ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចធិបតី ណែនាំឱ្យលុបបំបាត់ការប្រើប្រាស់ទូរស័ព្ទក្នុងម៉ោងសិក្សា ចាប់ពីឆ្នាំសិក្សា២០២៦-២០២៧ ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន បើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ និងអតីតលោកគ្រូអ្នកគ្រូបង្រៀនសាលាបាក់ទូក អញ្ជើញសួរសុខទុក្ខលោកគ្រូ ជា សែ អតីតគ្រូជើងចាស់ឯកទេសរូបវិទ្យា ដែលមានជំងឺប្រចាំកាយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួង! ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងចំនួន៤ ឱ្យស្រោចស្រង់ជីវភាពប្រជាកសិករ និងស្តារហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ក្រោយគ្រោះទឹកជំនន់  ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) របស់សង្កាត់ ខណ្ឌ ឆ្នាំ២០២៦ នៃរដ្ឋបាលខណ្ឌដូនពេញ រាជធានីភ្នំពេញ... ==> បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ រៀបចំពិធីផ្សព្វផ្សាយការងារសោធននិវត្តន៍ ឆ្នាំ២០២៧ ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាល ជាមួយសិស្សនិទ្ទេស A, ឆ្នាំនេះសម្តេចជួបសិស្សនិទ្ទេស A ពីរលើក

​ក្រសួងមហាផ្ទៃ នឹង​បន្ត​ដោះស្រាយ​តាម​នីតិវីធី​ច្បាប់​ចំពោះ​សមាគម​ទេវ សក្ខី ភគ​វន្ត ក្រោយ​ពេល​ក្រសួង​ធម្មការ និង​សាសនា បាន​ប្រជុំ​ដោះស្រាយ​ដំណាក់កាល​បឋម​

​ក្រសួងមហាផ្ទៃ នឹង​បន្ត​ដោះស្រាយ​តាម​នីតិវីធី​ច្បាប់​ចំពោះ​សមាគម​ទេវ សក្ខី ភគ​វន្ត ក្រោយ​ពេល​ក្រសួង​ធម្មការ និង​សាសនា បាន​ប្រជុំ​ដោះស្រាយ​ដំណាក់កាល​បឋម​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ នឹង​បន្ត​ដោះស្រាយ​តាម​នីតិវីធី​ច្បាប់​ចំពោះ​សមាគម​ទេវ សក្ខី ភគ​វន្ត ក្រោយពេល ក្រសួង​ធម្មការ និង​សាសនា បាន​ប្រជុំ​ដោះស្រាយ​ដំណាក់កាល​បឋម​រួចមក​។ នេះ​បើ​យោង​តាម​គេហទំព័រ​ហ្វេ​សប៊ុក ក្រសួង​ធម្មការ​។​

​ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួង​ធម្មការ​និង​សាសនា អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ ដោយ​មាន​ការអញ្ជើញ​ពី ឯកឧត្តម តំណាង​ក្រសួង​មហាផ្ទៃ ឯកឧត្តម តំណាង ក្រសួង​យុត្តិធម៌ និង​ប្រធាន សមាគម​ទេវ សក្ខី ភគ​វន្ត ស្តីពី​ករណី លោក ថង ប៊ុនថេង (​ហៅ សក្ខី ភគ​វន្ត​) កិច្ចប្រជុំ​នេះ នៅ​បន្ទប់​ផ្កាក្រវ៉ាន់ ទីស្តីការក្រសួង នា​ថ្ងៃ​ទី​២៩ ខែ​មករា ឆ្នាំ​២០២៥​។​

​លទ្ធផល​អង្គប្រជុំ បាន​សម្រេច​ដូច​ខាងក្រោម​៖
១. លោក ថង ប៊ុនថេង (​សក្ខី ភគ​វន្ត​) ព្រម​ទទួលស្គាល់​នូវ​កំហុសឆ្គង និង យល់ព្រម​ពោល​ពាក្យ​សុំ​ទោស​ជា​សាធារណៈ ចំពោះ​ចំណុច​ដែល​ខ្លួន​បាន លើកឡើង កន្លងមក ដែល​ធ្វើឱ្យ​ប៉ះពាល់​ដល់​ព្រះសង្ឃ ព្រះ​ត្រៃបិដក និង ព្រះពុទ្ធសាសនា យល់ព្រម​ផ្លាស់ប្តូរ​ឥរិយាបថ​ក្នុង​ពេល​ពន្យល់​ធម៌ និង ឈប់​ប្រើប្រាស់​ក្រណាត់​សំពត់ ពា​នា​។​

២. យល់ព្រម​លុប​វីដេអូ​ដែល​បាន​ផ្សព្វផ្សាយ​ដែល​ប៉ះពាល់​កន្លងមក ចេញ​ពី​បណ្តាញ​សង្គម​។​

៣. ក្រសួងមហាផ្ទៃ នឹង​ពិនិត្យមើល​នូវ​នីតិវិធី​ច្បាប់ ចំពោះ​សកម្មភាព​ប្រតិបត្តិ​របស់​សមាគម​។​

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.