ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម រ័ត្ន ស្រ៊ាង សូមផ្ញើសារជូនពរ សម្ដេចពិជ័យសេនា ទៀ បាញ់ ក្នុងឱកាសសិរីមង្គលដ៏បវរ នៃពិធីចម្រើនជន្មាយុ ==> សម្តេចធិបតី ណែនាំឱ្យលុបបំបាត់ការប្រើប្រាស់ទូរស័ព្ទក្នុងម៉ោងសិក្សា ចាប់ពីឆ្នាំសិក្សា២០២៦-២០២៧ ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន បើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ និងអតីតលោកគ្រូអ្នកគ្រូបង្រៀនសាលាបាក់ទូក អញ្ជើញសួរសុខទុក្ខលោកគ្រូ ជា សែ អតីតគ្រូជើងចាស់ឯកទេសរូបវិទ្យា ដែលមានជំងឺប្រចាំកាយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួង! ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងចំនួន៤ ឱ្យស្រោចស្រង់ជីវភាពប្រជាកសិករ និងស្តារហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ក្រោយគ្រោះទឹកជំនន់  ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) របស់សង្កាត់ ខណ្ឌ ឆ្នាំ២០២៦ នៃរដ្ឋបាលខណ្ឌដូនពេញ រាជធានីភ្នំពេញ... ==> បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ រៀបចំពិធីផ្សព្វផ្សាយការងារសោធននិវត្តន៍ ឆ្នាំ២០២៧ ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា!

សម្តេច​ម៉ែន​សំអន​ស្នើ​ដល់​ក្រុមការងារ​គណបក្ស​និង​គណបក្ស​មូលដ្ឋាន​រួម​ថែរក្សា​កា​ពារ​សន្តិភាព​ដើម្បី​រួមចំណែក​ជម្រុញ​ល្បឿន​នៃ​ការអភិវឌ្ឍន៍​ជាតិ​

សម្តេច​ម៉ែន​សំអន​ស្នើ​ដល់​ក្រុមការងារ​គណបក្ស​និង​គណបក្ស​មូលដ្ឋាន​រួម​ថែរក្សា​កា​ពារ​សន្តិភាព​ដើម្បី​រួមចំណែក​ជម្រុញ​ល្បឿន​នៃ​ការអភិវឌ្ឍន៍​ជាតិ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ស្វាយរៀង​÷ សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន អនុប្រធាន​គណបក្ស ក្នុងពេល​ដឹកនាំ​កិច្ចប្រជុំ​បូក​សរុប​លទ្ធ​ផកា​រងារ​របស់​ក្រុមការងារ​គណបក្ស​ចុះ​ជួយ​ខេត្ត​ស្វាយរៀង ប្រចាំឆ្នាំ​២០២៤ និង​លើក​ទិសដៅ​អនុវត្ត​បន្ត​ឆ្នាំ​២០២៥ បាន​ស្នើ​ដល់​ក្រុមការងារ​គណបក្ស និង​គណបក្ស​មូលដ្ឋាន រួម​ថែរក្សា​ការពារ​សន្តិភាព ដើម្បី​រួម​ចំ​ណែ​ជម្រុញ​ល្បឿន​នៃ​ការអភិវឌ្ឍន៍​ជាតិ ដែល​ពិធី​នេះ​បាន​ប្រារព្ធ​ធ្វើឡើង នៅ​ស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​នៅ​រសៀល​ថ្ងៃ​ទី ១៩ ខែ​មករា​ឆ្នាំ​២០២៥ ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី​ឯកឧត្តម លោកជំទាវ លោក លោកស្រី មន្ត្រី​ក្រុមការងា​ថ្នាក់កណ្ដាល ថ្នាក់​ខេត្ត ស្រុក ក្រុង ឃុំ សង្កាត់​ប្រមាណ​ជិត​៧០០​នាក់​ផង​ដែរ ។​

​សម្តេច​កិត្តិ​សង្គហ​បណ្ឌិត បាន​ថ្លែង​នូវ​ការ​កោត​ស​សើរ​ចំពោះ​ក្រុមការងារ​គណៈកម្មាធិកា​រ​កណ្តាល​ចុះជួយ​ខេត្ត គណបក្ស​ខេត្ត ក្រុង ស្រុក និង​ឃុំ សង្កាត់​ទាំងអស់ ដែល​ក្នុង​រយះពេល​១​ឆ្នាំ​២០២៤​កន្លងទៅនេះ​បាន​ពុះពារ ឆ្លើយតប សម្រេច​បាន​តម្រូវការ​ផ្សេងៗ​របស់​មូលដ្ឋាន និង​ខិតខំ​សម្រេច បាន​នូវ​សមិទ្ធិផល​ជាច្រើន​ដែល​បាន​នឹង​កំពុង​រីកដុះដាល​នៅ​ទូទាំង​ខេត្ត​ស្វាយរៀង​យើង​។​

​សម្តេច​កិត្តិ​សង្គហ​បណ្ឌិត បាន​ផ្តល់​នូវ​ការណែនាំ​ដល់​ក្រុមការងារ​គណបក្ស និង​គណបក្ស មូលដ្ឋាន​គ្រប់​លំដាប់ថ្នាក់ ត្រូវ​រួមដៃគ្នា និង​ប្រមូល​កម្លាំង ឲ្យក្លាយ​ជា​កម្លាំង​សរុប និង​ជា​អង្គ តែមួយ ហើយ​រួមគ្នា​គិត រួមគ្នា​ធ្វើ និង​រួម​គ្នា​ទទួលខុសត្រូវ ក្នុង​ទិសដៅ​រួមគ្នា ដើម្បី​បម្រើ​ពលរដ្ឋ​, ដោះស្រាយ​បញ្ហា​ផ្សេងៗ​ជូន​ពលរដ្ឋ និង​ជំរុញ​ការអភិវឌ្ឍ​សង្គម​សេដ្ឋកិច្ច ពិសេស​ការលើកកម្ពស់​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​ពលរដ្ឋ​ឲ្យ​កាន់តែ​ធូរធារ ដើម្បី​ចូលរួម​ចំណែក​ក្នុងការ​ជម្រុញ​ល្បឿន​នៃ​ការអភិវឌ្ឍន៍ និង​សំដៅ​ដណ្តើម ការគាំទ្រ​ពី​ពលរដ្ឋ​និង​ធ្វើឲ្យ​ខេត្ត​ស្វាយរៀង ក្លាយជា​មូលដ្ឋាន​គាំទ្រ​ដ៏​រឹងមាំ​របស់​គណបក្ស​។​

​សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ផ្តាំផ្ញើ​ដល់​មន្ត្រី​គណបក្ស បន្ត​ធ្វើ​អំពើ​ល្អ និង​ត្រូវ​បន្ត​ខិតខំ បម្រើ​ពលរដ្ឋ ជាពិសេស ការផ្តល់សេវា​សាធារណៈ​ផ្សេងៗ យកចិត្តទុកដាក់ ដោះស្រាយ​ភាព​អសកម្ម លើក​តម្តើង​ជីវភាព​របស់​ពលរ​ដ្ឋ រួម​ទាំង​ការអនុវត្ត គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព ពិសេស​ការទប់ស្កាត់ និង​បង្ក្រាប​អំពើ​ឆបោក និង ទំនាស់​ដីធ្លី ពាក់ព័ន្ធ​នឹង​ដី កសិកម្ម ដី​សម្បទាន​សេដ្ឋកិច្ច ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.