ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម រ័ត្ន ស្រ៊ាង សូមផ្ញើសារជូនពរ សម្ដេចពិជ័យសេនា ទៀ បាញ់ ក្នុងឱកាសសិរីមង្គលដ៏បវរ នៃពិធីចម្រើនជន្មាយុ ==> សម្តេចធិបតី ណែនាំឱ្យលុបបំបាត់ការប្រើប្រាស់ទូរស័ព្ទក្នុងម៉ោងសិក្សា ចាប់ពីឆ្នាំសិក្សា២០២៦-២០២៧ ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន បើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ និងអតីតលោកគ្រូអ្នកគ្រូបង្រៀនសាលាបាក់ទូក អញ្ជើញសួរសុខទុក្ខលោកគ្រូ ជា សែ អតីតគ្រូជើងចាស់ឯកទេសរូបវិទ្យា ដែលមានជំងឺប្រចាំកាយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួង! ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងចំនួន៤ ឱ្យស្រោចស្រង់ជីវភាពប្រជាកសិករ និងស្តារហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ក្រោយគ្រោះទឹកជំនន់  ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) របស់សង្កាត់ ខណ្ឌ ឆ្នាំ២០២៦ នៃរដ្ឋបាលខណ្ឌដូនពេញ រាជធានីភ្នំពេញ... ==> បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ រៀបចំពិធីផ្សព្វផ្សាយការងារសោធននិវត្តន៍ ឆ្នាំ២០២៧ ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា!

អគ្គនាយកដ្ឋាន​បច្ចេក​វិទ្យា​ឌីជីថល និង​ផ្សព្វផ្សាយ​អប់រំ អង្គភាព​ថ្មី​ក្រសួងមហាផ្ទៃ ស្រប​តាម​មុំ​នៃ​យុទ្ធសាស្ត្រ​បញ្ច​កោណ​! 

អគ្គនាយកដ្ឋាន​បច្ចេក​វិទ្យា​ឌីជីថល និង​ផ្សព្វផ្សាយ​អប់រំ អង្គភាព​ថ្មី​ក្រសួងមហាផ្ទៃ ស្រប​តាម​មុំ​នៃ​យុទ្ធសាស្ត្រ​បញ្ច​កោណ​! 

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​រាជរដ្ឋាភិបាល​នីតិកាល​ទី​៧ នៃ​រដ្ឋសភា ក្រោម​ការដឹកនាំ​ប្រកប​ភាព​ឈ្លាសវៃ​របស់​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​សម្រេច​បង្កើត​អគ្គនាយកដ្ឋាន​បច្ចេកវិទ្យា​ឌីជីថល និង​ផ្សព្វផ្សាយ​អប់រំ នៃ​ក្រសួង​មហាផ្ទៃ​។ អគ្គនាយកដ្ឋាន​ថ្មី​នេះ ត្រូវបាន​រាជរដ្ឋាភិបាល បង្កើតឡើង​ទន្ទឹមគ្នា​នឹង​អគ្គនាយកដ្ឋាន​ធនធានមនុស្ស នៃ​ក្រសួង​មហាផ្ទៃ ក្នុង​គោលដៅ​ឆ្លើយតប​យុទ្ធសាស្ត្រ​បញ្ច​កោណ ត្រង់​មុំ ធនធានមនុស្ស និង​បច្ចេកវិទ្យា​ឌីជីថល​។ នេះ​បើ​តាម​លោក​បណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យ​រង​ក្រសួងមហាផ្ទៃ​។

​យោងតាម​អនុក្រឹត្យ​លេខ​២៧៩ អនក្រ​.​បក ចុះ​ថ្ងៃ​ទី​២៤ ខែ​សីហា ឆ្នាំ​២០២៣ ដោយ​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត អ្នកនាំពាក្យ​រង​ក្រសួងមហាផ្ទៃ បានឱ្យដឹងថា អគ្គនាយកដ្ឋាន​បច្ចេក​វិទ្យា​ឌីជីថល និង​ផ្សព្វផ្សាយ​អប់រំ ត្រូវបាន​បង្កើតឡើង​ដោយ​មាន​ការផ្ទេរ​នាយកដ្ឋាន​ពី​អង្គភាព​ផ្សេង ចំនួន ២ មក​ជា​ចំណុះ រួមមាន​៖ នាយកដ្ឋាន​ព័ត៌មានវិទ្យា​ពី​អគ្គលេខាធិការដ្ឋាន នាយកដ្ឋាន​ផ្សព្វផ្សាយ​អប់រំ និង​ស្ថានីយ៍​វិទ្យុ​និង​ទូរទស្សន៍​មហាផ្ទៃ ពី​អគ្គនាយកដ្ឋាន​ភស្តុភារ និង​ហិរញ្ញវត្ថុ​។

