ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចធិបតី ណែនាំឱ្យលុបបំបាត់ការប្រើប្រាស់ទូរស័ព្ទក្នុងម៉ោងសិក្សា ចាប់ពីឆ្នាំសិក្សា២០២៦-២០២៧ ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន បើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ និងអតីតលោកគ្រូអ្នកគ្រូបង្រៀនសាលាបាក់ទូក អញ្ជើញសួរសុខទុក្ខលោកគ្រូ ជា សែ អតីតគ្រូជើងចាស់ឯកទេសរូបវិទ្យា ដែលមានជំងឺប្រចាំកាយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួង! ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងចំនួន៤ ឱ្យស្រោចស្រង់ជីវភាពប្រជាកសិករ និងស្តារហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ក្រោយគ្រោះទឹកជំនន់  ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) របស់សង្កាត់ ខណ្ឌ ឆ្នាំ២០២៦ នៃរដ្ឋបាលខណ្ឌដូនពេញ រាជធានីភ្នំពេញ... ==> បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ រៀបចំពិធីផ្សព្វផ្សាយការងារសោធននិវត្តន៍ ឆ្នាំ២០២៧ ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាល ជាមួយសិស្សនិទ្ទេស A, ឆ្នាំនេះសម្តេចជួបសិស្សនិទ្ទេស A ពីរលើក

​ឯកឧត្តម បណ្ឌិត​សភា​ចារ្យ ហង់​ជួន ណារ៉ុន អញ្ជើញ​បើក​សន្និបាត​បូកសរុប និង​វាយតម្លៃ​ការងារ​អប់រំ ឆ្នាំ​សិក្សា​២០២៣-២០២៤ និង​លើក​ទិសដៅ ឆ្នាំ​សិក្សា​២០២៤-២០២៥ នៅ​ខេត្ត​ពោធិ៍សាត់

​ឯកឧត្តម បណ្ឌិត​សភា​ចារ្យ ហង់​ជួន ណារ៉ុន អញ្ជើញ​បើក​សន្និបាត​បូកសរុប និង​វាយតម្លៃ​ការងារ​អប់រំ ឆ្នាំ​សិក្សា​២០២៣-២០២៤ និង​លើក​ទិសដៅ ឆ្នាំ​សិក្សា​២០២៤-២០២៥ នៅ​ខេត្ត​ពោធិ៍សាត់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ពោធិ៍សាត់​)៖ នា​ព្រឹក​ថ្ងៃទី​៣០ ខែ​មករា ឆ្នាំ​២០២៥ ឯកឧត្តម​បណ្ឌិត​សភា​ចារ្យ ហង់​ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​បើក​សន្និបាត​បូកសរុប និង​វាយតម្លៃ​ការងារ​អប់រំ ឆ្នាំ​សិក្សា​២០២៣-២០២៤ និង​លើក​ទិសដៅ ឆ្នាំ​សិក្សា​២០២៤-២០២៥ របស់​មន្ទី​ររ​អប់រំ យុវជន និង​កីឡា​ខេត្ត​ពោធិ៍សាត់​។​

​អង្គសន្និបាត​នេះ ត្រូវបាន​ធ្វើឡើង​នៅ​សាលប្រជុំ​ថ្មី​រដ្ឋបាល​ខេត្ត ដោយ​បាន​ការចូលរួម​ពី ឯកឧត្តម ខូ​យ រី​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ពោធិ៍សាត់​, ឯកឧត្តម ម៉ក់ រ៉ា ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​, រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ក្រសួង​អប់រំ យុវជន និង​កីឡា​, ថ្នាក់ដឹកនាំ​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ​, អភិបាលក្រុង​/​ស្រុក​, ប្រធានការិយាល័យ​អប់រំ​ក្រុង​/​ស្រុក​ទាំង​០៧, លោកគ្រូ អ្នកគ្រូ និង​តំណាង​អង្គការ​ដៃគូ​យ៉ាងច្រើន​កុះករ​។​

