ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចធិបតី ណែនាំឱ្យលុបបំបាត់ការប្រើប្រាស់ទូរស័ព្ទក្នុងម៉ោងសិក្សា ចាប់ពីឆ្នាំសិក្សា២០២៦-២០២៧ ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន បើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ និងអតីតលោកគ្រូអ្នកគ្រូបង្រៀនសាលាបាក់ទូក អញ្ជើញសួរសុខទុក្ខលោកគ្រូ ជា សែ អតីតគ្រូជើងចាស់ឯកទេសរូបវិទ្យា ដែលមានជំងឺប្រចាំកាយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួង! ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងចំនួន៤ ឱ្យស្រោចស្រង់ជីវភាពប្រជាកសិករ និងស្តារហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ក្រោយគ្រោះទឹកជំនន់  ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) របស់សង្កាត់ ខណ្ឌ ឆ្នាំ២០២៦ នៃរដ្ឋបាលខណ្ឌដូនពេញ រាជធានីភ្នំពេញ... ==> បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ រៀបចំពិធីផ្សព្វផ្សាយការងារសោធននិវត្តន៍ ឆ្នាំ២០២៧ ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាល ជាមួយសិស្សនិទ្ទេស A, ឆ្នាំនេះសម្តេចជួបសិស្សនិទ្ទេស A ពីរលើក

​ទេសរដ្ឋមន្ត្រី គន់ គីម ចុះ​ពិនិត្យ​ដំណាំ​ស្រូវ​កសិករ ដែល​ខ្វះ​ទឹក​ស្រោចស្រព និង​ប្រឈម​ខូចខាត ក្នុង​ឃុំ​ស្វាយដូនកែវ និង​ឃុំ​អូរ​តា​ប៉ោង ស្រុក​បាកាន ខេត្ត​ពោធិ៍សាត់

​ទេសរដ្ឋមន្ត្រី គន់ គីម ចុះ​ពិនិត្យ​ដំណាំ​ស្រូវ​កសិករ ដែល​ខ្វះ​ទឹក​ស្រោចស្រព និង​ប្រឈម​ខូចខាត ក្នុង​ឃុំ​ស្វាយដូនកែវ និង​ឃុំ​អូរ​តា​ប៉ោង ស្រុក​បាកាន ខេត្ត​ពោធិ៍សាត់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ពោធិ៍សាត់​)៖ នា​ថ្ងៃ​ទី​២៩ ខែ​មករា ឆ្នាំ​២០២៥ ឯកឧត្តម កិត្តិ​សង្គហ​បណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន​ទី​១ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ អមដំណើរ​ដោយ​ឯកឧត្តម​ខូយ រី​ដា អភិបាលខេត្ត និង​ជា​ប្រធាន​គណៈកម្មាធិការ​ខេត្ត​គ្រប់គ្រង​គ្រោះមហន្តរាយ ព្រមទាំង​ប្រតិភូ​មួយចំនួនទៀត បាន​អញ្ជើញ​ចុះ​ត្រួតពិនិត្យ​ដំណាំ​ស្រូវ​រដូវប្រាំង​របស់​ប្រជាកសិករ ឃុំ​ស្វាយដូនកែវ និង​ឃុំ​អូរ​តា​ប៉ោង ស្រុក​បាកាន ដែល​កំពុង​ជួប​កង្វះខាត​ទឹក​ស្រោចស្រព ខណៈ​ដែរ​ពួកគាត់​ធ្វើ​លើស​ផែនការ អាច​នឹង​ប្រឈម​ខូចខាត​ទាំងស្រុង​។​

​ក្នុងឱកាស​ចុះ​ពិនិត្យ ឯកឧត្តម កិត្តិ​សង្គហ​បណ្ឌិត គន់ គីម បាន​សម្តែង​ការសោកស្តាយ ចំពោះ​ស្រូវ​រដូវប្រាំង​របស់​ប្រជាកសិករ ដែល​ទទួលរង​ការខូចខាត ដោយសារ​ខ្វះ​ប្រភព​ទឹក​ស្រោចស្រព និង​ដោយសារ​តែ​បងប្អូន​អនុវត្ត​លើស​ផែនការ​។ ស្ថិតក្នុង​ស្ថានភាព​នេះ ឯកឧត្តម កិត្តិ​សង្គហ​បណ្ឌិត គន់ គីម ក៏​បាន​វាយតម្លៃ​ខ្ពស់ ចំពោះ​ការយកចិត្តទុកដាក់រ​បស់​អាជ្ញាធរខេត្ត និង​មន្ទីរ​ជំនាញ ដែល​បាន​ចុះ​ជាប់​ជាប្រចាំ ជាមួយ​ប្រជាកសិករ ក្នុង​ការពិនិត្យ និង​ឆ្លើយតប​ពី​បញ្ហា​ប្រឈម បើទោះបីជា​មាន​ការ​កង្វះ​ទឹក​ស្រោចស្រព ដែល​អាច​ប្រឈម​នឹង​ការខូចខាត​ដំណាំ​ស្រូវ​ទាំងស្រុង​ក្តី​។​