​បើ​តាម​លោក​បណ្ឌិត ទូច សុឃៈ អនុក្រឹត្យ​ដដែល​បានកំណត់​ទៀតថា អគ្គនាយកដ្ឋាន​បច្ចេក​វិទ្យា​ឌីជីថល និង​ផ្សព្វផ្សាយ​អប់រំ មាន​រចនាសម្ព័ន្ធ ចំនួន ៧ រួមមាន​៖ ១. នាយកដ្ឋាន​រដ្ឋបាល​សរុប ២. នាយកដ្ឋាន​បណ្តុះបណ្តាល និង​អភិបាលកិច្ច​បច្ចេកវិទ្យា​ឌីជីថល ៣. នាយកដ្ឋាន​អភិវឌ្ឍ​កម្មវិធី និង​នវានុវត្តន៍​ឌីជីថល ៤. នាយកដ្ឋាន​ហេដ្ឋារចនាសម្ព័ន្ធ​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន ៥. នាយកដ្ឋាន​សន្តិសុខ​សាយ​ប័រ ៦. នាយកដ្ឋាន​ផ្សព្វផ្សាយ​អប់រំ ៧. ស្ថានីយ៍​វិទ្យុ និង​ទូរទស្សន៍​មហាផ្ទៃ (​ថ្នាក់​ស្មើ​នាយកដ្ឋាន​)​។​

​តួនាទី និង​ភារកិច្ច​អគ្គនាយកដ្ឋាន​បច្ចេកវិទ្យា​ឌីជីថល និង​ផ្សព្វផ្សាយ​អប់រំ ត្រូវបាន​កំណត់​ក្នុង​អនុក្រឹត្យ​លេខ​៣០៣ អនក្រ​.​បក ចុះ​ថ្ងៃ​ទី​៣ ខែតុលា ឆ្នាំ​២០២៣​។​ ​ផ្អែក​តាម​អនុក្រឹត្យ អគ្គនាយកដ្ឋាន​នេះ មាន​តួនាទី​ភារកិច្ច​ធ្វើ​ជា​សេនាធិការ​ជូន​ក្រសួងមហាផ្ទៃ ក្នុង​ការដឹកនាំ គ្រប់គ្រង សម្របសម្រួល​គោលនយោបាយ អភិបាលកិច្ច ហេដ្ឋារចនាសម្ព័ន្ធ សុវត្ថិភាព បច្ចេកវិទ្យា​ឌីជីថល ការងារ​បណ្តុះបណ្តាល ស្រាវជ្រាវ នវានុវត្តន៍ និង​ផ្សព្វផ្សាយ​អប់រំ​ពាក់ព័ន្ធ​វិស័យ​បច្ចេកវិទ្យា​ឌីជីថល​។ តួនាទី​ភារកិច្ច​លម្អិត សូម​ស្វែងយល់​អនុក្រឹត្យ​លេខ​៣០៣​។

​គួរបញ្ជាក់​ថា ឯកឧត្តម ឧត្តមសេនីយ៍ឯក ហោ សំអាត អតីត​អគ្គលេខាធិការ​រង នៃ​អគ្គលេខាធិការដ្ឋាន​ក្រសួងមហាផ្ទៃ និង​ជា​អតីត​ប្រធាន​នាយកដ្ឋាន​ព័ត៌មានវិទ្យា នៃ​អគ្គលេខាធិការដ្ឋាន ត្រូវបាន​រាជរដ្ឋាភិបាល​កម្ពុជា ដឹកនាំ​ដោយ​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ផ្ដល់​សេចក្ដីទុកចិត្ត​ទូល​ថ្វាយ​ព្រះមហាក្សត្រ ចេញ​ព្រះរាជក្រឹត្យ​ត្រាស់បង្គាប់​តែងតាំង​ជា​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​បច្ចេកវិទ្យា​ឌីជីថល និង​ផ្សព្វផ្សាយ​អប់រំ នៃ​ក្រសួង​មហាផ្ទៃ​។ បច្ចុប្បន្ន ក្រសួងមហាផ្ទៃ មាន​អគ្គនាយកដ្ឋាន និង​អង្គភាព​ប្រហាក់ប្រហែល សរុប​ចំនួន ១៥៕

​ដោយ សេង បូ​លីន មន្ត្រី​ព័ត៌មាន​ក្រុម​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.