​លោក លឹម វុទ្ធី ប្រធាន​មន្ទីរ​អប់រំ យុវជន និង​កីឡា​ខេត្ត​ពោធិ៍សាត់ បាន​បង្ហាញ​ពី​វីរភាព នៃ​ការជោគជ័យ​បន្ថែម ក្នុង​ការអនុវត្ត​ការងារ​អប់រំ យុវជន និង​កីឡា​ក្នុង​ខេត្ត ស្រប​តាម​កំណែទម្រង់​ស៊ីជម្រៅ របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ដែល​ទទួលបាន​លទ្ធផល​ជាទី​មោទន​លើ​គ្រប់​ផ្នែក​អប់រំ ចាប់តាំងពី​ផ្នែក​មត្តេយ្យសិក្សា រហូត​ដល់​មធ្យមសិក្សា ឃើញ​ថា​អត្រា​បោះបង់​ការសិក្សា និង​អត្រា​ត្រួតថ្នាក់​មាន​ការថយចុះ​ជា​បណ្តើរៗ​គួរឱ្យកត់សម្គាល់ អត្រា​ឆ្លង​ភូមិ​សិក្សា និង​អត្រា​បញ្ចប់​ការសិក្សា មាន​ការកើនឡើង​បន្តបន្ទាប់​។ លោក​បាន​បង្ហាញថា ក្នុង​ឆ្នាំ​សិក្សា​២០២៤-២០២៥ ខេត្ត​មាន​សាលារៀន​ចំនួន​៣៩២ ក្នុងនោះ​មត្តេយ្យ​២៣ បឋម​៣០៨ អនុវិទ្យាល័យ​៤៤​និង​វិទ្យាល័យ​១៧ ដែល​មាន​សិស្ស​១១៦,១៤៣​នាក់ ក្នុង​នោះ​សិស្ស​មត្តេយ្យ​១០,១៧៥​នាក់ សិស្ស​បឋម​៧២,៤១៣​នាក់ សិស្ស​អនុវិទ្យាល័យ​១៤,៤៦៥​នាក់ និង​សិស្ស​វិទ្យាល័យ​១៩,០៩០​នាក់ និង​បុគ្គលិក​អប់រំ​ចំនួន​៣,៧៨៨​នាក់​។ សិស្ស​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ មាន​បេក្ខជន​ចំនួន​៣,៧០៣​នាក់ ប្រឡង​ជាប់​២,៧៥៥​នាក់ ស្មើនឹង​៧៤,៤០%​ដោយ​ក្នុង​នោះ​និទ្ទេស​A ២៨​នាក់ B១៥៧​នាក់ C៥០៤​នាក់ D៩៨៥​នាក់ និង​E១,០៨១​នាក់​។​

​នៅក្នុង​ឱកាស​នោះ ឯកឧត្តម ខូ​យ រី​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ពោធិ៍សាត់ ស្នើ​អង្គសន្និបាត​ទាំងមូល រយៈពេល​០២​ថ្ងៃនេះ ធ្វើ​ការជជែក​វែកញែក រក​គន្លឹះ​ដោះស្រាយ​នូវ​បញ្ហា​ប្រឈម​មួយចំនួន ដែល​ពុំ​ទាន់​បាន​ដោះស្រាយ នៅតាម​បណ្តា​ក្រុង​-​ស្រុក និង​ដៃគូ​អភិវឌ្ឍ​ទាំងអស់ ដើម្បី​អភិវឌ្ឍ​វិស័យ​អប់រំ​ក្នុង​ខេត្ត​ពោធិ៍សាត់ ឱ្យ​កាន់តែ​ប្រសើរឡើង​។ ឯកឧត្តម​ក៏បាន​សំណូមពរ​ដល់​លោកគ្រូ អ្នកគ្រូ​ទាំងអស់ សូម​បន្ត​ខិតខំ​បំពេញ​តួនាទី និង​ភារកិច្ច​របស់​ខ្លួន ឱ្យបាន​ខ្ជាប់ខ្ជួន ស្រប​តាម​មនសិកា​វិជ្ជាជីវៈ មានបំណិន​អប់រំ ដោយ​ខិតខំ​បង្រៀន​ក្មួយៗ សិស្សានុសិស្ស ឱ្យអស់​ពី​សមត្ថភាព ដោយ​ផ្ទេរ​ចំណេះដឹង​ដែល​មាន និង​ឥរិយាបទ​ល្អៗ ជា​គំរូ​ដល់​ក្មួយៗ ជា​យុវជន​ស្រករ​ក្រោយ ក្នុង​យុគសម័យ​ឌីជីថល​នេះ ឱ្យមាន​សមត្ថភាព ទាំង​ចំណេះដឹង ចំណេះធ្វើ ឥរិយាបទ​ល្អប្រសើរ មាន​សីលធម៌ និង​ចេះ​រួមរស់​ជាមួយ​គ្នា ប្រកបដោយ​សុខដុមរមនា​។​

