ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម រ័ត្ន ស្រ៊ាង សូមផ្ញើសារជូនពរ សម្ដេចពិជ័យសេនា ទៀ បាញ់ ក្នុងឱកាសសិរីមង្គលដ៏បវរ នៃពិធីចម្រើនជន្មាយុ ==> សម្តេចធិបតី ណែនាំឱ្យលុបបំបាត់ការប្រើប្រាស់ទូរស័ព្ទក្នុងម៉ោងសិក្សា ចាប់ពីឆ្នាំសិក្សា២០២៦-២០២៧ ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន បើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ និងអតីតលោកគ្រូអ្នកគ្រូបង្រៀនសាលាបាក់ទូក អញ្ជើញសួរសុខទុក្ខលោកគ្រូ ជា សែ អតីតគ្រូជើងចាស់ឯកទេសរូបវិទ្យា ដែលមានជំងឺប្រចាំកាយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួង! ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងចំនួន៤ ឱ្យស្រោចស្រង់ជីវភាពប្រជាកសិករ និងស្តារហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ក្រោយគ្រោះទឹកជំនន់  ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) របស់សង្កាត់ ខណ្ឌ ឆ្នាំ២០២៦ នៃរដ្ឋបាលខណ្ឌដូនពេញ រាជធានីភ្នំពេញ... ==> បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ រៀបចំពិធីផ្សព្វផ្សាយការងារសោធននិវត្តន៍ ឆ្នាំ២០២៧ ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា!

លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំ​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំ​ខែ​មករា ឆ្នាំ​២០២៥ និង​ផ្សព្វផ្សាយ​ផែនការ ការពារ​សន្តិសុខ សណ្តាប់ធ្នាប់​សា​ធា​រណះ សុវត្ថិភាព​សង្គម ក្នុង​ឱកាស​បុណ្យចូលឆ្នាំ ប្រពៃណី​ប្រជាជន​ចិន និង​វៀតណាម

លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំ​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំ​ខែ​មករា ឆ្នាំ​២០២៥ និង​ផ្សព្វផ្សាយ​ផែនការ ការពារ​សន្តិសុខ សណ្តាប់ធ្នាប់​សា​ធា​រណះ សុវត្ថិភាព​សង្គម ក្នុង​ឱកាស​បុណ្យចូលឆ្នាំ ប្រពៃណី​ប្រជាជន​ចិន និង​វៀតណាម

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​បន្ទាយមានជ័យ​៖ នៅ​ព្រឹក​ថ្ងៃទី​២០ ខែ​មករា ឆ្នាំ​២០២៥ លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​កិច្ចប្រជុំ​បូក​សរុប​សភា​ព​ការណ៍​លទ្ធផល​ប្រតិបត្តិការ​ប្រចាំ​ខែ​មករា ឆ្នាំ​២០២៥ និង ផ្សព្វផ្សាយ​ផែនការ ការពារ​សន្តិសុខ សណ្តាប់ធ្នាប់​សា​ធា​រណះ សុវត្ថិភាព​សង្គម ក្នុង​ឱកាស​បុណ្យចូលឆ្នាំ ប្រពៃណី​ប្រជាជន​ចិន និង​វៀតណាម ដល់​កងកម្លាំង​នគរបាល​ក្រោម​ឱវាទ​។​

​លោក​ឧត្តមសេនីយ៍ត្រី រ៉ែ​ម វី​រះ ស្នងការរង ផែនកា​រងារ​សេនាធិការ បាន​ឡើងរាយការណ៍​អំពី​លទ្ធផល ប្រតិបត្តិការ​ប្រចាំ​ខែ​មករា ឆ្នាំ​២០២៥ (​គិតពី​ថ្ងៃ​ទី​២០ ខែ​ធ្នូ ឆ្នាំ​២០២៤ ដល់ ថ្ងៃទី​១៩ ខែ​មករា ឆ្នាំ​២០២៥) និង​ដាក់​ចេញ​ទិញ​ដៅ​អនុវត្ត​ការងារ​សម្រាប់​ខែ​បន្ទាប់ និង ផ្សព្វផ្សាយ​ផែនការ ការពារ​សន្តិសុខ សណ្តាប់ធ្នាប់​សា​ធា​រណះ សុវត្ថិភាព​សង្គម ក្នុង​ឱកាស​បុណ្យចូលឆ្នាំ ប្រពៃណី​ប្រជាជន​ចិន និង​វៀតណាម​។​

​លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បាន​ដាក់ចេញ​ផែនការ​យ៉ាង​ម៉ឺងម៉ាត់ ដល់​កងកម្លាំង​ទាំងអស់​ត្រូវ​ពង្រឹង​ការគ្រប់គ្រង​កម្លាំង ការ​ប្រចាំការ​២៤​ម៉ោង​, បន្ត​ផ្សព្វផ្សាយ​គោលនយោបាយ​ភូមិ ឃុំ /​សង្កាត់​មាន​សុវត្ថិភាព​, ពង្រឹង​ការ ការពារ​សន្តិសុខ សណ្តាប់ធ្នាប់​សា​ធា​រណះ សុវត្ថិភាព​សង្គម​ឲ្យបាន​ល្អ ទប់ស្កាត់​បទល្មើស​គ្រប់​ប្រភេទ និង ក្មេង​ទំនើង​ឲ្យមាន​ប្រសិទ្ធភាព​។​

​លោក​ឧត្តមសេនីយ៍ទោ ស្នងការ បាន​ជម្រុញ​ដល់​កម្លាំង​ទាំងអស់​ត្រូវ ពង្រឹង​ការផ្តល់សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​ឲ្យបាន​ទាន់​ពេលវេលា​, ពង្រឹង​គ្រប់គ្រង​ការ​ស្នាក់នៅ​របស់​ជនបរទេស​, ពង្រឹង​គ្រប់គ្រង​អាវុធ​គ្រឿងផ្ទុះ ត្រូវ​ទប់ស្កាត់​ឲ្យបាន​ការលួ​ច​ដុត​កាំជ្រួច ផាវ ឬ​គ្រឿងផ្ទុះ​ផ្សេងៗ​គ្មាន​ច្បាប់​អនុញាតិ ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ចិន​៕​

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.