ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចធិបតី ណែនាំឱ្យលុបបំបាត់ការប្រើប្រាស់ទូរស័ព្ទក្នុងម៉ោងសិក្សា ចាប់ពីឆ្នាំសិក្សា២០២៦-២០២៧ ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន បើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ និងអតីតលោកគ្រូអ្នកគ្រូបង្រៀនសាលាបាក់ទូក អញ្ជើញសួរសុខទុក្ខលោកគ្រូ ជា សែ អតីតគ្រូជើងចាស់ឯកទេសរូបវិទ្យា ដែលមានជំងឺប្រចាំកាយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួង! ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងចំនួន៤ ឱ្យស្រោចស្រង់ជីវភាពប្រជាកសិករ និងស្តារហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ក្រោយគ្រោះទឹកជំនន់  ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) របស់សង្កាត់ ខណ្ឌ ឆ្នាំ២០២៦ នៃរដ្ឋបាលខណ្ឌដូនពេញ រាជធានីភ្នំពេញ... ==> បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ រៀបចំពិធីផ្សព្វផ្សាយការងារសោធននិវត្តន៍ ឆ្នាំ២០២៧ ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាល ជាមួយសិស្សនិទ្ទេស A, ឆ្នាំនេះសម្តេចជួបសិស្សនិទ្ទេស A ពីរលើក

អភិបាលខេត្តស្វាយរៀងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីក្រុងពាលីបើកការដ្ឋានសាងសង់ទីលានចាក់សំរាមថ្មីស្ថិតនៅ ភូមិច្រកម្ទេស សង្កាត់ច្រកម្ទេស ក្រុងបាវិត

អភិបាលខេត្តស្វាយរៀងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីក្រុងពាលីបើកការដ្ឋានសាងសង់ទីលានចាក់សំរាមថ្មីស្ថិតនៅ ភូមិច្រកម្ទេស សង្កាត់ច្រកម្ទេស ក្រុងបាវិត

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្តស្វាយរៀង: នៅព្រឹកថ្ងៃទី ៣១ ខែ មករា ឆ្នាំ ២០២៥ នេះឯកឧត្តម ប៉េង ពោធិ៏សា អភិបាលនៃគណៈអភិបាលខេត្ត ស្វាយរៀង បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីក្រុងពាលីសុំសេចក្តីសុខសេចក្តីចម្រើន បើកការដ្ឋានសាង សង់ តេលានចាក់សំរាមថ្មីលើការងារអនុគម្រោងសាងសង់ទីលានទុកសំរាមសម្រាប់ក្រុងបាវិតនៃគម្រោងទីក្រុងគួរឲ្យចង់រស់នៅស្ថិតនៅភូមិច្រកម្ទេសសង្កាត់ច្រកម្ទេសក្រុងបាវិតខេត្តស្វាយរៀង ។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីលោកអភិបាលរងខេត្ត លោក លោកស្រី នាយករដ្ឋបាលសាលាខេត្ត តំណាងទីប្រឹក្សាបច្ចេកទេសទទួលបន្ទុកគម្រោង ADB ប្រធានមន្ទីរបរិស្ថានខេត្ត លោកប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តនិងមន្ត្រី PIU ចំណុះសាលាក្រុងបាវិត លោកនាយកទីចាត់ការអន្តរវិស័យសាលាខេត្ត លោកនាយកនាយករងទីចាត់ការរដ្ឋបាលសាលាខេត្ត លោកប្រធានក្រុមប្រឹក្សាក្រុង សមាជិកក្រុមប្រឹក្សាក្រុង ចៅសង្កាត់ទាំង ៥ ក្នុងក្រុងបាវិត កងកម្លាំងប្រដាប់អាវុធទាំង៣ ព្រមទាំងប្រជាពលរដ្ឋជាច្រើនកុះករ។

បើតាមប្រសាសន៍របស់ ឯកឧត្តម ពូ ម៉ានិត អគ្គនាយករងនៃអគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់នៃក្រសួងសាធារណការនិងដឹកជញ្ជូននិងជាអនុប្រធានគម្រោងបានឱ្យដឹងថាក្រោមការយកចិត្តទុកដាក់របស់កម្ពុជាបានចុះហត្ថលេខាជាមួយ  ADB លើកិច្ចព្រមព្រៀងឥណទាន សម្បទានសម្រាប់គម្រោងនេះនៅថ្ងៃទី ៨ ខែ ធ្នូឆ្នាំ ២០២១ មានចំនួន ១៩៣,២០ លានដុល្លាអាមេរិកក្នុងនោះមានឥណទានសម្បទានពី ADB ចំនួន ១៨០  លានដុល្លារអាមេរិកនិងការចូលរួមជាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជាចំនួន ១៣.២០  លានដុល្លារអាមេរិកពេលអនុវត្តជាង ០៦ឆ្នាំចូលជាធរមាននៅថ្ងៃ ទី២៤  ខែ កុម្ភៈឆ្នាំ  ២០២២ នៅថ្ងៃទី ៣១ ខែ ឧសភា ឆ្នាំ ២០២៨ ទន្ទឹមនេះភ្នាក់ងារប្រតិបត្តិគម្រោងសម្រាប់គំរោងអភិវឌ្ឍន៍ទីក្រុងគួរឲ្យចង់រស់នៅគឺជាក្រសួងសាធារណ:ការនិងដឹកជញ្ជូនដែលត្រូវអនុវត្តអនុគម្រោងចំនួន  ០៥ ក្នុងនោះ០២ អនុគម្រោងស្ថិតនៅក្រុងបាវិតនិង០២ អនុគម្រោងទៀតស្ថិតនៅក្រុងប៉ោយប៉ែតនិង០១អនុគម្រោងទៀតនៅក្រុងកំពត។

