ស៊ើបអង្កេត​ព្រហ្មទណ្ឌ​មាន​ចំនួន​១៧៥​នាក់ ថ្នាក់​សញ្ញាបត្រ​មធ្យម​ឯកទេស​នគរបាល ជំនាញ​សណ្តាប់ធ្នាប់​សាធារណៈ និង​ជំនាញ​ស៊ើបអង្កេត​ព្រហ្មទណ្ឌ​ចំនួន​១០០​នាក់ និង​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ជំនាញ​នគរបាល​ចំនួន ១០០​នាក់​។

​សូមបញ្ជាក់​ថា បណ្ឌិត្យសភា​នគរបាល​កម្ពុជា បច្ចុប្បន្ន​ដឹកនាំ​ដោយ​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោ​សែន គឺជា​សេនាធិកា​របស់​ក្រសួងមហាផ្ទៃ ដែល​ទទួលបន្ទុក​លើ​ការងារ​បណ្ដុះបណ្ដាល​សិស្ស និស្សិត និង​សិក្ខាកាម ក្របខ័ណ្ឌ​នគរបាល និង​ពន្ធនាគារ ពោល​គឺ​បណ្ដុះបណ្ដាល​ទាំង​អ្នក​ទើប​ប្រឡង​ជាប់ តួ​យ៉ាង​ដូច​បេក្ខជន​៤០០​នាក់​ខាងលើ និង​ទាំង​មន្ត្រីនគរបាល​ដែល​កំពុង​បំពេញ​ការងារ​ស្រាប់ ទាំង​ផ្នែក​ទ្រឹស្ដី និង​ការអនុវត្ត សំដៅ​ធានាបាន​គុណភាព​ធនធានមនុស្ស​និង​កងកម្លាំង​ប្រកបដោយ​វិជ្ជាជីវៈ និង​ក្រមសីលធម៌​៕
​ដោយ សេង បូ​លីន
​មន្ត្រី​ព័ត៌មាន​ក្រុម​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.