ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ

ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ណែនាំ​ដល់​រដ្ឋបាល​ខេត្ត​មណ្ឌលគិរី យកចិត្តទុកដាក់​ប្រឆាំង​ការជួញដូរ​មនុស្ស ការ​ឆ្លងដែន​ខុសច្បាប់ និង​កិច្ចការ​សំខាន់​មួយចំនួនទៀត​!

ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ណែនាំ​ដល់​រដ្ឋបាល​ខេត្ត​មណ្ឌលគិរី យកចិត្តទុកដាក់​ប្រឆាំង​ការជួញដូរ​មនុស្ស ការ​ឆ្លងដែន​ខុសច្បាប់ និង​កិច្ចការ​សំខាន់​មួយចំនួនទៀត​!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ថ្លែង​ក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​ការងារ​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០២៤ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២៥ របស់​រដ្ឋបាល​ខេត្ត​មណ្ឌលគិរី នា​រសៀល​ថ្ងៃ​ទី​២៣ ខែ​មករា ឆ្នាំ​២០២៥ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បាន​ផ្តល់​គោលការណ៍​ណែនាំ​ឱ្យ​រដ្ឋបាល​ខេត្ត​ភាគ​ឦសាន​មួយ​នេះ រួម​ទាំង​អភិបាល​ខេត្ត​ជុំវិញ ដែល​អញ្ជើញ​ចូលរួម​នា​ឱកាស​នោះ យកចិត្តទុកដាក់​លើ​ការងារ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស បន្ទាប់​ពី​ក្នុង​រយៈពេល​ចុងក្រោយ​នេះ ការអូសទាញ​ឱ្យ​ស្ត្រី​ខ្មែរ​ធ្វើ​ដំណើរ​ឆ្លង​ដែន​ដោយ​ខុសច្បាប់ ក្រោមលេស​បោកប្រាស់​ថា​ទៅ​បំពេញការងារ ឬ​ទៅ​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​ស្វាមី​ជា​ជនបរទេស ដែល​ទីបំផុត​ក្លាយជា​ជនរងគ្រោះ​ពី​អំពើ​ជួញដូរ​មនុស្ស​។

​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត បាន​មានប្រសាសន៍ថា ថ្មីៗ​នេះ សមត្ថកិច្ច​កម្ពុជា ទប់ស្កាត់បាន​ទាន់​ពេលវេលា​នៅក្នុង​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ដែល​មាន​យុវតី​ខ្មែរ​មួយចំនួន ត្រូវបាន​មេខ្យល់ អូសទាញ​ឱ្យ​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ទី​២ ទី​៣ ដើម្បី​ធ្វើការ និង​រៀបការ​ជាមួយ​ជន​បរទេស​ដោយ​ខុសច្បាប់​។ ឯកឧត្តម​បន្ថែមទៀតថា សមត្ថកិច្ច​កម្ពុជា ក៏​បាន​រកឃើញ​ករណី​មេខ្យល់ អូសទាញ​យុវតី​ឱ្យ​ឆ្លង​ដែន​ទៅ​ប្រទេស​ទី​២ ទី​៣ ក្រោមលេស​រៀបការ​ជាមួយ​ជនបរទេស តែ​ទីបំផុត​ក្លាយជា​ទាសករ​ក្នុង​ក្រុម​គ្រួសារ​នៃ​ជនបរទេស​នោះ ទាំង​ការបង្ខំ​ឱ្យ​មាន​កូន​សម្រាប់​គ្រួសារ​គេ បង្ខំ​ឱ្យ​បម្រើ​តណ្ហា​ជាមួយ​សមាជិក​គ្រួសា​ររ​បស់​គេ​ថែមទៀត ព្រមទាំង​គំរាមកំហែង​ថា​នឹង​បន្ត​លក់​ទៅ​ឱ្យ​ជន​ដទៃទៀត បើ​មិន​បាន​ធ្វើតាម​អ្វី​ដែល​ពួក​គេ​ចង់បាន ដែល​នេះ​ជា​អំពើ​ដ៏​ស្មោកគ្រោក បាននិងកំពុង​មានកា​រ​កើនឡើង មិន​ថា​នៅក្នុង​ប្រទេស​ជុំវិញ ក្នុង​តំបន់​នោះទេ​។

​ក្នុងន័យនេះ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា បាន​អំពាវនាវ​ឱ្យ​រដ្ឋបាល​ខេត្ត​មណ្ឌលគិរី រដ្ឋបាល​ក្រុង ស្រុក មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់​ចូលរួម​ផ្សព្វផ្សាយ​ឱ្យបាន​ទូលំ​ទូលាយ​ដល់​ប្រជាពលរដ្ឋ ដើម្បី​ឱ្យ​យល់ដឹង​អំពី​ផលវិបាក​នៃ​ការប្រព្រឹត្ត​អំពើ​ជួញដូរ​មនុស្ស ស្របពេល​ដែល​បច្ចុប្បន្ន​មាន​មធ្យោបាយ​នៃ​ការទំនាក់ទំនង អូសទាញ​យុវតី តាម​សម័យ​ឌីជីថល​ទំនើប គឺ​ប្រព័ន្ធ​អន​ឡាញ​។ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត បាន​ស្នើ​ឱ្យ​អាណាព្យាបាល ក៏​ដូច​ជា​សាច់ញាតិ​ដែល​មាន​សមាជិក​របស់​ខ្លួន ត្រូវ​ប្រឈម​ទៅ​នឹង​ការអូសទាញ​ឱ្យធ្វើ​ការងារ​នៅ​ក្រៅប្រទេស សូម​ផ្ដល់​ការប្រឹក្សា​យោបល់​សួរនាំ និង​ទំនាក់ទំនង​មកកាន់​អាជ្ញាធរ ដើម្បី​បញ្ជាក់​អំពី​អ្វី​ដែល​ជា​ព័ត៌មាន​ពិត​មុន និង​ធ្វើ​ការសម្រេចចិត្ត​។

