ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម រ័ត្ន ស្រ៊ាង សូមផ្ញើសារជូនពរ សម្ដេចពិជ័យសេនា ទៀ បាញ់ ក្នុងឱកាសសិរីមង្គលដ៏បវរ នៃពិធីចម្រើនជន្មាយុ ==> សម្តេចធិបតី ណែនាំឱ្យលុបបំបាត់ការប្រើប្រាស់ទូរស័ព្ទក្នុងម៉ោងសិក្សា ចាប់ពីឆ្នាំសិក្សា២០២៦-២០២៧ ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន បើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ និងអតីតលោកគ្រូអ្នកគ្រូបង្រៀនសាលាបាក់ទូក អញ្ជើញសួរសុខទុក្ខលោកគ្រូ ជា សែ អតីតគ្រូជើងចាស់ឯកទេសរូបវិទ្យា ដែលមានជំងឺប្រចាំកាយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួង! ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងចំនួន៤ ឱ្យស្រោចស្រង់ជីវភាពប្រជាកសិករ និងស្តារហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ក្រោយគ្រោះទឹកជំនន់  ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) របស់សង្កាត់ ខណ្ឌ ឆ្នាំ២០២៦ នៃរដ្ឋបាលខណ្ឌដូនពេញ រាជធានីភ្នំពេញ... ==> បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ រៀបចំពិធីផ្សព្វផ្សាយការងារសោធននិវត្តន៍ ឆ្នាំ២០២៧ ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា!

ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា បង្ហើប​ពី​ការសិក្សា​ត្រៀម​កែសម្រួល​នីតិវិធី និង​លក្ខណៈសម្បត្តិ​ក្នុង​ការជ្រើសរើស​មេភូមិ អនុ​ភូមិ និង​សមាជិក​ភូមិ ទូទាំង​ប្រទេស​

ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា បង្ហើប​ពី​ការសិក្សា​ត្រៀម​កែសម្រួល​នីតិវិធី និង​លក្ខណៈសម្បត្តិ​ក្នុង​ការជ្រើសរើស​មេភូមិ អនុ​ភូមិ និង​សមាជិក​ភូមិ ទូទាំង​ប្រទេស​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ថ្លែង​ក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​របស់​រដ្ឋបាល​ខេត្ត​ព្រៃវែង នា​ព្រឹក​ថ្ងៃទី​២១ ខែ​មករា ឆ្នាំ​២០២៥ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​ព្រៃវែង បាន​បង្ហើប​អំពី​ការត្រៀម​លក្ខណៈ​ពិនិត្យ​កែសម្រួល​ឡើងវិញ​នូវ​នីតិវិធី និង​លក្ខណៈសម្បត្តិ​នៃ​ការជ្រើសរើស​មេភូមិ អនុ​ភូមិ និង​សមាជិក​ភូមិ ទូទាំង​ប្រទេស​។

​ការបញ្ជាក់​របស់​ឯកឧត្តម​អភិស​ន្តិ​បណ្ឌិត ធ្វើ​ឡើង​មួយ​ថ្ងៃ បន្ទាប់​ពី​ឯកឧត្តម ក្នុង​នាម​ប្រធាន​គណៈកម្មាធិការ​ជាតិ​សម្រាប់​ការអភិវឌ្ឍ​តាមបែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ បាន​បើក​កិច្ចប្រជុំ​ដើម្បី​ពិនិត្យ​បញ្ហា​ប្រឈម និង​សំណូមពរ​របស់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ក្នុងនោះ​ក៏​រួមទាំង​ការពិនិត្យ​ពិភាក្សា​សំណើ​កែសម្រួល​នីតិវិធី និង​លក្ខណៈសម្បត្តិ​នៃ​ការជ្រើសរើស​មេភូមិ អនុ​ភូមិ និង​សមាជិក​ភូមិ​ផងដែរ​។

