ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចធិបតី ណែនាំឱ្យលុបបំបាត់ការប្រើប្រាស់ទូរស័ព្ទក្នុងម៉ោងសិក្សា ចាប់ពីឆ្នាំសិក្សា២០២៦-២០២៧ ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន បើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ និងអតីតលោកគ្រូអ្នកគ្រូបង្រៀនសាលាបាក់ទូក អញ្ជើញសួរសុខទុក្ខលោកគ្រូ ជា សែ អតីតគ្រូជើងចាស់ឯកទេសរូបវិទ្យា ដែលមានជំងឺប្រចាំកាយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួង! ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងចំនួន៤ ឱ្យស្រោចស្រង់ជីវភាពប្រជាកសិករ និងស្តារហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ក្រោយគ្រោះទឹកជំនន់  ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) របស់សង្កាត់ ខណ្ឌ ឆ្នាំ២០២៦ នៃរដ្ឋបាលខណ្ឌដូនពេញ រាជធានីភ្នំពេញ... ==> បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ រៀបចំពិធីផ្សព្វផ្សាយការងារសោធននិវត្តន៍ ឆ្នាំ២០២៧ ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាល ជាមួយសិស្សនិទ្ទេស A, ឆ្នាំនេះសម្តេចជួបសិស្សនិទ្ទេស A ពីរលើក

សាកល្បង​ផ្លូវ​ថ្មើជើង (Walk street) តាម​បណ្តោយ​មាត់ទន្លេ​ចាប់​មុខ​ប្រៃសណីយ៍​កម្ពុជា រហូត​ដល់​មុខ​ព្រះបរមរាជវាំង ​នាថ្ងៃ​ទី​០១ ខែ​កុម្ភៈ ឆ្នាំ​២០២៥​ខាងមុខនេះ

សាកល្បង​ផ្លូវ​ថ្មើជើង (Walk street) តាម​បណ្តោយ​មាត់ទន្លេ​ចាប់​មុខ​ប្រៃសណីយ៍​កម្ពុជា រហូត​ដល់​មុខ​ព្រះបរមរាជវាំង ​នាថ្ងៃ​ទី​០១ ខែ​កុម្ភៈ ឆ្នាំ​២០២៥​ខាងមុខនេះ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ ក្នុង​កិច្ចប្រជុំ​ជាថ្មី នា​រសៀល​ថ្ងៃ​ទី​២៩ ខែ​មករា ឆ្នាំ​២០២៥ ក្រោម​អធិបតីភាព ឯកឧត្តម​ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ សាលា​រាជធានី នឹង​បើក​ដំណើរការ​សាកល្បង​ផ្លូវ​ថ្មើជើង (Walk street) តាម​បណ្តោយ​មាត់ទន្លេ​ចាប់​មុខ​ប្រៃសណីយ៍​កម្ពុជា រហូត​ដល់​មុខ​ព្រះបរមរាជវាំង (​ផ្លូវ​លេខ​២៤០) រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​ដាក់​ឱ្យ​ដំណើរការ​ជា​ជំហាន​ដំបូង នៅ​ថ្ងៃ​ទី​០១ ខែ​កុម្ភៈ ឆ្នាំ​២០២៥​ខាងមុខនេះ ដោយ​ចាប់ផ្តើម នៅ​រៀងរាល់​ល្ងាច ថ្ងៃ​សៅរ៍ និង​ថ្ងៃ​អាទិត្យ ដោយ​ចាប់ពី​ម៉ោង​៦​ល្ងាច ដល់​ម៉ោង​១១​យប់ ។ កិច្ចប្រជុំ​នេះ​មាន ការចូលរួម​ពី​តំណាង​ក្រសួង​ទេសចរណ៍ និង​អាជ្ញាធរ​ពាក់ព័ន្ធ នៅ​សាលា​រាជធានី​ភ្នំពេញ​។​