​ឯកឧត្តម កិត្តិ​សង្គហ​បណ្ឌិត បាន​ពិនិត្យឃើញ​ថា ដំណាំ​ស្រូវ​ក្នុង​ឃុំ​ស្វាយដូនកែវ ចំនួន​៩២៦​ហិកតា លើ​៤៨៤​គ្រួសារ (​ស្មើនឹង​១០​ភូមិ​) មិន​អាច​សង្គ្រោះ​បាន​ឡើយ និង​ដំណាំ​ស្រូវ​ក្នុង​ឃុំ​អូរ​តា​ប៉ោង ចំនួន​៧៧​ហិកតា លើ​៣៦​គ្រួសារ (​ស្មើនឹង​២​ភូមិ​) ក៏​មិន​អាច​សង្គ្រោះ​បាន​ដែរ នេះ​ដោយសារ​មិន​មាន​ប្រភពទឹក ដែល​អាច​ជួយ​អន្តរាគមន៍​ជួយសង្គ្រោះ​បាន​។​

​ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម ក៏​បាន​បញ្ជាក់ថា ក្នុងនាម​គណៈកម្មាធិកា​រ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ និង​ជា​សេនាធិការ​ឱ្យ​រាជរដ្ឋាភិបាល ឯកឧត្តម នឹង​លើក​សំណើ​ទៅ​ក្រសួង​ធនធានទឹក និង​ឧតុនិយម ដើម្បី​រៀបចំ​គម្រោង​សាងសង់​ប្រព័ន្ធ​ធារាសាស្ត្រ ដែល​មាន​លទ្ធភាព​ស្តុក​ទឹក​គ្រប់គ្រាន់ ឈាន​បញ្ជូន​ទៅ​ដំណាំ​ស្រូវ​របស់​កសិករ ក្នុង​ឃុំ​ដែល​ប្រឈម​នឹង​កង្វះ​ទឹក ជាក់ស្តែង​ដូចជា​ឃុំ​ខាងលើ​នេះ​។ អំឡុង​ពេល​ចុះ​ពិនិត្យ ឯកឧត្តម កិត្តិ​សង្គហ​បណ្ឌិត គន់ គីម បាន​ពន្យល់​ដល់​បងប្អូន​ប្រជាកសិករ នូវ​ការគិតគូរ​របស់​រាជ​រដ្ឋាភិបាល គឺ​តាមរយៈ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ អំពី​ការរៀបចំ​ចងក្រង​បង្កើត ជា​សហគមន៍​កសិកម្ម​ទំនើប ដើម្បី​ឱ្យ​កសិករ​ដោះស្រាយ​បញ្ហា​ខ្វះ​ទុន ខ្វះ​បច្ចេកទេស ខ្វះ​ទីផ្សារ ថ្លៃដើម​ផលិត​ខ្ពស់ និង​ផល​ប៉ះពាល់​ពី​ការប្រែប្រួល​អាកាសធាតុ ថែម​ទាំង​អនុញ្ញាតឱ្យ​កសិករ​ជា​សមាជិក​នីមួយៗ សល់​ពេលវេលា​សម្រាប់​យក​ទៅ​បង្កើន​ប្រាក់ចំណូល​ផ្សេងៗ​ទៀត ឬ​ទទួល​បាន​កម្រៃ​បន្ថែម ពី​ការជួល​ជា​កម្លាំង​ពលកម្ម ជូន​សហគមន៍​វិញ​ផងដែរ​។​

​ឯកឧត្តម​ខូយ រី​ដា អភិបាលខេត្ត និង​ជា​ប្រធាន​គណៈកម្មាធិការ​ខេត្ត​គ្រប់គ្រង​គ្រោះមហន្តរាយ បាន​ថ្លែងថា សម្រាប់​ការបង្កបង្កើន​ផល​ស្រូវ លើក​ទី​១​នេះ គឺ​យើង​បាន​អន្តរាគមន៍​ទៅលើ ៣​ស្រុក និង​ក្រុង​១​។ ចំពោះ​ស្រុក​បាកាន ជាក់ស្តែង​ឃុំ​ស្វាយដូនកែវ គឺ​ជា​ឃុំ​ប្រឈម​ខ្លាំង ដែល​ធ្វើឱ្យ​ដំណាំ​ស្រូវ​របស់​ពួកគាត់ អាច​នឹង​ខូចខាត​ទាំងស្រុង ព្រោះ​គ្មាន​ប្រភពទឹក​អន្តរាគមន៍​។ ឯកឧត្តម បាន​បន្តថា ឥឡូវនេះ​យើង​បានឃើញ​ពី​បញ្ហា​ប្រឈម​ទាំងអស់នោះ ហើយ​ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម ក្នុងនាម​រាជរដ្ឋាភិបាល ក៏ដូចជា​ក្រសួង​កសិកម្ម គឺ​មាន​ការយកចិត្តទុកដាក់​ខ្ពស់ ជាមួយ​បងប្អូន​ប្រជាកសិករ ធ្វើយ៉ាងណា​ស្តារ​ស្ទឹង​ស្វាយដូនកែវ និង​ប្រឡាយ​មួយចំនួន ដើម្បី​បើក​មុខទឹក​អន្តរាគមន៍​ទឹក​ពី​ខាង​ក្រោម កុំឱ្យ​មាន​ការ​គោក​រាក់​ត​ទៅ​ថ្ងៃមុខ​។​