ឯកឧត្តម ពូ ម៉ានិត បានបន្តទៀតថាទីលានទុកសំរាមដែលគ្រោងនិងសាងសង់នាពេលនេះមានផ្ទៃដីទំហំ ២១ហិចតា គម្រោងនឹងបែងចែកដីប្រើប្រាស់ជាពីផ្នែកធំៗគឺ
ផ្នែកទី ១  សាងសង់រណ្ដៅចាក់សំរាមចំនួន ៥  ដណ្ដៅ និងប្រព័ន្ធគ្រប់គ្រងទឹកកខ្វក់ចេញពីសំណល់។

ផ្នែកទី ២ សាងសង់ប៉ុស្តិ៍សន្តិសុខនិងស្លាកសញ្ញាគម្រោង ធុងស្តុកសំណល់រាវនិងស្ពានថ្លឹងទម្ងន់ និងការិយាល័យផ្លូវចូលទីតាំងគម្រោងនិងផ្លូវក្នុងទីតាំងគម្រោងប្រព័ន្ធលូបង្ហូរអណ្ដូងត្រួតពិនិត្យគុណភាពទឹក កន្លែងចំណត់កន្លែងចែកចាយនិងផ្គត់ផ្គង់អគ្គិសនី អាគាររដ្ឋបាល កន្លែងហូបអាហារនិងកន្លែងសម្រាក កន្លែងញែកសំរាម កន្លែងរៀបចំធ្វើជីកំប៉ូល កន្លែងផលិតហ្គាស ទីកន្លែងបន្ថែមសម្រាប់ទីលានញែកសំរាមកន្លែងសម្អាតរថយន្ត របងនិងសួនច្បារដែលមានដាំដើមឈើជាដើម ។

ឯកឧត្តម ពូ ម៉ានិត បានបន្តថា ការអនុវត្តនៃគម្រោងខាងលើនេះគឺបានចូលរួមលើកកម្ពស់សោភណ្ឌភាពក្រុងបាវិតក្នុងការប្រកួតប្រជែងទីក្រុងស្អាតដោយប្រែក្លាយទីក្រុងទៅជាមជ្ឈមណ្ឌលសេដ្ឋកិច្ចតាមរយៈកែលម្អហេដ្ឋារចនាសម្ព័ន្ធបរិស្ថានក្រុងនិងពង្រឹងសមត្ថភាពស្ថាប័នរបស់អាជ្ញាធរខេត្តនិងមូលដ្ឋាន ។

នៅក្នុងឱកាសនោះដែរ ឯកឧត្តម ប៉េង ពោធិ៏សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀងបានថ្លែងថាក្រុមការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជាដែលមាន សម្ដេចមហាបបវរ ធិបតីហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានគៀងគរអ្នកវិនិយោគមកបណ្ដាក់ទុនរកស៊ីនៅខេត្តស្វាយរៀងដែលបច្ចុប្បន្នមានតំបន់សេដ្ឋកិច្ចពិសេសចំនួន ៩ កន្លែងនិង ៣កន្លែងទៀត កំពុង សាងសង់បន្ថែមនិងរោងចក្រសហគ្រាសជាច្រើនកន្លែងទៀតដែលកំពុងដំណើការនិងផ្ដល់ការងារដល់ប្រជាពលរដ្ឋយើងជិត ១៤  ម៉ឺននាក់។

ឯកឧត្តមអបាលខេត្តបានគូសបញ្ជាក់ថាដោយសារមានតំបន់សេដ្ឋកិច្ចពិសេសនិងរោងចក្រសហគ្រាសជាច្រើនតម្រូវការកម្មករកាន់តែច្រើនផងដែរដូច្នេះចាប់ពីពេលនេះតទៅបងប្អូនប្រជាពលរដ្ឋមិនចាំបាច់ធ្វើដំណើរទៅរោងចក្រចុះឈ្មោះនោះទេគឺអាចចុះឈ្មោះតាមរយៈអាជ្ញាធរភូមិ ឃុំ សង្កាត់ ដើម្បីឲ្យអាជ្ញាធរដាក់សំណើទៅតាមបណ្ដាលរោងចក្រទាំងនោះតែម្ដង។

ជាទីបញ្ចប់ ឯកឧត្តម អភិបាលខេត្តបានផ្តាំផ្ញើអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ត្រូវគោរពច្បាប់ចរាចរណ៍ឲ្យបានខ្ជាប់ខ្ជួនត្រូវពាក់មួកសមត្ថភាពពេលបើកបរ ប្រើល្បឿនឲ្យសមស្របនិងចូលរួមអប់រំកូនចៅឲ្យជៀសឆ្ងាយពីគ្រឿងញៀនគ្រប់ប្រភេទនិងក្មេងទំនើង ត្រូវចូលរួមថែរក្សាបរិស្ថានឱ្យបានគ្រប់ៗគ្នា ។ រាយការណ៍ដោយលោក មាស សំអឿន.

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Daily Theme designed by Theme Junkie.