ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចធិបតី ណែនាំឱ្យលុបបំបាត់ការប្រើប្រាស់ទូរស័ព្ទក្នុងម៉ោងសិក្សា ចាប់ពីឆ្នាំសិក្សា២០២៦-២០២៧ ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន បើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ និងអតីតលោកគ្រូអ្នកគ្រូបង្រៀនសាលាបាក់ទូក អញ្ជើញសួរសុខទុក្ខលោកគ្រូ ជា សែ អតីតគ្រូជើងចាស់ឯកទេសរូបវិទ្យា ដែលមានជំងឺប្រចាំកាយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួង! ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងចំនួន៤ ឱ្យស្រោចស្រង់ជីវភាពប្រជាកសិករ និងស្តារហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ក្រោយគ្រោះទឹកជំនន់  ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) របស់សង្កាត់ ខណ្ឌ ឆ្នាំ២០២៦ នៃរដ្ឋបាលខណ្ឌដូនពេញ រាជធានីភ្នំពេញ... ==> បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ រៀបចំពិធីផ្សព្វផ្សាយការងារសោធននិវត្តន៍ ឆ្នាំ២០២៧ ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាល ជាមួយសិស្សនិទ្ទេស A, ឆ្នាំនេះសម្តេចជួបសិស្សនិទ្ទេស A ពីរលើក

​ឯកឧត្តម ខូ​យ រី​ដា បាន​ដាក់ចេញ​នូវ​បទបញ្ជា​ក្តៅ បង្ហាញ​ពី​ការប្តេជ្ញា​ចិត្ត​ខ្ពស់​ក្នុង​ការលើកកម្ពស់​អនាម័យ និង​ភាពស្រស់ស្អាត​លើ​ទឹកដី​ខេត្ត​ពោធិ៍សាត់ «​មាន​សំរាម អត់​អភិបាលស្រុក មាន​អភិបាលស្រុក អត់​សំរាម​, មាន​សំរាម អត់​មេឃុំ មាន​មេឃុំ អត់​សំរាម​»

​ឯកឧត្តម ខូ​យ រី​ដា បាន​ដាក់ចេញ​នូវ​បទបញ្ជា​ក្តៅ បង្ហាញ​ពី​ការប្តេជ្ញា​ចិត្ត​ខ្ពស់​ក្នុង​ការលើកកម្ពស់​អនាម័យ និង​ភាពស្រស់ស្អាត​លើ​ទឹកដី​ខេត្ត​ពោធិ៍សាត់ «​មាន​សំរាម អត់​អភិបាលស្រុក មាន​អភិបាលស្រុក អត់​សំរាម​, មាន​សំរាម អត់​មេឃុំ មាន​មេឃុំ អត់​សំរាម​»

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ពោធិ៍សាត់​)៖ ក្នុង​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ​២០២៤ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២៥ របស់​ខេត្ត​ពោធិ៍សាត់ កាលពី​ថ្ងៃ​ទី​២១ ខែ​មករា ឆ្នាំ​២០២៥​កន្លងទៅនេះ ឯកឧត្តម ខូ​យ រី​ដា បាន​ដាក់ចេញ​នូវ​បទបញ្ជា​ក្តៅ «​មាន​សំរាម អត់​អភិបាលស្រុក មាន​អភិបាលស្រុក អត់​សំរាម​, មាន​សំរាម​អត់​មេឃុំ មាន​មេឃុំ អត់​សំរាម​» ។

​ឯកឧត្តម ខូ​យ រី​ដា អភិបាលខេត្ត​ពោធិ៍សាត់ បានចាត់ទុក​ភាព​គ្មាន​សំរាម​នៅលើ​ទឹកដី​ខេត្ត​ពោធិ៍សាត់ ជា​រឿង​ដ៏​សំខាន់​ក្នុង​ការលើកកម្ពស់​សោភណភាព និង​អនាម័យ​សម្រាប់​ការរស់នៅ​។ ដើម្បី​ឱ្យ​ទឹក​ដី​ខេត្ត​ពោធិ៍សាត់ គ្មាន​សំរាម និង​ស្រស់ស្អាត ឯកឧត្តម ខូ​យ រី​ដា បាន​ដាក់​ចេញ​បទបញ្ជា​ក្តៅ «​មាន​សំរាម អត់​អភិបាលស្រុក មាន​អភិបាលស្រុក អត់​សំរាម​, មាន​សំរាម​អត់​មេឃុំ មាន​មេឃុំ អត់​សំរាម​»​។​

​ឯកឧត្តម ខូ​យ រី​ដា បាន​លើកឡើង​ថា «​ខ្ញុំ​បាន​រក​គ្រប់​មធ្យោបាយ​ទាំងអស់ ដើម្បី​រៀបចំ​បរិស្ថាន​ឱ្យមាន​សណ្តាប់ធ្នាប់​ល្អ​។ យើង​បង្កើត​ទ្រឹស្តី​នេះ ដើម្បីឱ្យ​អាជ្ញាធរ​យកចិត្តទុកដាក់​ជំរុញ​ផ្សព្វផ្សាយ និង​មាន​ការទទួលខុសត្រូវ​ពី​សំណាក់​អាជ្ញាធរ​ដែនដី​នៅ​តាម​ភូមិ ឃុំ និង​ស្រុក​»​។​

