ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម រ័ត្ន ស្រ៊ាង សូមផ្ញើសារជូនពរ សម្ដេចពិជ័យសេនា ទៀ បាញ់ ក្នុងឱកាសសិរីមង្គលដ៏បវរ នៃពិធីចម្រើនជន្មាយុ ==> សម្តេចធិបតី ណែនាំឱ្យលុបបំបាត់ការប្រើប្រាស់ទូរស័ព្ទក្នុងម៉ោងសិក្សា ចាប់ពីឆ្នាំសិក្សា២០២៦-២០២៧ ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន បើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ និងអតីតលោកគ្រូអ្នកគ្រូបង្រៀនសាលាបាក់ទូក អញ្ជើញសួរសុខទុក្ខលោកគ្រូ ជា សែ អតីតគ្រូជើងចាស់ឯកទេសរូបវិទ្យា ដែលមានជំងឺប្រចាំកាយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួង! ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងចំនួន៤ ឱ្យស្រោចស្រង់ជីវភាពប្រជាកសិករ និងស្តារហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ក្រោយគ្រោះទឹកជំនន់  ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) របស់សង្កាត់ ខណ្ឌ ឆ្នាំ២០២៦ នៃរដ្ឋបាលខណ្ឌដូនពេញ រាជធានីភ្នំពេញ... ==> បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ រៀបចំពិធីផ្សព្វផ្សាយការងារសោធននិវត្តន៍ ឆ្នាំ២០២៧ ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា!

ការជួញដូរ​អាវុធ​ខុសច្បាប់​ចេញពី​ស្រុក​អារញ្ញ ត្រូវ​សមត្ថកិច្ច​ថៃ​ចាប់បាន​

ការជួញដូរ​អាវុធ​ខុសច្បាប់​ចេញពី​ស្រុក​អារញ្ញ ត្រូវ​សមត្ថកិច្ច​ថៃ​ចាប់បាន​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

អាវុធ​និង​គ្រាប់រំសេវ​ជា​ច្រើន​ប្រភេទ ត្រូវបាន​សមត្ថកិច្ច​ថៃ​ចាប់បាន បន្ទាប់ពី​មាន​ជនសង្ស័យ​ដែល​ជា​ជនជាតិ​ថៃ បាន​ធ្វើ​ការជួញដូ​រអាវុធ​ខុសច្បាប់​ចេញពី​ស្រុក​អារញ្ញ ជិត​ព្រំដែន​ប្រទេស​កម្ពុជា យក​ទៅ​លាក់ទុក​ក្នុង​ខេត្ត សាមុត​សា​ខន ដើម្បី​ចែកចាយ​បន្ត​ទៅ​ខេត្ត​ដទៃទៀត​។​

​កិច្ចប្រតិបត្តិការ​របស់​សមត្ថកិច្ច​ថៃ បន្ទាប់​ពី​តាម​ប្រមាញ់​មុខសញ្ញា​អស់​រយៈពេល​ជាច្រើន​ថ្ងៃ នឹង​ត្រូវបាន​ឃាត់ខ្លួន​នា​ពេល​រំលង​អាធ្រា​ត្រ ឈានចូល​ថ្ងៃ​ទី ២៤ ខែ​មករា ឆ្នាំ​២០២៥ នៅ​ចំណុច​ក្បែរ​ផ្លូវ​សន្តិ​ព្រី​ឆា ក្នុង​ឃុំ​ដន​កៃ​ឌី ស្រុក​ក្រាក់​ធំ​បែន ខេត្ត​សាមុត​សា​ខន ប្រទេស​ថៃ ។​

​យោង​តាម​ការផ្សាយ​របស់​គេហទំព័​រថៃ​រ៉ាត់ បានបញ្ជាក់​ថា នៅ​យប់​នោះ​សមត្ថកិច្ច​ថៃ​បាន​តាម​ប្រមាញ់​មុខសញ្ញា​ដែល​ជា​ជន​រកស៊ី​ជួញដូរ​អាវុធ​ខុសច្បាប់ ដោយ​បាន​ប្រទេស​ឃើញ​រថយន្ត​ចំនួន​ពីរ​គ្រឿង នៅ​ចត​ត្រង់​ចំណុច​ខាងលើ ដោយ​ពួកគេ​ត្រៀម​ដឹក អាវុធ​យកទៅ​ចែកចាយ​ទីតាំង​ដទៃទៀត​។ ភ្លាមៗ​នោះ​ដែរ​សមត្ថកិច្ច​ថៃ​បាន​ឡោមព័ទ្ធ​និង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ ផាត់ ត្រា​កន ភេទ​ប្រុស អាយុ ២៨ ឆ្នាំ ជា​ជនជាតិ​ថៃ ។​

​នៅក្នុង​កិច្ចប្រតិបត្តិការ សមត្ថកិច្ច​បាន​ដកហូត​អាវុធ​ខ្នាត M79 ចំនួន​មួយ​ដើម អាវុធ​ប្រភេទ AK ស្វ័យ​បត់ ចំនួន​មួយ​ដើម អាវុធ​ប្រភេទ AK ស្វ័យ​វែង ចំនួន ៥ ដើម បង​ចំនួន ១៧ គ្រាប់កាំភ្លើង​ខ្នាត 7,62 ចំនួន ៨.០០០ គ្រាប់ និង គ្រាប់កាំភ្លើង​ខ្នាត M60 ចំនួន ៥០០ គ្រាប់ ។​

​តាម​ការសារភាព​នៅ​ចំពោះមុខ​សមត្ថកិច្ច ជនសង្ស័យ​រូបនេះ​បាន​រៀបរាប់​ថា ខ្លួន​គឺជា​អ្នកស៊ីឈ្នួល​ដឹក​ជញ្ជូន​អាវុធ​ទាំងអស់នេះ​មកពី​ស្រុក​អារញ្ញ ខេត្ត​ស្រះកែវ ដោយ​យក​មក​ស្តុក​ទុក​នៅ​ចំណុច​ខាងលើ ដើម្បី​ចែកចាយ​បន្ត ហើយ​ក្នុង​មួយ​ជើង​រូបគេ​បាន​ទទួល​ថ្លៃឈ្នួល ២០.០០០ បាត ដោយ​ការទិញ​និង​លក់​នេះ គឺ​ទាក់ទង​គ្នា​ផ្ទាល់ ហើយ​តម្លៃ​កាំភ្លើង​គឺ​ទៅ​តាម​ប្រភេទ ដោយ​ចាប់ពី ៤០.០០០ បាត ទៅ ៦០.០០០ បាត ក្នុង​មួយ​ដើម ប៉ុន្តែ​សម្រាប់​អ្នក​ដែល​ឈរជើង​នៅ​ស្រុក​អារញ្ញ​បាន​អាវុធ​មកពីណា​នោះ​រូបគេ​មិន​បានដឹង​ឡើយ​។ បច្ចុប្បន្ន​សមត្ថកិច្ច​កំពុង​ធ្វើ​ការសិក្សា​និង​ស្រាវជ្រាវ​ដើម្បី​រក​អ្នក​នៅ​ពីក្រោយ​និង​មុខសញ្ញា​ដែល​កាន់កាប់​អាវុធ​នៅ​ស្រុក​អារញ្ញ ដើម្បី​យកមក​អនុវត្ត​តាម​ផ្លូវ​ច្បាប់​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.