​បើ​តាម​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ក្នុង​រយៈកាល​ប្រមាណ ២០​ឆ្នាំ​មកនេះ ពោល​គឺ​ចាប់តាំងពី​កម្ពុជា រៀបចំ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ ដោយ​ប្រជាពលរដ្ឋ​ផ្ទាល់​ជា​ប្រវត្តិសាស្ត្រ​កាលពី​ឆ្នាំ​២០០២ មេភូមិ អនុ​ភូមិ និង​សមាជិក​ភូមិ ដែល​ត្រូវបាន​បោះឆ្នោត​ជ្រើសរើស​ដោយ​ក្រុមប្រឹក្សាឃុំ សង្កាត់ បាន​ខិតខំ​បំពេញការងារ​យ៉ាង​សកម្ម​តាម​តួនាទី និង​ភារកិច្ច ជាពិសេស​ការ​ដើរតួនាទី​ជា​ស្ពាន​ទំនាក់ទំនង​ការងារ​រវាង​ពលរដ្ឋ​ក្នុង​ភូមិ និង​ក្រុមប្រឹក្សា​ឃុំ សង្កាត់ ដើម្បី​ដោះស្រាយ​សំណើ សំណូមពរ និង​តម្រូវការ​ផ្សេងៗ​។

​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា បាន​គូសបញ្ជាក់ថា ឆ្លងកាត់​បទពិសោធ​នៃ​ការអនុវត្ត​ជា​ច្រើន​មកនេះ ស្ថានភាព​សង្គម កាន់តែ​មាន​ការរីកចម្រើន​ប្រែប្រួល​ពីមួយថ្ងៃ​ទៅមួយថ្ងៃ ជាពិសេស​តម្រូវការ​អាទិភាព​ក្នុង​កិច្ចការ​ប្រចាំ​ថ្ងៃ​នៅ​មូលដ្ឋាន ដែល​ពាក់ព័ន្ធ​នឹង​តួនាទី​ថ្នាក់ដឹកនាំ​ភូមិ ដែល​ទាមទារ​ឱ្យ​មាន​ការពិនិត្យ និង​កែសម្រួល​ឡើងវិញ ទាំង​គោលការណ៍ នីតិវិធី និង​លក្ខណៈសម្បត្តិ​នៃ​ការជ្រើសរើស ដោយ​ពិនិត្យ​លើ​អាយុ កម្រិត​វប្បធម៌ និង​អាណត្តិ​ការងារ ធ្វើ​យ៉ាងណា​ដើម្បី​ធានា​រួមចំណែក​បម្រើសេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​ឱ្យបាន​កាន់តែ​ប្រសើរ​។

​យោង​តាម​សេចក្ដីណែនាំ​លេខ​០០៤ ចុះហត្ថលេខា​ដោយ​សហរដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ កាលពី​ឆ្នាំ​២០០៦ ដែល​អនុវត្ត​មកដល់​បច្ចុប្បន្ន ក្នុង​ចំណោម​លក្ខខណ្ឌ​មួយចំនួន បេក្ខជន​មេភូមិ អនុ​ភូមិ និង​សមាជិក​ភូមិ ត្រូវ​មាន​អាយុ​យ៉ាងតិច ២៥​ឆ្នាំ ចេះ​អាន និង​សរសេរ​អក្សរ​ខ្មែរ​។ ថ្នាក់ដឹកនាំ​ភូមិ​ទាំង ៣​រូបនេះ មិនមាន​អាណត្តិ ដូច​ក្រុមប្រឹក្សា​ឃុំ សង្កាត់​ឡើយ​។ ជាទូទៅ កម្រ​មាន​ការផ្លាស់ប្ដូរ​ថ្នាក់ដឹកនាំ​ភូមិ​ណាស់ លើកលែងតែ​ពួក​គាត់ ទទួលមរណភាព ឬ​មាន​កំហុស​ផ្ទុយ​នឹង​សេចក្ដីណែនាំ​លេខ​០០៤៕​

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.