ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចធិបតី ណែនាំឱ្យលុបបំបាត់ការប្រើប្រាស់ទូរស័ព្ទក្នុងម៉ោងសិក្សា ចាប់ពីឆ្នាំសិក្សា២០២៦-២០២៧ ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន បើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ និងអតីតលោកគ្រូអ្នកគ្រូបង្រៀនសាលាបាក់ទូក អញ្ជើញសួរសុខទុក្ខលោកគ្រូ ជា សែ អតីតគ្រូជើងចាស់ឯកទេសរូបវិទ្យា ដែលមានជំងឺប្រចាំកាយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួង! ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងចំនួន៤ ឱ្យស្រោចស្រង់ជីវភាពប្រជាកសិករ និងស្តារហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ក្រោយគ្រោះទឹកជំនន់  ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) របស់សង្កាត់ ខណ្ឌ ឆ្នាំ២០២៦ នៃរដ្ឋបាលខណ្ឌដូនពេញ រាជធានីភ្នំពេញ... ==> បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ រៀបចំពិធីផ្សព្វផ្សាយការងារសោធននិវត្តន៍ ឆ្នាំ២០២៧ ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាល ជាមួយសិស្សនិទ្ទេស A, ឆ្នាំនេះសម្តេចជួបសិស្សនិទ្ទេស A ពីរលើក

ឯកឧត្តម នេត្រ ភ​ក្ត្រា ជំរុញ​មន្ត្រី​មន្ទីរ​ព័ត៌មាន​រាជធានី ខេត្ត​បង្កើន​ការផលិត​ផ្សព្វផ្សាយ​ព័ត៌មាន​ពី​សមិទ្ធផល និង​សក្តានុពល​មូលដ្ឋាន​ដើម្បី​បង្កើន​ការយល់ដឹង​របស់​សាធារណជន

ឯកឧត្តម នេត្រ ភ​ក្ត្រា ជំរុញ​មន្ត្រី​មន្ទីរ​ព័ត៌មាន​រាជធានី ខេត្ត​បង្កើន​ការផលិត​ផ្សព្វផ្សាយ​ព័ត៌មាន​ពី​សមិទ្ធផល និង​សក្តានុពល​មូលដ្ឋាន​ដើម្បី​បង្កើន​ការយល់ដឹង​របស់​សាធារណជន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​បាត់ដំបង​)៖ ថ្លែង​នៅក្នុង​ពិធី​សំណេះសំណាល​ជាមួយ​ថ្នាក់ដឹកនាំ និង​មន្ត្រី​នៃ​មន្ទីរ​ព័ត៌មាន ខេត្ត​បាត់ដំបង នា​ថ្ងៃ​ទី​៣១ ខែ​មករា ឯកឧត្តម នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បានបញ្ជាក់​ថា ការផលិត​ព័ត៌មាន​នៅ​ក្នុង​មូលដ្ឋាន គឺ​ប្រធានបទ​ដែល​សាមញ្ញ ប៉ុន្តែ​ព័ត៌មាន​ទាំងអស់នោះ អាច​មិនទាន់​ត្រូវបាន​ផ្សព្វផ្សាយ ឬ​សាធារណជន​មិនទាន់​បាន​ដឹង​ទូលំទូលាយ​។ សមិទ្ធផល​ក្នុង​មូលដ្ឋាន ទី​កន្លែង​គួរ​ឱ្យ​ចាប់អារម្មណ៍ ការរស់នៅ​របស់​ប្រជាជន និង​ចំណីអាហារ​ក្នុង​តំបន់ សុទ្ធសឹង​ជា​ប្រធានបទ ដែល​ងាយស្រួល​ក្នុង​ការផលិត និង​ងាយ​ទទួលបាន​ការចាប់អារម្មណ៍​ពី​សាធារណជន ក្រៅ​ពី​ប្រជាជន​ក្នុង​មូលដ្ឋាន​។ ស្ថិត​ក្នុង​សម័យ​បច្ចេកវិទ្យា​ឌីជីថល ការផ្សព្វផ្សាយ​ព័ត៌មាន​តាម​បណ្ដាញ​សង្គម និង​ឧបករណ៍​អេឡិចត្រូនិច បានទទួល​ការចាប់អារម្មណ៍​ពី​សំណាក់​ប្រជាជន​កម្ពុជា​ស្ទើរ​គ្រប់​វ័យ​។​

