ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចធិបតី ណែនាំឱ្យលុបបំបាត់ការប្រើប្រាស់ទូរស័ព្ទក្នុងម៉ោងសិក្សា ចាប់ពីឆ្នាំសិក្សា២០២៦-២០២៧ ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន បើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ និងអតីតលោកគ្រូអ្នកគ្រូបង្រៀនសាលាបាក់ទូក អញ្ជើញសួរសុខទុក្ខលោកគ្រូ ជា សែ អតីតគ្រូជើងចាស់ឯកទេសរូបវិទ្យា ដែលមានជំងឺប្រចាំកាយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួង! ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងចំនួន៤ ឱ្យស្រោចស្រង់ជីវភាពប្រជាកសិករ និងស្តារហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ក្រោយគ្រោះទឹកជំនន់  ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) របស់សង្កាត់ ខណ្ឌ ឆ្នាំ២០២៦ នៃរដ្ឋបាលខណ្ឌដូនពេញ រាជធានីភ្នំពេញ... ==> បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ រៀបចំពិធីផ្សព្វផ្សាយការងារសោធននិវត្តន៍ ឆ្នាំ២០២៧ ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាល ជាមួយសិស្សនិទ្ទេស A, ឆ្នាំនេះសម្តេចជួបសិស្សនិទ្ទេស A ពីរលើក

រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​៖ មន្ទីរ​ព័ត៌មាន​ជា​សេនាធិការ​របស់​រដ្ឋបាល​រាជធានី​-​ខេត្ត ត្រូវ​ខិតខំ​បន្ត​ផលិត និង​ផ្សព្វផ្សាយ​ព័ត៌មាន​ពី​សក្តានុពល​ខេត្ត​ឱ្យបាន​ច្រើន និង​ចូលរួម​ទប់ស្កាត់​ព័ត៌មាន​ក្លែងក្លាយ

រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​៖ មន្ទីរ​ព័ត៌មាន​ជា​សេនាធិការ​របស់​រដ្ឋបាល​រាជធានី​-​ខេត្ត ត្រូវ​ខិតខំ​បន្ត​ផលិត និង​ផ្សព្វផ្សាយ​ព័ត៌មាន​ពី​សក្តានុពល​ខេត្ត​ឱ្យបាន​ច្រើន និង​ចូលរួម​ទប់ស្កាត់​ព័ត៌មាន​ក្លែងក្លាយ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​ឧត្តរមានជ័យ​÷​ឯកឧត្តម នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​មានប្រសាសន៍​លើកទឹកចិត្ត​ដល់​មន្ត្រី​នៃ​មន្ទីរ​ព័ត៌មាន​ខេត្ត​ឧត្តរ​មានជ័យ​ត្រូវ​ធ្វើ​ជា​សេនាធិការ​ល្អ​របស់​រដ្ឋ​បាល​ខេត្ត​លើ​ការងារ​ព័ត៌មាន និង​សាធារណមតិ ដោយ​បន្ត​យកចិត្តទុកដាក់​ពិនិត្យ​រាល់​ព័ត៌មាន​មិន​ពិត ព្រមទាំង​ទប់ស្កាត់ និង​ឆ្លើយតប​ឱ្យបាន​ទាន់​ពេលវេលា​រាល់​ព័ត៌មាន​ទាំងអស់​ដែល​បាន​ផ្សព្វផ្សាយ​តាម​បណ្ដាញ​សង្គម ដែល​ធ្វើឱ្យ​ប៉ះពាល់​ស្ថិរភាព សណ្ដាប់ធ្នាប់ បង្ក​អសន្តិសុខ​ក្នុង​ខេត្ត ក៏ដូចជា​នៅ​ទូទាំង​ប្រទេស​។​

​ការ​ថ្លែង​របស់​លោក​រដ្ឋមន្ត្រី នេត្រ ភ​ក្ត្រា នេះ​បាន​ធ្វើឡើង​នៅក្នុង​ឱកាស​ជួប​សំណេះសំណាល​សួរសុខទុក្ខ និង​បំពាក់​មេដាយ​ការងារ និង​ផ្តល់​បណ្ណ​សរសើរ​ដល់​ថ្នាក់ដឹកនាំ និង​មន្ត្រី​នៃ​មន្ទីរ​ព័ត៌មាន​ខេត្ត​ឧត្តរមានជ័យ​ដែល​មាន​ស្នាដៃ​ល្អ​ក្នុង​ការងារ​របស់​ខ្លួន នា​រសៀល​ថ្ងៃ​ទី​៣០ ខែ​មករា ឆ្នាំ​២០២៥​។

