ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម រ័ត្ន ស្រ៊ាង សូមផ្ញើសារជូនពរ សម្ដេចពិជ័យសេនា ទៀ បាញ់ ក្នុងឱកាសសិរីមង្គលដ៏បវរ នៃពិធីចម្រើនជន្មាយុ ==> សម្តេចធិបតី ណែនាំឱ្យលុបបំបាត់ការប្រើប្រាស់ទូរស័ព្ទក្នុងម៉ោងសិក្សា ចាប់ពីឆ្នាំសិក្សា២០២៦-២០២៧ ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន បើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ និងអតីតលោកគ្រូអ្នកគ្រូបង្រៀនសាលាបាក់ទូក អញ្ជើញសួរសុខទុក្ខលោកគ្រូ ជា សែ អតីតគ្រូជើងចាស់ឯកទេសរូបវិទ្យា ដែលមានជំងឺប្រចាំកាយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួង! ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងចំនួន៤ ឱ្យស្រោចស្រង់ជីវភាពប្រជាកសិករ និងស្តារហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ក្រោយគ្រោះទឹកជំនន់  ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) របស់សង្កាត់ ខណ្ឌ ឆ្នាំ២០២៦ នៃរដ្ឋបាលខណ្ឌដូនពេញ រាជធានីភ្នំពេញ... ==> បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ រៀបចំពិធីផ្សព្វផ្សាយការងារសោធននិវត្តន៍ ឆ្នាំ២០២៧ ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា!

គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ស្រុក​សូទ្រនិគម​ចុះ ចុះ​ត្រួតពិនិត្យ ទប់ស្កាត់​បង្ក្រាប​បទល្មើស​នេសាទ​របស់​

គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ស្រុក​សូទ្រនិគម​ចុះ ចុះ​ត្រួតពិនិត្យ ទប់ស្កាត់​បង្ក្រាប​បទល្មើស​នេសាទ​របស់​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

សៀមរាប ៖ ថ្ងៃទី ២១ ខែ មករា ឆ្នាំ​២០២៥ គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ស្រុក​សូទ្រនិគម ដឹកនាំ​ដោយ​លោក ជុំ ចាន់​ថេង អភិបាលរង នៃ​គណៈ​អភិបាលស្រុក និង​ដោយ​មាន​ការចូលរួម​ពី សង្កាត់​រដ្ឋបាល​ជលផល​សូទ្រនិគម លោក​នាយករង​រដ្ឋបាល​ស្រុក លោក​អនុប្រធាន​ការិយាល័យ​កសិកម្ម ធនធានធម្មជាតិ និង​បរិស្ថាន​ស្រុក មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក អធិការដ្ឋាន​នគរបាល​ស្រុក ឧទ្យានុ​រ​ក្ស​តំបន់​ប្រើប្រាស់​ច្រើនយ៉ាង​ស្នាក់ការ​កំពង់​ឃ្លាំង និង​សហគមន៍​នេសាទ​កំពង់​ឃ្លាំង ចុះ​ត្រួតពិនិត្យ ទប់ស្កាត់ និង​បង្រាប​បទល្មើស​នេសាទ​ខុស​ច្បាប់​ក្នុង​ដែន​នេសាទ​សហគមន៍​កំពង់​ឃ្លាំង ឃុំ​កំពង់​ឃ្លាំង ស្រុក​សូទ្រនិគម បាន​ចំនួន ០២ ករណី ៖
១-​នេសាទ​ដោយ​ឧបករណ៍​លប​លូ​ដែល​មាន​ក្រឡា​តូច​ជាង​៣​សង់ទីម៉ែត្រ
-​ក្បាល​លប​លូ ចំនួន ០៧ គ្រឿង​
-​របាំង​សាច់​អួន ប្រវែង ៦០០​ម​
-​ចម្រឹង ចំនួន ៣០០ ដើម​

២-​នេសាទ​ដោយ​ឧបករណ៍​ស្បៃ​មុង​
-​ក្បាល​ស្បៃ​មុង ចំនួន ០៨ គ្រឿង​
-​របាំង​សាច់​ស្បៃ​មុង ប្រវែង ៧០០​ម​
-​ចម្រឹង ចំនួន ២០០ ដើម​

​ជា​លទ្ធផល ក្រុមចម្រុះ​បានសម្រេច កាប់បំផ្លាញចោល​នៅនឹងកន្លែង​មាន​នូវ​ឧបករណ៍​នេសាទ​ល្មើស​ច្បាប់ និង​ធ្វើ​ការលែង​ត្រី ចំនួន ២៥ គ​ក្រ ចូល​បឹង​ធម្មជាតិ​វិញ ។​

​នៅក្នុង​កិច្ចសហប្រតិបត្តិការ​នេះ មាន​កម្លាំង​ចូលរួម ចំនួន ១៣ នាក់​និង​ប្រើប្រាស់ កាណូត ចំនួន ០២ គ្រឿង ៕
​

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.