ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចធិបតី ណែនាំឱ្យលុបបំបាត់ការប្រើប្រាស់ទូរស័ព្ទក្នុងម៉ោងសិក្សា ចាប់ពីឆ្នាំសិក្សា២០២៦-២០២៧ ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន បើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ និងអតីតលោកគ្រូអ្នកគ្រូបង្រៀនសាលាបាក់ទូក អញ្ជើញសួរសុខទុក្ខលោកគ្រូ ជា សែ អតីតគ្រូជើងចាស់ឯកទេសរូបវិទ្យា ដែលមានជំងឺប្រចាំកាយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួង! ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងចំនួន៤ ឱ្យស្រោចស្រង់ជីវភាពប្រជាកសិករ និងស្តារហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ក្រោយគ្រោះទឹកជំនន់  ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) របស់សង្កាត់ ខណ្ឌ ឆ្នាំ២០២៦ នៃរដ្ឋបាលខណ្ឌដូនពេញ រាជធានីភ្នំពេញ... ==> បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ រៀបចំពិធីផ្សព្វផ្សាយការងារសោធននិវត្តន៍ ឆ្នាំ២០២៧ ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាល ជាមួយសិស្សនិទ្ទេស A, ឆ្នាំនេះសម្តេចជួបសិស្សនិទ្ទេស A ពីរលើក

សម្តេច​ធិបតី ហ៊ុន ម៉ាណែត ជួប​សំណេះសំណាល​ជាមួយ​ប្រជា​សហគមន៍ និង​ពិនិត្យ​វឌ្ឍនភាព​នៃ​ការរៀបចំ​សហគមន៍​កសិកម្ម​ទំនើប​ប្រាសាទ​សំបូរ​រុងរឿង

សម្តេច​ធិបតី ហ៊ុន ម៉ាណែត ជួប​សំណេះសំណាល​ជាមួយ​ប្រជា​សហគមន៍ និង​ពិនិត្យ​វឌ្ឍនភាព​នៃ​ការរៀបចំ​សហគមន៍​កសិកម្ម​ទំនើប​ប្រាសាទ​សំបូរ​រុងរឿង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​កំពង់ធំ​÷​ នាព្រឹកថ្ងៃសុក្រ ទី៣១ ខែមករា ឆ្នាំ២០២៥ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បានអញ្ជើញ​ចុះ​ជួប​សំណេះសំណាល​ជាមួយ​ប្រជា​សហគមន៍ និង​ពិនិត្យ​វឌ្ឍនភាព​នៃ​ការរៀបចំ​សហគមន៍​កសិកម្ម​ទំនើប​ប្រាសាទ​សំបូរ​រុងរឿង ដែល​ផ្តោត​លើ​ដំណាំ​ស្វាយចន្ទី ស្ថិតនៅក្នុង​ឃុំ​គោល ស្រុក​ប្រាសាទ​សំបូរ ខេត្ត​កំពង់ធំ​។​

​សម្តេចធិបតីបានថ្លែងការ​កោតសរសើរ​ដល់​សហគម​ន៍ ក្នុង​ការរៀបចំ​ផែនការ​បាន​យ៉ាង​ល្អ ដោយ​មាន​យុទ្ធសាស្ត្រ​ក្នុង​ការលក់​គ្រាប់ស្វាយចន្ទី​សើម ៧០% និង​គ្រាប់ស្វាយចន្ទី​ស្ងួត ៣០% ជាមួយ​នឹង​ការរៀបចំ​ធ្វើ​ផលិតកម្ម​កសិកម្ម​តាម​កិច្ចសន្យា​ថ្លៃ​ល្អ​ជាង​មុន ១០-១៥%​។​