​ឯកឧតុ្ត​ម អភិបាលខេត្ត​បន្ថែមថា «​យើង​ប្រឹងប្រែង​រក​គ្រប់​មធ្យោបាយ ដើម្បី​ឱ្យ​សំរាម​នៅក្នុង​ស្រុក ខេត្ត​របស់​យើង​គ្រប់គ្រង​ឱ្យបាន មាន​អនាម័យ បរិស្ថាន​ល្អ​»​។​

​ឯកឧត្តម ខូ​យ រី​ដា បានចាត់ទុក​ការ​គ្មាន​សំរាម​នៅតាម​ផ្ទះ និង​តាម​ភូមិឋាន មិន​ត្រឹមតែ​នាំមក​នូវ​ភាពស្រស់ស្អាត​នោះទេ តែ​ក៏​ជា​ការនាំមក​នូវ​សិរី​សួស្តី​សម្រាប់​គ្រួសារ ក៏ដូចជា​ប្រជាពលរដ្ឋ​ផងដែរ​។ អភិបាលខេត្ត បានបញ្ជាក់​ថា លោក​បាន​ដាក់ចេញ​យុទ្ធនាការ​ការ​ទុកដាក់​សំរាម​ឱ្យ​ត្រឹមត្រូវ​នេះ រយៈពេល​ប្រមាណ​មួយ​ឆ្នាំ​មកហើយ ដោយ​បាន​ចុះ​អប់រំ​ផ្សព្វផ្សាយ​ជូន​ប្រជាពលរដ្ឋ ក៏ដូចជា​នៅ​តាម​សាលារៀន​ផងដែរ​។​

​ឯកឧតុ្ត​ម អភិបាលខេត្ត​ពោធិ៍សាត់ ទទួលស្គាល់ថា​យុទ្ធនាការ​មិនទាន់បាន​លទ្ធផល​ល្អ​១០០​ភាគរយ​នោះ​ទេ ប៉ុន្តែ​បាន​ធ្វើឱ្យ​ប្រជាពលរដ្ឋ​ផ្លាស់ប្តូរ​ឥរិយាបថ​ច្រើន​លើ​ការ​ទុកដាក់​សំរាម​នេះ​។ ដើម្បី​លើកកម្ពស់​ភាពស្រស់ស្អាត​នៅតាម​ភូមិឋាន ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន បាន​ដាក់ចេញ​នូវ​យុទ្ធនាការ​ជាច្រើន​ដូចជា «​ថ្ងៃនេះ​ខ្ញុំ​មិន​ប្រើ​ប្លា​ស្ទិក​», «​កម្ពុជា​ស្អាត ខ្មែរ​ធ្វើ​បាន​» ជាដើម​។ តាមរយៈ​យុទ្ធនាការ​នេះ បាន​បង្កើតឡើង​នូវ​ចលនា​អប់រំ​ផ្សព្វផ្សាយ​លើ​ការ​ទុកដាក់​សំរាម​នៅ​តាម​សាលារៀន ការដើរ​រើស​សំរាម​នៅ​តាម​ភូមិឋាន និង​សាលារៀន​។ បន្ថែម​ពីលើ​នោះ ក៏​មាន​ការសំអាត​តាម​ថ្នល់ជាតិ​ផងដែរ​។​

​ក្រោយ​ឃើញ​ការប្រកាស​របស់​អភិបាលខេត្ត​ពោធិ៍សាត់​, ឯកឧត្តម អ៊ាង សុផល្លែត បាន​ស​ម្តែងក្តី​សោមនស្ស​រីករាយ​ជាខ្លាំង ចំពោះ​ការប្តេជ្ញាចិត្ត​របស់​លោក​អភិបាលខេត្ត​ពោធិ៍សាត់ ក្នុង​ការសំអាត​សំរាម​នៅក្នុង​ខេត្ត​។​

​ឯកឧត្តម អ៊ាង សុផល្លែត បាន​ចាត់​ទុក​បទ​បញ្ជា​របស់លោក​អភិបាលខេត្ត​ពោធិ៍សាត់ គឺជា​ការប្តេជ្ញាចិត្ត​ខ្ពស់​ជាមួយ​រាជរដ្ឋាភិបាល ក្នុង​ការលើកកម្ពស់​សោភណភាព និង​អនាម័យ​។ លោក​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន សង្ឃឹមថា អាជ្ញាធរ​នៅ​គ្រប់​រាជធានី ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ នឹង​ធ្វើ​យុទ្ធនាការ​ព្រមៗ​គ្នា ជាមួយ​ការប្តេជ្ញាចិត្ត​ខ្ពស់ ដើម្បី​កម្ពុជា​ស្រស់ស្អាត និង​គ្មាន​សំរាម​៕
a
​

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.