ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចធិបតី ណែនាំឱ្យលុបបំបាត់ការប្រើប្រាស់ទូរស័ព្ទក្នុងម៉ោងសិក្សា ចាប់ពីឆ្នាំសិក្សា២០២៦-២០២៧ ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន បើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ និងអតីតលោកគ្រូអ្នកគ្រូបង្រៀនសាលាបាក់ទូក អញ្ជើញសួរសុខទុក្ខលោកគ្រូ ជា សែ អតីតគ្រូជើងចាស់ឯកទេសរូបវិទ្យា ដែលមានជំងឺប្រចាំកាយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួង! ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងចំនួន៤ ឱ្យស្រោចស្រង់ជីវភាពប្រជាកសិករ និងស្តារហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ក្រោយគ្រោះទឹកជំនន់  ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) របស់សង្កាត់ ខណ្ឌ ឆ្នាំ២០២៦ នៃរដ្ឋបាលខណ្ឌដូនពេញ រាជធានីភ្នំពេញ... ==> បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ រៀបចំពិធីផ្សព្វផ្សាយការងារសោធននិវត្តន៍ ឆ្នាំ២០២៧ ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាល ជាមួយសិស្សនិទ្ទេស A, ឆ្នាំនេះសម្តេចជួបសិស្សនិទ្ទេស A ពីរលើក

សម្តេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចុះទៅពិនិត្យ​ការអន្តរាគមន៍​បូមទឹក​សង្គ្រោះ​ស្រូវ​របស់​បងប្អូន​ប្រជាកសិករ ចំនួន​ជិត ២ ពាន់​ហិកតា នៅ​ព្រែក​អំបិល ស្រុក​ស្អាង ខេត្ត​កណ្តាល និង​ស្រុក​ព្រៃកប្បាស ខេត្តតាកែវ​

សម្តេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចុះទៅពិនិត្យ​ការអន្តរាគមន៍​បូមទឹក​សង្គ្រោះ​ស្រូវ​របស់​បងប្អូន​ប្រជាកសិករ ចំនួន​ជិត ២ ពាន់​ហិកតា នៅ​ព្រែក​អំបិល ស្រុក​ស្អាង ខេត្ត​កណ្តាល និង​ស្រុក​ព្រៃកប្បាស ខេត្តតាកែវ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ខេត្ត​កណ្តាល និង​ខេត្ត​តាកែវ ៖ ព្រឹក​ថ្ងៃ​ពុធ ទី​២៩ ខែ​មករា ឆ្នាំ​២០២៥ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ចុះទៅពិនិត្យ​ការអន្តរាគមន៍​បូមទឹក​សង្គ្រោះ​ស្រូវ​របស់​បងប្អូន ប្រជា​កសិករ​ដែល​កំពុង​មាន​តម្រូវការ​ទឹក ក្នុង​ការដាក់​បំពេញ​ស្រូវ​នៅ​ព្រែក​អំបិល ស្រុក​ស្អាង ខេត្ត​កណ្តាល និង​ស្រុក​ព្រៃកប្បាស ខេត្តតាកែវ ចំនួន​ជិត ២​ពាន់​ហិកតា និង​តាម​បណ្តោយ​ប្រឡាយ​ហនុមាន ឃុំ​ពត់​សរ ស្រុក​បាទី ខេត្តតាកែវ ចំនួន​ជិត ៤​ពាន់​ហិកតា ។ ការអន្តរាគមន៍​ដែល​ឈរ​លើ​មាន​ប្រភពទឹក​គ្រប់គ្រាន់​, រាជរដ្ឋាភិបាល គឺ​បាន​ខិតខំ​គ្រប់​លទ្ធភាព​ក្នុង​ការបូមទឹក​សង្គ្រោះ​ផង ហើយក៏​បាន​អន្តរាគមន៍​ពង្វាង​ទឹក​ចេញពី​ទំនប់​ទឹក​តា​សាល មក​បំពេញ​បន្ថែម​ក្នុង​ទន្លេ​បាទី ដើម្បី​អាច​នឹង​ធានា​ដល់​ការប្រើប្រាស់​នា​រដូវប្រាំង​ខាង​មុខ​ផង​ដែរ​។

​ព្រម​ជាមួយ​នេះ សម្តេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ក៏​បាន​ឆ្លៀត​ចុះ​ពិនិត្យ​ប្រព័ន្ធ​ធារាសាស្ត្រ​ដែល​ជា​ប្រព័ន្ធ​មាន​លក្ខណ​:​ពេញលេញ ធានា​ការស្រោចស្រព​ពេញ​មួយឆ្នាំ ដែល​មាន​ការ​ចងក្រង​ជា​សហគមន៍ ដោយ​រៀបចំ​ដោយ​នាយកដ្ឋាន​សហគមន៍​កសិករ​ប្រើប្រាស់​ទឹក របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម​។ ជា​លទ្ធផល ពួកគាត់​អាច​បង្កបង្កើន​ផល​បី​ដង​ក្នុង​មួយ​ឆ្នាំ ដោយ​មិន​មាន​ការខ្វះខាត​ទឹក ទូទាំង ២,៥០០​ហិកតា ហើយ​បាន​នឹង​ពង្រីក​បន្ថែម​ចំនួន​ជាង ៥០០​ហិកតា ទៀត ជា​ពិសេស​ក៏​នៅ​មាន​សល់​ទឹក​អាច​បូម​អន្តរាគមន៍​សង្គ្រោះ​ស្រូវ ដែល​នៅក្បែរនោះ​បាន​ជិត ១​ពាន់​ហិកតា បន្ថែម​ផងដែរ​។​

​ព្រម​ជាមួយគ្នានេះ សម្តេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ក៏​បាន​ឈាង​ចូល​ពិនិត្យ​ផងដែរ នៅ​ការដ្ឋាន​កសាង និង​ស្តារ​ប្រឡាយ​លេខ ៩៦ ដែល​ជា​ប្រឡាយ​ដ៏​ធំ​មួយ​ក្នុងចំណោម​ប្រឡាយ​ជាច្រើន ដែល​មាន​ទំហំ​ទទឹង ៨០​ម៉ែត្រ ដោយ​នឹង​ត​ភ្ជាប់​ទៅ​ទន្លេបាសាក់ និង​ព្រែកជីក​ហ្វូណន ក្នុង​គម្រោង​នៃ​ការ​ពង្វាង​ទឹកជំនន់​ពី​រាជធានី​ភ្នំពេញ និង​ពហុ​បំណង​នៃ​ការ​ស្តុក​ទឹក​សម្រាប់​បម្រើ​ដល់​ការ​ស្រោចស្រព​ផង និង​ផ្លូវទឹក​ផងដែរ ៕

​

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.