​ពាក់ព័ន្ធ​នឹង​ការទប់ស្កាត់​អំពើ​ឆ្លងដែន​ខុសច្បាប់ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ក៏បាន​ណែនាំ​ឱ្យ​រដ្ឋបាល​ខេត្ត​មណ្ឌលគិរី និង​បណ្ដា​ខេត្ត​ជាប់​ព្រំដែន​ប្រទេស​វៀតណាម បន្ត​សហការ​ដឹកនាំ​កម្លាំង​មាន​សមត្ថកិច្ច ទប់ស្កាត់​ឱ្យបាន​នូវ​រាល់​ការធ្វើដំណើរ​ឆ្លងកាត់​ព្រំដែន​ដោយ​ខុស​ច្បាប់​ទាំង​ធ្វើដំណើរ​ចូល​-​ចេញ​ដើម្បី​ទប់ស្កាត់​បទល្មើស​ព្រំដែន និង​ដើម្បី​ទប់ស្កាត់​នូវ​បទល្មើស​ដែល​អាច​កើតឡើង​តាមរយៈ​អ្នក​ឆ្លងដែន​ខុស​ច្បាប់​ដូចជា​ការជួញដូ​រ​អាវុធ និង​គ្រឿងញៀន​ជាដើម​។ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ក៏​បាន​លើកទឹកចិត្ត​ឱ្យ​មន្ត្រី​វរៈ​នគរបាល​ការពារ​ព្រំដែន បន្ត​សកម្មភាព​ជា​មួយ​កងកម្លាំង​ចម្រុះ នៅ​ក្នុង​កិច្ចការពារ​បូរណភាព​ទឹកដី ទប់ស្កាត់​រាល់​បាតុភាព​ទាំងឡាយ ដែលនាំឱ្យ​ប៉ះពាល់​សន្តិសុខ សណ្ដាប់ធ្នាប់​សាធារណៈ និង​បូរណភាព​ទឹកដី​របស់​កម្ពុជា​។

​ពី​វេទិការ​ធិបតី​នេះដែរ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ក៏​បាន​កោតសរសើរ​ចំពោះ​លទ្ធផល​ការបំពេញ​ការងារ​របស់​រដ្ឋបាល​ខេត្ត​មណ្ឌលគិរី ពេញ​មួយឆ្នាំ​២០២៤ និង​ក៏​បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​នូវ​លទ្ធផល​នៃ​សន្និបាត​ដែល​មាន​ការពិភាក្សា​គ្នា​នូវ​ប្រធានបទ​សំខាន់ៗ ក្នុងន័យ​ប្រមូល​ធាតុ​ចូល ដើម្បី​តម្រង់​ទិសដៅ​ការងារ​ក្នុង​ឆ្នាំ​២០២៥ ឱ្យបាន​កាន់តែ​ប្រសើរ​ឡើង សំដៅ​រួមចំណែក​សម្រេច​ជោគជ័យ យុទ្ធសាស្ត្រ​បញ្ច​កោណ​ក្រោម ការដឹកនាំ​របស់​សម្ដេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​។

​ជាថ្មី​ម្ដងទៀត ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា នៅតែ​បន្ត​លើកឡើង​ដោយ​សង្កត់ធ្ងន់​អំពី​ភាពចាំបាច់​នៃ​កិច្ច​ការពារ​សន្តិភាព ស្ថិរភាព​នយោបាយ សន្តិសុខ សណ្ដាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម ដែល​ជា​មូលដ្ឋានគ្រឹះ​នៃ​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​។ ឯកឧត្តម​ណែនាំ​បន្ថែម​លើ​ការងារ​អនុវត្ត​គោលនយោបាយ​ភូមិ​-​ឃុំ​-​សង្កាត់​មាន​សុវត្ថិភាព ការពង្រឹង​ធនធានមនុស្ស ដើម្បី​ធានា​ការផ្តល់សេវា​សាធារណៈ​ដែល​ថ្នាក់ជាតិ បាន​ផ្តល់​មក​ឱ្យ​បានកា​ន់​តែ​ល្អប្រសើរ​។

​សូមបញ្ជាក់​ថា រដ្ឋបាល​ខេត្ត​មណ្ឌលគិរី បាន​រៀបចំ​សន្និបាត​បូកសរុប​ការងារ​ឆ្នាំ​២០២៤ លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២៥ រយៈពេល​២​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​២២ ខែ​មករា រហូត​ដល់​រសៀល​ថ្ងៃ​ទី​២៣ ខែ​មករា ឆ្នាំ​២០២៥​។ សន្និបាត​នេះ ធ្វើឡើង​តាម​គោលការណ៍​ណែនាំ​របស់​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ដែល​ណែនាំ​រៀបចំ​ឱ្យ​បាន​មុន​សន្និបាត​ក្រសួងមហាផ្ទៃ​៕​

           

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.