​ជាមួយនេះ ឯកឧត្តម​រដ្ឋមន្ត្រី នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​ណែនាំ​ដល់ មន្ត្រី​ព័ត៌មាន នៃ​មន្ទីរ​ព័ត៌មាន​រាជធានី​-​ខេត្ត ត្រូវ​ចុះ​ផលិត​ព័ត៌មាន​នានា នៅតាម​មូលដ្ឋាន​ឱ្យបាន​ច្រើន ដើម្បី​បង្ហាញ​ពី​ភាព​ទាក់ទាញ​នៅក្នុង​មូលដ្ឋាន សំដៅ​ជួយ​លើកកម្ពស់​ការប្រកបរ​បរ និង​ជីវភាព​របស់​ប្រជាជន​នៅនឹងកន្លែង​។​

​ជាមួយនេះ ឯកឧត្តម​រដ្ឋមន្ត្រី បាន​បន្ថែមថា ការផលិត​មាតិកា​ជា​រូបភាព និង​អត្ថបទ​ខ្លីៗ គឺជា​យុទ្ធសាស្ត្រ​ដ៏​មាន​ប្រសិទ្ធភាព នៅលើ​បណ្ដាញ​សង្គម​នា​ពេលបច្ចុប្បន្ន ដែល​វា​មាន​ភាពងាយស្រួល និង​ផ្សព្វផ្សាយ​បាន​លឿន​រហ័ស ខណៈ​សាធារណជន​បាន​ចាប់​យក​បណ្ដាញ​សង្គម​ជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​ការរស់នៅ​ប្រចាំថ្ងៃ​របស់​ពួកគេ​។ ជាក់ស្ដែង​ខេត្ត​បាត់ដំបង មាន​ភាព​សំបូរបែប​នៃ​សក្តានុពល​ទេសចរណ៍​ដែល​មាន​ភាព​ទាក់ទាញ ដែល​ទាមទារ​ឱ្យមាន​ការផ្សព្វផ្សាយ​កាន់តែច្រើន ដែល​នេះ​ជា​ការរួមចំណែក​លើកស្ទួយ​សេដ្ឋកិច្ច​ក្នុង​ខេត្ត ជាពិសេស​ជីវភាព​របស់​ប្រជាពលរដ្ឋ​នៅតាម​តំបន់​។​

​ឯកឧត្តម​រដ្ឋមន្ត្រី នេត្រ ភ​ក្ត្រា ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា ការផ្សព្វផ្សាយ​ពី​ព័ត៌មាន​នៅ​ក្នុង​មូលដ្ឋាន​បាន​កាន់តែ​ច្រើន វា​បាន​ផ្ដល់​ព័ត៌មាន​ដល់​សាធារណជន ដែល​ចេញពី​ប្រភព​ច្បាស់​លាស់ និង​ជួយ​ដល់​ការពិចារណា​លើ​ព័ត៌មាន​មិន​ពិត ព្រមទាំង​ព័ត៌មាន​ក្លែងក្លាយ ដែល​បង្កើតឡើង ដើម្បី​ប្រយោជន៍​បុគ្គល និង​ជា​ការ​បំពុលសង្គម​។​

​ឯកឧត្តម​រដ្ឋមន្ត្រី ក៏​បាន​ជំរុញ​ដល់​មន្ត្រី នៃ​មន្ទីរ​ព័ត៌មាន​រាជធានី​-​ខេត្ត ជាពិសេស​ក្រុម​ការងារ​សម្របសម្រួល​កិច្ចការ​ព័ត៌មាន និង​សាធារណមតិ ត្រូវ​ក្ដាប់​ស្ថានការណ៍​នៅក្នុង​ភូមិសាស្ត្រ​ខេត្ត​របស់​ខ្លួន​ឱ្យបាន​ជា​ប្រចាំ ទាំង​ព័ត៌មាន​ល្អ និង​ព័ត៌មាន​ប្រឈម រសើប សម្រាប់​ជា​មូលដ្ឋាន រៀបចំ​ផែនការ​ឆ្លើយតប​ស្រប​ទៅ​នឹង​អភិក្រម បុរស​កម្ម សកម្ម អន្តរ​សកម្ម និង​សាក​សមជា​សេនាធិការ​របស់​រដ្ឋបាល​រាជធានី​-​ខេត្ត ក្នុង​ការចូលរួម​ទប់ស្កាត់ និង​បន្សាប​សមរភូមិ​ព័ត៌មាន​ក្លែងក្លាយ ដែល​ជា​បញ្ហា​ប្រឈម​ខ្លាំង​ទាំង​នៅលើ​សកលលោក រួម​ទាំង​ប្រទេស​កម្ពុជា​ផងដែរ​៕

ដោយ ទៀវ ដារិន

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.