​ឯកឧត្តម អភិបាលខេត្ត បាន​គូសបញ្ជាក់ថា បើ​យើង​ស្ដារ​ស្ទឹង​នេះ​ចេញ នោះ​ឆ្នាំក្រោយ​យើង​អាច​ជួយ​អន្តរាគមន៍​កសិករ​យើង នៅក្នុង​តំបន់​នេះ ទាំង​ផ្ទៃដី​ខេត្ត​ពោធិ៍សាត់ និង​ខេត្ត​បាត់ដំបង អាច​រហូតដល់​២​ទៅ​៤​ពាន់​ហិកតា នោះ​បងប្អូន​នឹង​មិន​ប្រឈម ដូចជា​ការធ្វើ​លើស​ផែនការ​នេះ​ឡើយ​។ បច្ចុប្បន្ននេះ យើង​មាន​អាង​ស្តុក​ទឹក​នៅ​ប៉ែក​ខាង គឺ​ទំនប់​ទី​៣ និង​ទំនប់​ទី​៥ ដែល​សម្រាប់​អន្តរាគមន៍ ដោយឡែក​ទំនប់​ទី​៣ យើង​បាន​បើក​ប្រើប្រាស់​ដល់​បាត​អាង​ហើយ និង​ទំនប់​ទី​៣ នៅសល់តែ​៦០%​ប៉ុណ្ណោះ គឺ​ទុក​សម្រាប់​ប្រើប្រាស់​លើ​ជីវិត​មនុស្ស​សត្វ​និង​រុក្ខជាតិ ក្នុងអំឡុង​រដូវប្រាំង​នេះ​។ កន្លងមក​ដូចជា​ឃុំ​មេទឹក គឺ​តែងតែ​ប្រឈម​នឹង​កង្វះខាត​ទឹក តែ​ដោយ​អាជ្ញាធរ និង​ប្រជាពលរដ្ឋ​ស្រុះស្រួល​គ្នា ជួយ​ជា​ប្រេង និង​គ្រឿងចក្រ ឥឡូវ​នេះ​ឃុំ​មេទឹក​មិន​ប្រឈម​នឹង​ការខូចខាត​ស្រូវ ដូច​បណ្តា​ឆ្នាំ​មុនៗ​នោះឡើយ រីឯ​ផ្ទៃដី​ដែល​ខូចខាត​គឺ​មាន​តិចតួច​បំផុត​។ ឯកឧត្តម សូម​យក​ឱកាស​នេះ សំណូមពរ​ទៅ​រាជរដ្ឋាភិបាល តាមរយៈ​ឯកឧត្តម ទេសរដ្ឋមន្ត្រី សូម​ផ្តល់​លទ្ធភាព​ស្តារ​ស្ទឹង​ស្វាយដូនកែវ ដើម្បី​ផ្តល់ជូន​ជា​ប្រយោជន៍​រួម​ដល់​កសិករ ទាំង​ក្នុង​ខេត្ត​ពោធិ៍សាត់ និង​ខេត្ត​បាត់ដំបង អាចមាន​លទ្ធភាព​បង្កបង្កើន​ផល និង​យក​ទឹក​ពីក្រោម​អន្តរាគមន៍​មក​លើ​បាន​។​

​តំណាង​ប្រជាកសិករ​ឃុំ​ស្វាយដូនកែវ ក្រោយពី​ទទួលបាន​ការពន្យល់​ណែនាំ ពី​សំណាក់ ឯកឧត្តម ទេសរដ្ឋមន្ត្រី និង​ឯកឧត្តម អភិបាលខេត្ត បាន​សម្តែង​នូវ​ទឹកចិត្ត​សប្បាយរីករាយ និង​សង្ឃឹមថា នៅពេល​បណ្តា​ឆ្នាំ​ខាងមុខ រាជរដ្ឋាភិបាល​ពិតជា​ផ្តល់​នូវ​ប្រព័ន្ធ​ធា​រាស្ត្រ និង​មាន​ទឹក​គ្រប់គ្រាន់ សម្រាប់​ដំណាំ​ស្រូវ​រដូវប្រាំង​ពួកគាត់ ជាក់​ជា​មិនខានឡើយ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.