ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ

​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ក្រើនរម្លឹក​កុមារ កុំឱ្យ​ទទួលទាន​ភេសជ្ជៈ​កំប៉ុង​មាន​រសជាតិ​ផ្អែម​ពេក ចៀសវាង​កើត​ជំងឺ​ទឹកនោម​ផ្អែម​!

​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ក្រើនរម្លឹក​កុមារ កុំឱ្យ​ទទួលទាន​ភេសជ្ជៈ​កំប៉ុង​មាន​រសជាតិ​ផ្អែម​ពេក ចៀសវាង​កើត​ជំងឺ​ទឹកនោម​ផ្អែម​!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​ព្រៃវែង ៖ នាឱកាសកម្មវិធីពិនិត្យ និង​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ ក្នុង​ស្រុក​ព្រះស្តេច ខេត្ត​ព្រៃវែង នា​ព្រឹក​ថ្ងៃទី​៣១ ខែ​មករា ឆ្នាំ​២០២៥ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​ព្រៃវែង បានបង្ហាញ​សេចក្តី​បារម្ភ​ចំពោះ​សុខភាព​ប្រជាពលរដ្ឋ ជាពិសេស​គឺ កុមារ ដែល​ជា​ទំពាំង​ស្នង​ឫស្សី មាន​អាយុ​ក្រោម ១២​ឆ្នាំ ដែល​ចូលចិត្ត​ទទួលទាន​ភេសជ្ជៈ​កំប៉ុង​មាន​ផ្ទុក​សារធាតុ​ស្ករ​រសជាតិ​ផ្អែម​ខ្ពស់ បង្ក​ឱ្យ​កើត​ជំងឺ​ទឹកនោម​ផ្អែម នាពេល​អនាគត​។​

​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត បានកត់សម្គាល់​ឃើញ​កុមារ​ភាគច្រើន អាច​ប្រឈម​មុខ​នឹង​ការ​កើត​ជំងឺ​ទឹកនោម​ខ្ពស់ ដោយសារ​ពួកគេ ចូលចិត្ត​ទទួលទាន​ភេសជ្ជៈ និង​អាហារ​ដែល​មាន​ផ្ទុក​សារធាតុ​ស្ករ​ខ្ពស់ ដែលមាន​ដាក់​លក់​នៅ​ក្នុង​បរិវេណ​សាលារៀន​នានា​។ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត បាន​មានប្រសាសន៍ថា ប្រសិនបើ​កុមារ​អាយុ​ក្រោម ១២​ឆ្នាំ​ទាំង​អស់ ពុំ​យល់​ដឹង ពុំ​ផ្លាស់ប្តូរ​ទម្លាប់​ហូបចុក​រសជាតិ​ផ្អែម ដូច​ពេល​បច្ចុប្បន្ន​នេះ​ទេ នៅ​ពេល​ពួកគេ​ឈាន​ឡើង​ដល់​អាយុ​ចន្លោះ​ពី ២២ ដល់ ២៥​ឆ្នាំ ស្មើនឹង ១ ភាគ ៣ អាច​មាន​ហានិភ័យ​ខ្ពស់ កា្លយ​ជា​អ្នក​ជំងឺ​ទឹកនោម​ផ្អែម ដែល​មាន​លក្ខណៈ​យូរអង្វែង ដាក់បន្ទុក​សេដ្ឋកិច្ច​ធ្លាក់​លើ​គ្រួសារ និង​សង្គមជាតិ​ទាំងមូល​។​

​ក្នុងន័យនេះ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា បាន​ក្រើនរម្លឹក​ដល់​ឳ​ពុក​ម្តាយ អាណាព្យាបាល លោកគ្រូ អ្នកគ្រូ ពិសេស​នាយក​សាលា នាយិកា ដែល​ជា​គណៈ​គ្រប់គ្រង ឱ្យជួយ​អប់រំ​ណែនាំ​ពី​ប៉ះពាល់​ទឹក​ផ្អែម​ដល់​កុមារ ក្នុង​ម៉ោង​សិក្សា ស្របតាម​វិធានការ​ណែនាំ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា កន្លងទៅ ដើម្បី​ឱ្យ​កុមារ មាន​ការយល់ដឹង ចៀសវាង​ក្លាយជា​អ្នកជំងឺ​ទឹកនោមផ្អែម​។​

​ក្រៅពី​សារ​ក្រើនរម្លឹក​ខាងលើ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ក៏​បាន​ណែនាំ​សារជាថ្មី​ដល់​អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់ថ្នាក់ និង​ប្រជាពលរដ្ឋ ឱ្យ​ចូលរួម​សហការ​រាយការណ៍​ទប់ស្កាត់​គ្រឿងញៀន ក្មេង​ទំនើង និង​គោរព​ច្បាប់​ចរាចរណ៍ ដើម្បី​ធានា​សន្តិសុខ សុវត្ថិភាព ផ្តល់​សេចក្តីសុខក្សេមក្សាន្ត​ក្នុង​គ្រួសារ និង​សង្គមជាតិ​ទាំងមូល​ផង​ដែរ​។​

​ឆ្លៀត​ក្នុង​ឱកាស​នេះ ក្នុងនាម​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​ព្រៃវែង ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​សមាជិក សមាជិកា​ក្រុមការងារ និង​អាជ្ញាធរ​ពាក់ព័ន្ធ ជាពិសេស​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត ស សុខា ក៏ដូចជា​សប្បុរសជន​ទាំងអស់ ដែល​បាន​លះបង់​ធនធាន ពេលវេលា កម្លាំងកាយ​ចិត្ត រៀបចំ​ឱ្យមាន​កម្មវិធី​ពិនិត្យ និង​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ ដោយ​ឥតគិតថ្លៃ ស្របតាម​គោលនយោបាយ​អាទិភាព​របស់​រាជរដ្ឋាភិបាល នីតិកាល​ទី​៧ នៃ​រដ្ឋសភា ដែលមាន​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ជា​នាយករដ្ឋមន្ត្រី ដើម្បី​ធានា​លើកកម្ពស់​ស្ថានភាព​សុខភាព និង​សុខុមាលភាព​របស់​ប្រជាពលរដ្ឋ ឱ្យ​កាន់តែ​ប្រសើរឡើង​ថែមទៀត​៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.