​លោក​រដ្ឋមន្ត្រី នេត្រ ភ​ក្ត្រា បាន​លើកទឹកចិត្ត​ក្រុមការងារ​ព័ត៌មាន និង​សាធារណ​មតិ​របស់​មន្ទី​រ​ព័ត៌មាន​ខេត្ត​ឧត្តរមានជ័យ ឱ្យ​បន្ត​ផលិត និង​ផ្សព្វផ្សាយ​ព័ត៌មាន​ពី​សក្តានុពល​ខេត្ត​ឱ្យបាន​ច្រើន​ដើម្បី​ផ្តល់​ព័ត៌មាន​សម្បូណ៌​បែប​ជូន​ដល់​សាធារណជន និង​ចូលរួម​ទប់ស្កាត់​ព័ត៌មាន​ក្លែងក្លាយ ហើយ​សូម​យកចិត្តទុកដាក់ និង​ខិតខំ​ប្រឹងប្រែង​បង្កើន​ការផលិត​ពី​ព័ត៌មាន​វិជ្ជមាន​នានា​ទាក់ទង​នឹង​សមិទ្ធផល​សម្រេចបាន និង​កិច្ចខិតខំ​ប្រឹងប្រែង​របស់​រដ្ឋបាល​ខេត្ត មន្ទីរជំនាញ​ក្នុង​ការបម្រើ​ប្រជាពលរដ្ឋ​លើ​គ្រប់​វិស័យ​។

​លោក នេត្រ ភ​ក្ត្រា បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​មន្ទីរ​ព័ត៌មាន​ខេត្ត​ឧត្តរមានជ័យ ដែល​បាន​សម្រេច​បាន​កិច្ច​ការងារ​យ៉ាង​ច្រើន​ក្នុង​ឆ្នាំ​២០២៤ កន្លងទៅនេះ​ក្នុង​ការគ្រប់គ្រង​ព័ត៌មាន និង​សោតទស្សន៍​ក្នុង​ខេត្ត រួម​ទាំង​ការចូលរួម​រៀបចំ​សណ្តាប់ធ្នាប់​វិស័យ​សារព័ត៌មាន ពង្រឹង​ការអនុវត្ត​ក្រមសីលធម៌​វិជ្ជាជីវៈ​សារព័ត៌មាន​។

​ទន្ទឹមនេះដែរ លោក​រដ្ឋមន្ត្រី ក៏​បាន​ថ្លែង​កោតសរសើរ​ដល់​មន្ត្រី​ទាំងអស់​នៃ​មន្ទីរ​ព័ត៌មាន​ខេត្ត​ឧត្តរមានជ័យ ចំពោះ​ការ​បាន​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការផលិត និង​ផ្សព្វផ្សាយ​ព័ត៌មាន ចូលរួម​បំភ្លឺ​សាធារណ​មតិ​អំពី​បញ្ហា​ផ្សេងៗ​ដែល​បាន​កើតឡើង​។

​ឆ្លៀត​ក្នុង​ឱកាស​នោះដែរ លោក​រដ្ឋមន្ត្រី​បាន​ណែនាំ​ឱ្យ​ថ្នាក់ដឹកនាំ និង​មន្ត្រី​នៃ​មន្ទីរ​ព័ត៌មាន​ខេត្ត​ឧត្តរមានជ័យ ឱ្យ​ប្រកាន់ខ្ជាប់​នូវ​អភិក្រម​បុរេ​សកម្ម សកម្ម និង​អន្តរ​សកម្ម ក្នុង​ការបំពេញ​តួនាទី​របស់​ខ្លួន ជាពិសេស​ដើម្បី​ពង្រឹង​បន្ថែមទៀត​លើ​ការងារ​ផ្សព្វផ្សាយ គ្រប់គ្រង និង​ឆ្លើយតប​ព័ត៌មាន​ប្រកបដោយ​ប្រសិទ្ធភាព ជា​សេនាធិការ​របស់​រដ្ឋបាល​ខេត្ត​ក្នុង​ការងារ​ព័ត៌មាន និង​សាធារណមតិ​៕
​

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.