ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម រ័ត្ន ស្រ៊ាង សូមផ្ញើសារជូនពរ សម្ដេចពិជ័យសេនា ទៀ បាញ់ ក្នុងឱកាសសិរីមង្គលដ៏បវរ នៃពិធីចម្រើនជន្មាយុ ==> សម្តេចធិបតី ណែនាំឱ្យលុបបំបាត់ការប្រើប្រាស់ទូរស័ព្ទក្នុងម៉ោងសិក្សា ចាប់ពីឆ្នាំសិក្សា២០២៦-២០២៧ ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន បើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ និងអតីតលោកគ្រូអ្នកគ្រូបង្រៀនសាលាបាក់ទូក អញ្ជើញសួរសុខទុក្ខលោកគ្រូ ជា សែ អតីតគ្រូជើងចាស់ឯកទេសរូបវិទ្យា ដែលមានជំងឺប្រចាំកាយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួង! ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងចំនួន៤ ឱ្យស្រោចស្រង់ជីវភាពប្រជាកសិករ និងស្តារហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ក្រោយគ្រោះទឹកជំនន់  ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) របស់សង្កាត់ ខណ្ឌ ឆ្នាំ២០២៦ នៃរដ្ឋបាលខណ្ឌដូនពេញ រាជធានីភ្នំពេញ... ==> បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ រៀបចំពិធីផ្សព្វផ្សាយការងារសោធននិវត្តន៍ ឆ្នាំ២០២៧ ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា!

ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់ឆ្នាំង​បន្ត​សកម្ម​ចុះ​ល្បាត និង​បង្ក្រាប​បទល្មើស​នេសាទ នា​ថ្ងៃ​ទី 24 ខែ​មករា ឆ្នាំ 2025

ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់ឆ្នាំង​បន្ត​សកម្ម​ចុះ​ល្បាត និង​បង្ក្រាប​បទល្មើស​នេសាទ នា​ថ្ងៃ​ទី 24 ខែ​មករា ឆ្នាំ 2025

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(កំពង់ឆ្នាំង)÷នៅថ្ងៃសុក្រ ១១រោច ខែបុស្ស ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ សកម្មភាពការងាររបស់ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងរួមមាន៖
+ក្រុមទី១៖ សហការជាមួយអធិការដ្ឋានរដ្ឋបាលជលផលខាងត្បួងបឹងសាប និងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកកំពង់លែង កម្លាំងចូលរួមសរុបចំនួន១៨នាក់ និងមធ្យោបាយបាឡាស្មាច់ចំនួន០៤គ្រឿង ដឹកនាំដោយលោក គឹម ទី នាយរងអធិការ បានចុះប្រតិបត្តិការប្រទះឃើញដុំសម្រាស់នៅចំណុចក្បាលកោះជ័យទ័ត ភូមិកំពង់ហៅ  ឃុំកំពង់ហៅ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។
+ក្រុមទី២៖ ដឹកនាំដោយលោក ឈឹម បាន នាយរងផ្នែក បានចុះប្រតិបត្តិការណ៍បង្ក្រាបបទល្មើសនេសាទ បានប្រទះឃើញការធ្វើនេសាទដោយឧបករណ៍របាំងស្បៃមុង នៅចំណុចហាលនាង ភូមិកោះតាម៉ូវ ឃុំកំពង់ព្រះគគីរ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។
*បន្ទាប់មកក្រុមការងារបានឯកភាពគ្នារុញ រុះរើ និងបំផ្លាញវត្ថុតាងជាឧបករណ៍ខុសច្បាប់នៅនឹងកន្លែង ទទួលលទ្ធផលចំនួន២ករណីដូចខាងក្រោម៖
-របាំងស្បៃមុងចំនួន០១ករណី ស្មើនឹង ០៣ កន្លែង ប្រវែង ២៤០ ម៉ែត្រ លូស្បៃមុង ចំនួន ០៦  គ្រឿង បង្គោលចំនួន ១២០ ដេីម និងចាក់លែងត្រីចម្រុះចូលដែននេសាទវិញចំនួន ១០ គក្រ។
-សម្រាស់ចំនួន១ករណី ស្មើនឹង៩ កន្លែង ទំហំ៤៥០០ម៉ែត្រការ៉េ មែកសម្រាស់ចំនួន៦០០មែក បង្គោលចំនួន៥០ដើម ខ្សែប្រវែង២០០ម៉ែត្រ។

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.