​ឯកឧត្តម​ឃួង ស្រេង បាន​ថ្លែងថា ផ្លូវ​ថ្មើរជើង​នេះ យើង​មាន​គម្រោង​យូរ​មក​ហើយ ពោល​គឺ​តាំងពី​ឆ្នាំ​២០១៩​មកម្ល៉េះ ដោយសារ​ស្ថានភាព​នៃ​វិបត្តិ​ជំងឺ​កូវី​ដ​-១៩ បាន​ធ្វើឱ្យ​គម្រោង​នេះ ផ្អាក​ដំណើរការ​សិន​។ ប៉ុន្តែ​បន្ទាប់ពី​មានការ ណែនាំ​របស់​រាជរដ្ឋាភិបាល រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ជំរុញ ការងារ​ឱ្យ​ផ្លូវ​ថ្មើរជើង​នេះ ដំណើរការ​ឡើងវិញ ដើម្បី​ធ្វើ​យ៉ាង​ទាក់​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ មក​លេង​កម្សាន្ត​ឱ្យបាន​ច្រើន​។​

​ឯកឧត្តម​ឃួង ស្រេង បានបញ្ជាក់​ថា គម្រោង​នេះ​ត្រូវតែ​ចេញ​ដំណើរការ នៅ​ថ្ងៃ​ទី​០១​កុម្ភៈ​ឆ្នាំ​២០២៥​ខាងមុខនេះ ដោយ​ជា​ជំហាន​ដំបូង យើង​បើកផ្លូវ​ថ្មើរជើង​នេះ នៅ​រាល់​ល្ងាច​ថ្ងៃ​សៅរ៍ និង​ថ្ងៃ​អាទិត្យ ចាប់ពី​ម៉ោង​៦​ល្ងាច ដល់​ម៉ោង​១១​យប់​។​ជា​ការទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ មក​ទស្សនា​រាជធានី​ភ្នំពេញ ឱ្យ​កាន់តែ​ច្រើន​ថែម​ទៀត​។​

​គម្រោង​ផ្លូវ​ថ្មើជើង (Walk street) ត្រូវ​បិទ​បិទ​ចរាចរណ៍​យានជំនិះ​គ្រប់​ប្រភេទ រៀបចំ​បង្គន់​អនាម័យ និង​ការងារ​រៀបចំ​សណ្តាប់ធ្នាប់​ការលក់ដូរ​នៅលើ​តម្រាយ​ផ្លូវ​នេះ ឱ្យបាន​ល្អ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​។ នៅមុន​ឈានទៅដល់​ថ្ងៃ​បើក​នា​ថ្ងៃទី​០១ កុម្ភៈ យើង​ត្រូវធ្វើ​ជូនដំណឹង ដើម្បី​ណែនាំ​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​នេះ ឱ្យបាន​យល់​ពី​គម្រោង​នេះ​។​

​អាជ្ញាធរ​ត្រូវ​រៀបចំ​សណ្តាប់ធ្នាប់​ឲ្យបាន​ល្អ ជាមួយនឹង​ការផ្សព្វផ្សាយ​ឱ្យបាន​ទូលំទូលាយ ដោយ​ដាក់​មីក្រូ​ស្រែក​បំពង​សំលេង កុំឱ្យ​យានយន្ត​ចូល ពេល​បើក​ដំណើរការ នៅ​ថ្ងៃ​សៅរ៍​និង​ថ្ងៃអាទិត្យ​។ គិតគូរ​ពី អនាម័យ​បរិស្ថាន អ្នកលក់ដូរ​។ ដោយសារ​ប្រជាពលរដ្ឋ​កំពុង​ទន្ទឹង​រងចាំ​គម្រោង​នេះ​។ ​ក្រោយ​បើក​ឱ្យ​ដំណើរការ យើង​នឹង​សង្កេត​ជាមួយនិង​ការដក​បទពិសោធន៍ ដើម្បី​កែលំអរ​ផ្លូវ​ថ្មើរជើង​(Walk street) នេះ​ឱ្យ​កាន់តែ​ល្អប្រសើរ​ថែម​ទៀត​។​

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.