​បន្ថែម​ពី​នេះ សម្តេចក៏បាន​វាយតម្លៃ​ខ្ពស់​ដល់​ការជួយ​សម្របសម្រួល និង​ជ្រោមជ្រែង​របស់​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ក្នុង​ការអនុវត្ត​កម្មវិធី​គោលនយោបាយ​អាទិភាព​ទី​៦ របស់​រាជរដ្ឋាភិបាល នីតិកាល​ទី​៧ ក្នុង​គោលដៅ​ប្រែក្លាយ​ការ​ធ្វើ​កសិកម្ម​បែប​គ្រួសារ ឱ្យទៅ​ជា​សហគ្រាស​សេដ្ឋកិច្ច​កសិកម្ម​ដ៏​រឹងមាំ មាន​សមាហរណកម្ម​ខ្ពស់ មាន​សេដ្ឋកិច្ច​មាត្រដ្ឋាន និង​មាន​សមត្ថភាព​ប្រកួតប្រជែង​ទាំង​បរិមាណ និង​គុណភាព ។ បន្ថែម​ពី​នេះ​ទៀត ការ​ចងក្រង​ជា​សហគមន៍​កសិកម្ម​ទំនើប ប្រជាកសិករ ក៏​អាច​ទទួលបាន​នូវ​យន្តការ​គាំទ្រ​ចំនួន​ពីរ ដូចជា​៖ ១/. ក្រុមប្រឹក្សា​គោលនយោបាយ​សហគមន៍​កសិកម្ម និង​ទី​២/. មូលនិធិ​អភិវឌ្ឍ​សហគមន៍​កសិកម្ម​។​

​ជា​លទ្ធផល​ដ៏​វិជ្ជមាន​មួយ​ក្នុង​ការកែប្រែ​ការ​ធ្វើ​កសិកម្ម​បែប​គ្រួសារ មក​ក្លាយ​ជា​សហគ្រាស​សេដ្ឋកិច្ច​កសិកម្ម​រឹងមាំ​។ រាជរដ្ឋាភិបាល តាមរយៈ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ជា​សេនាធិការ បាន​រៀបចំ​បង្កើត​ជាស​ហគ​មន៍​កសិកម្ម​ទំនើប​បាន​ចំនួន ៩ មានដូចជា​៖ សហគមន៍​កសិកម្ម​ទំនើប​ស្រូវ​នាង​អំ​, បន្លែ​ស​រសី​, ទំរឹង​កំពង់ធំ​, ប្រាសាទ​សំបូរ​រុងរឿង​, កំពង់ធំ​សាលា​វិស័យ​, បន្លែ​ផ្ទះ​សំណាញ់​ត្រាំកក់​, ស្រូវ​ផ្ការំដួល​ខ្នារ​ឆ្មារ​, បន្លែ​កោះ​ខ្សាច់​ទន្លេ និង សហគមន៍​កសិកម្ម​ទំនើប​ម្រេច​មេមត់​ត្បូងឃ្មុំ ព្រម​ទាំង​កំពុង​សម្របសម្រួល និង​ជ្រោមជ្រែង​ក្នុង​ការបង្កើត​សហគមន៍​ថ្មី​មួយទៀត​ក្នុង​ស្រុក​កំពង់ស្វាយ និង​ក្រុង​ស្ទឹងសែន ដែល​នឹង​លេច​ជា​រូបរាង​ឆាប់ៗ​នាពេលខាងមុខ ហើយ​សហគមន៍​ថ្មី​នេះ គឺ​ផ្តោតលើ​ការ​ដាំ​ស្រូវ​សែន​ក្រអូប​០១ ដែល​ជា​ដំណាំ​យុទ្ធសាស្ត្រ​មួយ​របស់​កម្ពុជា​» ។

សូមបញ្ជាក់ថា ៖ ​សហគមន៍​កសិកម្ម​ទំនើប​ប្រាសាទ​សំបូរ​រុងរឿង គឺ​ជា​សហគមន៍​ទំនើប​មួយ ក្នុងចំណោម​សហគមន៍​ទំនើប​ទាំង​៣ (​សហគមន៍​កសិកម្ម​ទំនើប​កំពង់ធំ​សាលា​វិស័យ និង​សហគមន៍​កសិកម្ម​ទំនើប​ទំរីង​កំពង់ធំ​) ដែល​ផ្តោត​លើ​ដំណាំ​ស្វាយចន្ទី នៅក្នុង​ខេត្ត​កំពង់ធំ ដោយ​មាន​សមាជិក​សរុប​ចំនួន ១៥៣​គ្រួសារ និង​មាន​ផ្ទៃ​ដី​ផលិតកម្ម ចំនួន ៦៤៤​ហិកតា ដោយ​រំពឹង​បរិមាណ​ផល​គ្រាប់ស្វាយចន្ទី​សើម​ប្រមាណ ១០០០​តោន​ ៕​

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.