​មានប្រសាសន៍​បើក​សន្និបាត​បូកសរុប និង​វាយតម្លៃ​ការងារ​អប់រំ ឆ្នាំ​សិក្សា​២០២៣-២០២៤ និង​លើក​ទិសដៅ ឆ្នាំ​សិក្សា​២០២៤-២០២៥ ក្នុង​ខេត្ត​ពោធិ៍សាត់​នា​ឱកាស​នេះ ឯកឧត្តម​បណ្ឌិត​សភា​ចារ្យ ហង់​ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​អប់រំ​យុវជន និង​កីឡា បាន​សម្តែង​នូវ​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់ ជូន​អ្នកពាក់ព័ន្ធ បុគ្គលិក​អប់រំ លោកគ្រូ អ្នកគ្រូ ដែល​បាន​បូជា​បញ្ញាញាណ ទេពកោសល្យ ជំនាញ បទពិសោធន៍ កម្លាំងកាយ កម្លាំងចិត្ត សុ​ឆន្ទៈ ចូលរួម​ក្នុង​កិច្ចការ​កំណែទម្រង់​វិស័យ​អប់រំ ដើម្បី​រុញច្រាន​វិស័យ​នេះ ឱ្យ​ទទួលបាន​នូវ​លទ្ធផល​ដ៏​ត្រ​ចេះ​ត្រចង់​។ ឯកឧត្តម​បណ្ឌិត​សភា​ចារ្យ ឧបនាយករដ្ឋមន្ត្រី បាន​បន្តថា ឈរ​លើ​មូលដ្ឋាន​ដ៏​រឹងមាំ នៃ​ស្ថេរភាព​នយោបាយ សុខសន្តិភាព និង​សុវត្ថិភាព​សង្គម ក្រសួង​អប់រំ យុវជន និង​កីឡា ក៏ដូចជា​រាជរដ្ឋាភិបាល​នៃ​កម្ពុជា ដែលមាន​សម្តេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ជា​នាយករដ្ឋមន្ត្រី បាន​និង​កំពុង​ខិតខំ​ប្រឹងប្រែង​ប្រកប​ដោយ​សុ​ឆន្ទៈ មោះមុត​ខ្ពស់ និង​មិន​រាថយ ក្នុង​ការជំរុញ​ការអនុវត្ត​កំណែទម្រង់​ស៊ីជម្រៅ​យ៉ាង​ទូលំទូលាយ ជាពិសេស​លើ​ការកសាង និង​អភិវឌ្ឍ​ធនធានមនុស្ស ប្រកបដោយ​គុណភាព និង​មាន​ផែនការ​ដ៏​ជាក់លាក់ ដើម្បី​ចូលរួម​ចំណែក​គាំទ្រ​ដល់​ការសម្រេច​មហិច្ឆតា របស់​រាជរដ្ឋាភិបាល ក្នុង​ការផ្លាស់ប្តូរ​កម្ពុ​ជា ពី​ប្រទេស​ដែល​មាន​ចំណូល​ចូល​មធ្យម​កម្រិត​ទាប ឱ្យទៅ​ជា​ប្រទេស​ដែលមាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់ ក្នុង​ឆ្នាំ​២០៣០ និង​ក្លាយទៅជា​ប្រទេស​អភិវឌ្ឍ នៅ​ឆ្នាំ​២០៥០​។​

​ស្រប​ពេល​រាជរដ្ឋាភិបាល និង​ក្រសួង​អប់រំ យុវជន និង​កីឡា កំពុង​អនុវត្ត​កំណែទម្រង់ កម្មវិធី​គោលនយោបាយ​ស៊ីជម្រៅ ឆ្លើយតប​នឹង​បរិបទ​សង្គម​កម្ពុជា តំបន់ និង​សកលលោក​នោះ គឺ​ការផ្តល់​នូវ​ពលរដ្ឋ​ដែល​មានចំណេះដឹង ចំណេះធ្វើ បទពិសោធន៍ និង​ភាព​ស្ទាត់​ជំនាញ នៃ​ការងារ​យ៉ាង​ពិតប្រាកដ​។ នៅក្នុង​យុទ្ធសាស្ត្រ​បញ្ច​កោណ​របស់​រាជរដ្ឋាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា នីតិកាល​ទី​៧ នៃ​រដ្ឋសភា បានចាត់ទុក​ការអភិវឌ្ឍ​ធនធានមនុស្ស គឺជា​អាទិភាព​ដោយ​ផ្តោត​សំខាន់​លើ​បាវចនា​ទាំង​៥ «​កំណើន ការងារ សមធម៌ ប្រសិទ្ធិភាព និង​ចីរភាព​» ព្រមទាំង​អាទិភាព​គន្លឹះ គឺ​មនុស្ស ផ្លូវ ទឹក ភ្លើង និង​បច្ចេកវិទ្យា ជា​គោលដៅ​ក្នុង​ការពង្រឹង​សមត្ថភាព ផ្នែក​អក្ខរកម្ម​ឌីជីថល ដល់​សិស្ស និស្សិត និង​យុវជន ក្នុង​គោលបំណង​ទាញ​ប្រយោជន៍​ពី​សេដ្ឋកិច្ច​ឌីជីថល ឱ្យ​យុវជន​ជំនាន់​ក្រោយ​មានលទ្ធភាព គ្រប់គ្រាន់ និង​មាន​ទីផ្សារ​ឌីជីថល​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.