ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចធិបតី ណែនាំឱ្យលុបបំបាត់ការប្រើប្រាស់ទូរស័ព្ទក្នុងម៉ោងសិក្សា ចាប់ពីឆ្នាំសិក្សា២០២៦-២០២៧ ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន បើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ និងអតីតលោកគ្រូអ្នកគ្រូបង្រៀនសាលាបាក់ទូក អញ្ជើញសួរសុខទុក្ខលោកគ្រូ ជា សែ អតីតគ្រូជើងចាស់ឯកទេសរូបវិទ្យា ដែលមានជំងឺប្រចាំកាយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួង! ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងចំនួន៤ ឱ្យស្រោចស្រង់ជីវភាពប្រជាកសិករ និងស្តារហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ក្រោយគ្រោះទឹកជំនន់  ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) របស់សង្កាត់ ខណ្ឌ ឆ្នាំ២០២៦ នៃរដ្ឋបាលខណ្ឌដូនពេញ រាជធានីភ្នំពេញ... ==> បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ រៀបចំពិធីផ្សព្វផ្សាយការងារសោធននិវត្តន៍ ឆ្នាំ២០២៧ ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាល ជាមួយសិស្សនិទ្ទេស A, ឆ្នាំនេះសម្តេចជួបសិស្សនិទ្ទេស A ពីរលើក

​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ ប្រើ​កម្លាំង​នគរបាល​ជាង​១០០​នាក់ និង​រថយន្ត​ដឹក​ទឹក​ចំនួន​៤​គ្រឿង សហការ​ជាមួយ​កម្លាំង​អាវុធហត្ថ អាជ្ញាធរ និង​ប្រជាពលរដ្ឋ ជួយ​ពន្លត់​ករណី​អគ្គិភ័យ​ឆាបឆេះ​ផ្សារ​ត្រី​នៅ​ក្រុង​ប៉ោយ​ប៉ែត

​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ ប្រើ​កម្លាំង​នគរបាល​ជាង​១០០​នាក់ និង​រថយន្ត​ដឹក​ទឹក​ចំនួន​៤​គ្រឿង សហការ​ជាមួយ​កម្លាំង​អាវុធហត្ថ អាជ្ញាធរ និង​ប្រជាពលរដ្ឋ ជួយ​ពន្លត់​ករណី​អគ្គិភ័យ​ឆាបឆេះ​ផ្សារ​ត្រី​នៅ​ក្រុង​ប៉ោយ​ប៉ែត

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​បន្ទាយមានជ័យ​)៖  ថ្ងៃទី​២៨ ឈានចូល​ថ្ងៃ​ទី​២៩ ខែ​មករា ឆ្នាំ​២០២៥ យប់​ថ្ងៃ​បុណ្យចូលឆ្នាំ​ប្រពៃណី​ជនជាតិ​ចិន​-​វៀតណាម មាន​ករណី​អគ្គីភ័យ​មួយ​បាន​ឆាបឆេះ​ផ្សារ​ត្រី នៅក្នុង​ភូមិ​បា​លិលេ​យ្យ​១ សង្កាត់​/​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ បណ្ដាលឱ្យ​ឆាប់ឆេះ​តូប​លក់ដូរ​របស់​អាជីវ​ករ​អស់​ជាច្រើន​តូប​។​

​ភ្លាមៗ​នោះ ឯកឧត្តម ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ បាន​បញ្ជូន​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយប៉ែត កម្លាំង​វរ​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៨៩១, ៩១១ ជាង​១០០​នាក់ នាំ​យក​រថយន្ត​ទឹក​ចំនួន​០៤​គ្រឿង សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ អាជ្ញាធរ​មូលដ្ឋាន ប្រជាពលរដ្ឋ ជួយ​អន្តរាគមន៍​ពន្លត់​កន្លែង​កើតហេតុ រហូតដល់​វេលា​ម៉ោង​២៤:៥០​នាទី ទើប​គ្រប់គ្រង​បាន​និង​ភ្លើង​រលត់​ទៅ​វិញ​ទាំងស្រុង​។​

​ឯកឧត្តម វរសេនីយ៍ឯក ព្រហ្ម ពិសិដ្ឋ អធិការ នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយប៉ែត បានបញ្ជាក់​ថា ករណី​អគ្គិភ័យ​ឆាប់ឆេះ​ផ្សារ​ត្រី​នេះ បាន​បណ្ដាល​ឲ្យ ឆេះ​តូប​អស់​ចំនួន​៣​តូប គឺ​តូប​សាឡ​ន​១ តូប​អីវ៉ាន់​ចាបហួយ​១ និង​តូប​លក់​ខោអាវ​១ អីវ៉ាន់​ឆេះ​ទាំងស្រុង មាន​ម្ចាស់​១-​ឈ្មោះ សែម គឹមស៊ុង ភេទ​ស្រី ២-​ឈ្មោះ វុទ្ធ ចាន់​សោភ័ណ្ឌ ភេទ​ស្រី ៣-​ឈ្មោះ សែម គី​មឡែន ភេទ​ស្រី​។ តែ​ហេតុការណ៍​នេះ​មិន​បាន​បណ្ដាលឱ្យ​ជន​ណា​ម្នាក់​រងរបួស ឬ​ស្លាប់​បាត់បង់​ជីវិត​ឡើយ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.