ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម រ័ត្ន ស្រ៊ាង សូមផ្ញើសារជូនពរ សម្ដេចពិជ័យសេនា ទៀ បាញ់ ក្នុងឱកាសសិរីមង្គលដ៏បវរ នៃពិធីចម្រើនជន្មាយុ ==> សម្តេចធិបតី ណែនាំឱ្យលុបបំបាត់ការប្រើប្រាស់ទូរស័ព្ទក្នុងម៉ោងសិក្សា ចាប់ពីឆ្នាំសិក្សា២០២៦-២០២៧ ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន បើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ និងអតីតលោកគ្រូអ្នកគ្រូបង្រៀនសាលាបាក់ទូក អញ្ជើញសួរសុខទុក្ខលោកគ្រូ ជា សែ អតីតគ្រូជើងចាស់ឯកទេសរូបវិទ្យា ដែលមានជំងឺប្រចាំកាយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួង! ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងចំនួន៤ ឱ្យស្រោចស្រង់ជីវភាពប្រជាកសិករ និងស្តារហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ក្រោយគ្រោះទឹកជំនន់  ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) របស់សង្កាត់ ខណ្ឌ ឆ្នាំ២០២៦ នៃរដ្ឋបាលខណ្ឌដូនពេញ រាជធានីភ្នំពេញ... ==> បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ រៀបចំពិធីផ្សព្វផ្សាយការងារសោធននិវត្តន៍ ឆ្នាំ២០២៧ ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា!

​រដ្ឋមន្ដ្រី​ក្រសួង​បរិស្ថាន ត្រូវ​កុំ​បី​យ៉ាង កុំ​ដុត​ប្លា​ស្ទិក កុំ​ចោល​ប្លា​ស្ទិកក្នុង​ទឹក កុំ​កប់​ប្លា​ស្ទិកក្នុង​ដី​

​រដ្ឋមន្ដ្រី​ក្រសួង​បរិស្ថាន ត្រូវ​កុំ​បី​យ៉ាង កុំ​ដុត​ប្លា​ស្ទិក កុំ​ចោល​ប្លា​ស្ទិកក្នុង​ទឹក កុំ​កប់​ប្លា​ស្ទិកក្នុង​ដី​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​កំពង់ឆ្នាំង​៖ ក្នុង​ពិធី​ប្រកាស​ជា​ផ្លូវការ «​ខេត្ដ​កំពង់ឆ្នាំង​ស្អាត គ្មាន​សំរាម សំណល់​ប្លា​ស្ទិក​» ឯកឧត្ដម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ដ្រី​ក្រសួង​បរិស្ថាន បាន​ថ្លែងថា ខេត្ដ​កំពង់ឆ្នាំង ជា​ខេត្ដ​ដំបូង​ដែល​បាន​ប្រកាស​ជា ខេត្ដ​ស្អាត គ្មាន​សំរាម និង​សំណល់​ប្លា​ស្ទិក​តាម​ទីសាធារណៈ​។

​ក្នុងឱកាស​នោះ​ផងដែរ ឯកឧត្ដម​រដ្ឋមន្ដ្រី បាន​បន្ដ​លើកឡើង​ថា «​ចូរ​ក្មួយៗ​សិស្សានុសិស្ស បងប្អូន​ប្រជាពលរដ្ឋ និង​មន្ដ្រី​អាជ្ញាធរ ក្នុង​មូលដ្ឋាន​ខេត្ដ​កំពង់ឆ្នាំង ត្រូវ​កុំ​បី​យ៉ាង ដើម្បី​បរិស្ថាន​កម្ពុជា​យើង ទទួល​បាន​ភាព​ស្អាត​លើ​មេឃ ភាព​ស្អាត​លើដី និង​ភាព​ស្អាត​ក្នុង​ទឹក គប្បី កុំ​ដុត​សំរាម​ប្លា​ស្ទិក កុំ​កប់​សំរាម​ប្លា​ស្ទិក កុំ​ចោល​សំរាម​ប្លា​ស្ទិកក្នុង​ទឹក​»​។​

​សូម​បញ្ជាក់​ផង​ដែរ​ថា ពិធី​ប្រកាស​ជា​ផ្លូវការ ខេត្ដ​កំពង់ឆ្នាំង​ស្អាត គ្មាន​សំរាម​សំណល់​ប្លា​ស្ទិក ត្រូវ​បាន​ប្រព្រឹត្ដិទៅ​នៅ​ព្រឹក​ថ្ងៃ​ពុធ ៩​រោច ខែ​បុស្ស ឆ្នាំ​រោង ឆ​ស័ក ព​.​ស​.២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​២២ ខែ​មករា ឆ្នាំ​២០២៥ ស្ថិត​ក្នុង​បរិវេណ​ពហុ​កីឡដ្ឋាន ខេត្ដ​កំពង់ឆ្នាំង ដែល​មាន​ការចូលរួម​ពី​មន្ដ្រីជាន់ខ្ពស់​ក្រសួង​បរិស្ថាន គណៈ​អភិបាលខេត្ដ​កំពង់ឆ្នាំង មន្ដ្រីរាជការ មន្ទីរ​ពាក់ព័ន្ធ អង្គការ​ដៃគូ ក្រុមហ៊ុន​ឯកជន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ប្រមាណ​ជាង ១​ម៉ឺន​នាក់​។​

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.