ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម រ័ត្ន ស្រ៊ាង សូមផ្ញើសារជូនពរ សម្ដេចពិជ័យសេនា ទៀ បាញ់ ក្នុងឱកាសសិរីមង្គលដ៏បវរ នៃពិធីចម្រើនជន្មាយុ ==> សម្តេចធិបតី ណែនាំឱ្យលុបបំបាត់ការប្រើប្រាស់ទូរស័ព្ទក្នុងម៉ោងសិក្សា ចាប់ពីឆ្នាំសិក្សា២០២៦-២០២៧ ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន បើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ និងអតីតលោកគ្រូអ្នកគ្រូបង្រៀនសាលាបាក់ទូក អញ្ជើញសួរសុខទុក្ខលោកគ្រូ ជា សែ អតីតគ្រូជើងចាស់ឯកទេសរូបវិទ្យា ដែលមានជំងឺប្រចាំកាយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួង! ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងចំនួន៤ ឱ្យស្រោចស្រង់ជីវភាពប្រជាកសិករ និងស្តារហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ក្រោយគ្រោះទឹកជំនន់  ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) របស់សង្កាត់ ខណ្ឌ ឆ្នាំ២០២៦ នៃរដ្ឋបាលខណ្ឌដូនពេញ រាជធានីភ្នំពេញ... ==> បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ រៀបចំពិធីផ្សព្វផ្សាយការងារសោធននិវត្តន៍ ឆ្នាំ២០២៧ ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា!

​ឯកឧត្តម នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន អញ្ជើញ​ជា​អធិបតី​ពិធី​បើក​ស្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០២៤ និង​លើក​ទិសដៅ​ការងារ​បន្ត​ឆ្នាំ​២០២៥ របស់​ក្រសួង​ព័ត៌មាន

​ឯកឧត្តម នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន អញ្ជើញ​ជា​អធិបតី​ពិធី​បើក​ស្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០២៤ និង​លើក​ទិសដៅ​ការងារ​បន្ត​ឆ្នាំ​២០២៥ របស់​ក្រសួង​ព័ត៌មាន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

នា​ព្រឹក​ថ្ងៃទី​២០ ខែ​មករា ឆ្នាំ​២០២៥ ឯកឧត្តម នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន អញ្ជើញ​ជា​អធិបតី​ពិធី​បើក​ស្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០២៤ និង​លើក​ទិសដៅ​ការងារ​បន្ត​ឆ្នាំ​២០២៥ របស់​ក្រសួង​ព័ត៌មាន នៅ​ទីស្តីការក្រសួង​មាន រាជធានី​ភ្នំពេញ ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​អន្តរក្រសួង តំណាង​រដ្ឋបាល​រាជធានី​ខេត្ត ប្រធាន​មន្ទីរ​រាជធានី​ខេត្ត និង​មន្ត្រីរាជការ​ក្រសួង​ព័ត៌មាន​ប្រមាណ ៧០០​នាក់​។​

​ក្នុងឱកាស​នោះ​ផង​ដែល ឯកឧត្តម នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ក៏បាន​លើកឡើង​អំពី​ចំណុច​សំខាន់ៗ​មួយចំនួន​ដូចជា​៖ ទី​១ ជំរុញ​ការងារ​គ្រប់គ្រង​សារព័ត៌មាន និង​សាធារណមតិ​នេះ ដែល​ផ្តល់ជូន​សាធារណជន​ទទួលបាន​ព័ត៌មាន ខណៈ​មាន​ការផ្លាស់ប្តូរ ពី​ទទួល​ព័ត៌មាន​តែ​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​បុរាណ មាន​កាសែត វិទ្យុ ទូរទស្សន៍ ប៉ុន្តែ​បច្ចុប្បន្ន​នេះ ប្រជាពលរដ្ឋ​បាន​ងាក​ទៅ​ទទួល​ព័ត៌មាន​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទំនើប​វិញ ដែល​រួមមាន​ហ្វេ​ស​បុក និង​តិកតុក វិញ ។ ទី​២ ការ​ប្រែក្លាយ​ក្រសួង​ព័ត៌មាន ឱ្យទៅ​ជា​ស្ថាប័ន​ទំនាក់ទំនង​សាធារណៈ​របស់​រាជរដ្ឋាភិបាល ដើម្បី​ធ្វើការ​បម្រើ​ជាតិ ប្រជាជន និង​ចូលរួម​ថែរក្សា​សុខសន្តិភាព ស្ថិរភាព​នយោបាយ សន្តិសុខ​សណ្តាប់ធ្នាប់ និង​ធ្វើឱ្យ​កម្ពុជា​ក្លាយជា​ទឹកដី​ដ៏​ពិសិដ្ឋ​ប្រកបដោយ​សុខ​សន្តិភាព​យូរអង្វែង និង​វិបុលភាព​ឆ្ពោះទៅ​កាន់​ចក្ខុវិស័យ​កម្ពុជា ក្លាយជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ និង​ជា​ប្រទេស​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០ និង​ទី​៣ មន្ទីរ​ព័ត៌មាន​រាជធានី​-​ខេត្ត បំពេញការងារ​គ្រប់គ្រង​សារព័ត៌មាន និង​សាធារណៈមតិ​នេះ ដើម្បី​ចូលរួម​ទប់ស្កាត់​ព័ត៌មាន​ក្លែងក្លាយ​ពី​មូលដ្ឋាន តាមរយៈ​ត្រួតពិនិត្យ​មើល​ព័ត៌មាន​ដែល​មាន​នៅ​លើ​បណ្តាញ​សង្គម ហ្វេ​ស​បុក​និង​តិកតុក ណា​ដែល​ត្រឹមត្រូវ គឺ​ត្រូវ ចែករំលែក​បន្ត ប៉ុន្តែ​ក្នុង​ករណី ព័ត៌មាន​ក្លែងក្លាយ គឺ​ត្រូវ​បន្សាប ដោយ​ផ្សាយ​ព័ត៌មាន​ពិត​ហើយ​ធ្វើ​ឡើង​ឱ្យបាន​ឆាប់រហ័ស​។​

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.