ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម រ័ត្ន ស្រ៊ាង សូមផ្ញើសារជូនពរ សម្ដេចពិជ័យសេនា ទៀ បាញ់ ក្នុងឱកាសសិរីមង្គលដ៏បវរ នៃពិធីចម្រើនជន្មាយុ ==> សម្តេចធិបតី ណែនាំឱ្យលុបបំបាត់ការប្រើប្រាស់ទូរស័ព្ទក្នុងម៉ោងសិក្សា ចាប់ពីឆ្នាំសិក្សា២០២៦-២០២៧ ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន បើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ និងអតីតលោកគ្រូអ្នកគ្រូបង្រៀនសាលាបាក់ទូក អញ្ជើញសួរសុខទុក្ខលោកគ្រូ ជា សែ អតីតគ្រូជើងចាស់ឯកទេសរូបវិទ្យា ដែលមានជំងឺប្រចាំកាយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួង! ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងចំនួន៤ ឱ្យស្រោចស្រង់ជីវភាពប្រជាកសិករ និងស្តារហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ក្រោយគ្រោះទឹកជំនន់  ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) របស់សង្កាត់ ខណ្ឌ ឆ្នាំ២០២៦ នៃរដ្ឋបាលខណ្ឌដូនពេញ រាជធានីភ្នំពេញ... ==> បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ រៀបចំពិធីផ្សព្វផ្សាយការងារសោធននិវត្តន៍ ឆ្នាំ២០២៧ ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា!

សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ចេញសេចក្តីប្រកាសព័ត៌មាន ករណីលោក ឡាយ សុជាតិ ទទួលចំណាត់ការផ្លូវច្បាប់ពីស្ថាប័នមានសមត្ថកិច្ច

សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ចេញសេចក្តីប្រកាសព័ត៌មាន ករណីលោក ឡាយ សុជាតិ ទទួលចំណាត់ការផ្លូវច្បាប់ពីស្ថាប័នមានសមត្ថកិច្ច

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

បន្ទាប់ពីកើតមានករណីចាងហ្វាងសារព័ត៌មាន ចំនួន ២រូប គឺលោក ឡាយ សុជាតិ និងលោក ដួង អក្ខរា ដែលត្រូវបានសមត្ថកិច្ច ឃាត់ខ្លួន បន្ទាប់ពីសមត្ថកិច្ច រកឃើញថា បានផ្សព្វផ្សាយយព័ត៌មានមិនពិត នាំឱ្យប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងកិត្តិយសរបស់រាជរដ្ឋាភិបាល ក៏ដូចជាប្រទេសជាតិទាំងមូល នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ បានចេញសេចក្តីប្រកាសព័ត៌មាន ដែលមានខ្លឹមសារដូចខាងក្រោម៖

សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) មានកិត្តិយស សូមជម្រាបជូនសាធារណជន និងសមាជិកសមាជិកាសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យទាំងអស់ មេត្តាជ្រាបថា នាពេលថ្មីៗនេះ លោក ឡាយ សុជាតិ ចាងហ្វាងសារព័ត៌មាន ខេមបូឌាស្តាដេលីញូវស៍ 24/24ជាសមាជិកសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យបានទទួលចំណាត់ការផ្លូវច្បាប់ពីស្ថាប័នមានសមត្ថកិច្ច បន្ទាប់ពីផ្សព្វផ្សាយព័ត៌មាន ដែលត្រូវបានសមត្ថកិច្ច រកឃើញថា ជាការផ្សព្វផ្សាយមិនពិត នាំឱ្យប៉ះពាល់ដល់សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងកិត្តិយសរបស់រាជរដ្ឋាភិបាល ក៏ដូចជាប្រទេសជាតិទាំងមូល។ ក្នុងនោះ សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ក៏បាននិងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់បំផុតចំពោះករណីនេះផងដែរ។

ក្នុងជំហានបឋមនេះ សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ សូមប្រកាសគាំទ្រចំពោះចំណាត់ការផ្លូវច្បាប់របស់អាជ្ញាធរមានសមត្ថកិច្ច លើករណីនេះ រួមទាំងករណីកន្លងមក ដើម្បីទប់ស្កាត់ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ព័ត៌មានដែលនាំឱ្យប៉ះពាល់ដល់ផលប្រយោជន៍សាធារណៈ។

យ៉ាងណាក៏ដោយ សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ពិតជាសោកស្ដាយចំពោះរឿងហេតុ ដែលបានកើតឡើងលើសមាជិកសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ និងមានជំនឿជឿជាក់ថា តាមរយៈការស្រាវជ្រាវ ក៏ដូចជាបទពិសោធដែលបានអនុវត្តកន្លងមក សង្ឃឹមថា ស្ថាប័នមានសមត្ថកិច្ច នឹងពិនិត្យលើករណីនេះ ដើម្បីរកនូវលក្ខខណ្ឌបន្ធូរបន្ថយទោស ក្នុងកម្រិតណាមួយ ដោយយោងលើការទទួលស្គាល់ទោសកំហុសរបស់អ្នកដែលបានប្រព្រឹត្តក្នុងន័យរបស់បុគ្គលជាសមាជិក។

ភ្ជាប់នឹងករណីនេះ សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ សូមអំពាវនាវដល់បណ្តាអង្គភាពសារព័ត៌មាននិងអ្នកសារព័ត៌មាន ជាសមាជិក ក៏ដូចជាបងប្អូនអ្នកសារព័ត៌មាន រួមទាំងសាធារណជន ចូលរួមប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដើម្បីលើកកម្ពស់គុណភាព នៃការផ្សព្វផ្សាយនៅកម្ពុជា។ យ៉ាងណាក៏ដោយ សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ នៅតែលើកទឹកចិត្តចំពោះអ្នកសារព័ត៌មាន ទាំងសមាជិកក្ដី និងអ្នកសារព័ត៌មានទូទៅក្ដី ក៏ដូចជាប្រជាពលរដ្ឋ ចូលរួមរាយការណ៍ព័ត៌មាន និងផ្សព្វផ្សាយព័ត៌មាន ដើម្បីរួមចំណែកដោះស្រាយបញ្ហាផ្សេងៗដែលបានកើតមានឡើងនៅក្នុងសង្គម ក្នុងន័យប្រកបដោយវិជ្ជមាន៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.