ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការ ការពារ សន្តិសុខ ដែលនឹងត្រូវអនុវត្តចំពោះមុខ! ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បើកកិច្ចប្រជុំសាមញ្ញលើកទី៣០ អាណត្តិទី៤ ជំរុញការដោះស្រាយបញ្ហាជូនពលរដ្ឋ និងយកចិត្តទុកដាក់លើពលករវិលត្រឡប់ពីប្រទេសថៃ ==> ឯកឧត្តម រ័ត្ន ស្រ៊ាង សូមផ្ញើសារជូនពរ សម្ដេចពិជ័យសេនា ទៀ បាញ់ ក្នុងឱកាសសិរីមង្គលដ៏បវរ នៃពិធីចម្រើនជន្មាយុ ==> សម្តេចធិបតី ណែនាំឱ្យលុបបំបាត់ការប្រើប្រាស់ទូរស័ព្ទក្នុងម៉ោងសិក្សា ចាប់ពីឆ្នាំសិក្សា២០២៦-២០២៧ ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន បើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ និងអតីតលោកគ្រូអ្នកគ្រូបង្រៀនសាលាបាក់ទូក អញ្ជើញសួរសុខទុក្ខលោកគ្រូ ជា សែ អតីតគ្រូជើងចាស់ឯកទេសរូបវិទ្យា ដែលមានជំងឺប្រចាំកាយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួង! ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងចំនួន៤ ឱ្យស្រោចស្រង់ជីវភាពប្រជាកសិករ និងស្តារហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ក្រោយគ្រោះទឹកជំនន់  ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) របស់សង្កាត់ ខណ្ឌ ឆ្នាំ២០២៦ នៃរដ្ឋបាលខណ្ឌដូនពេញ រាជធានីភ្នំពេញ...

មន្ត្រីរាជការ​នៅក្នុង​ឃុំ សង្កាត់​សុទ្ធតែ​ជា​ទីប្រឹក្សា​របស់​ប្រជាពលរដ្ឋ​!

មន្ត្រីរាជការ​នៅក្នុង​ឃុំ សង្កាត់​សុទ្ធតែ​ជា​ទីប្រឹក្សា​របស់​ប្រជាពលរដ្ឋ​!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

តើ​នរណា​ខ្លះ និង​មន្ត្រី​ណាខ្លះ ដែល​អាច​ចាត់ទុកបាន​ថា​ជា​ទីប្រឹក្សា​របស់​ប្រជាពលរដ្ឋ​? លោក​បណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យ​រង​ក្រសួងមហាផ្ទៃ បាន​អត្ថាធិប្បាយ​ឱ្យដឹងថា តួអង្គ​ដែល​អាច​ចាត់ទុក​ជា​ទីពឹង​ពំនាក់ ឬ​ជា​ទីប្រឹក្សា​របស់​ប្រជាពលរដ្ឋ រួមមាន មេឃុំ ចៅសង្កាត់​និង​សមាជិក​ក្រុមប្រឹក្សា​ឃុំ សង្កាត់ ស្មៀនឃុំ សង្កាត់ នាយ​ប៉ុស្តិ៍​និង​មន្ត្រី​នគរបាល​ឃុំ សង្កាត់ នាយក​និង​លោកគ្រូ អ្នកគ្រូ​នៃ​សាលារៀន​ក្នុង​ឃុំ សង្កាត់ ប្រធាន​និង​មន្ត្រី​សុខាភិបាល​នៃ​ប៉ុស្តិ៍ ឬ​មណ្ឌល​សុខភាព​ឃុំ សង្កាត់ ព្រមទាំង​ព្រះចៅអធិការ ព្រះសង្ឃ និង​អាចារ្យ​ក្នុង​ឃុំ សង្កាត់ ជាដើម​។

​ហេតុអ្វី​បានជា​តួអង្គ​ទាំងអស់នេះ ត្រូវបាន​ចាត់ទុក​ជា​ទី​ប្រឹក្សា​របស់​ប្រជាពលរដ្ឋ​? លោក​បណ្ឌិត ទូច សុឃៈ បាន​មានប្រសាសន៍​ឱ្យដឹងថា ជារួម តួអង្គ​ទាំងអស់នេះ មាន​ភារកិច្ច និង​កាតព្វកិច្ច​អនុវត្ត​និង​ប្រតិបត្តិ​ដើម្បី​ផលប្រយោជន៍​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ច្បាស់លាស់​ហើយ ប៉ុន្តែ​ជា​ស្មារតី​នៃ​អ្នករាជការ​ក្ដី អ្នកបួស​ក្ដី និង​ជា​អ្នកចេះដឹង​ក្នុង​មូលដ្ឋាន​ក្ដី គឺ​ពួកគាត់​អាច​ធ្វើ​ជា​អ្នក​ប្រឹក្សា​យោបល់​ជូន​ប្រជាពលរដ្ឋ​បាន​ទៅ​តាម​ចំណេះ​ជំនាញ បទពិសោធន៍ ឬ​ការងារ​ដែល​ពួកគាត់​កំពុង​ប្រតិបត្តិ និង​អនុវត្ត​ជាក់ស្ដែង​។

​លោក​បណ្ឌិត ទូច សុឃៈ បាន​មានប្រសាសន៍​បន្ថែម ថា ជាក់ស្ដែង ព្រះសង្ឃ​អាច​ផ្ដល់យោបល់​ផ្សះផ្សារ​ផ្លូវចិត្ត ឬ​រំងាប់​ជម្លោះ​មួយចំនួន​ក្នុង​មូលដ្ឋាន​បាន ចំណែក​មេឃុំ ចៅសង្កាត់ ក៏​ពលរដ្ឋ​អាច​សុំ​យោបល់​បាន ដូចជា ករណី​មាន​គេ​ទាក់ទង​ឱ្យ​កូន ឬ​សាច់ញាតិ​ទៅ​ធ្វើការ​ទី​ជិត​ឆ្ងាយ ឬ​ករណី​មាន​គេ​មក​ទាក់ទង​ចង់​ជួល​ផ្ទះ ឬ​របស់របរ​ផ្សេងៗ បើ​ពួក​គាត់​យល់ថា​មិនសូវ​ទុកចិត្ត ឬ​ខ្វះ​ព័ត៌មាន​សម្រាប់​ការពិចារណា មុន​នឹង​សម្រេច​ចិត្ត លើ​បញ្ហា​ផ្សេងៗ​ទៀត ដូចជា​ការខ្ចីប្រាក់ ឬ​ការចង​ការប្រាក់ ឬ​ការ​បបួល​រក​សុ​ី ដែល​អាច​បង្កប់​ដោយ​លក្ខខណ្ឌ​មិន​ស្មោះត្រង់ និង​កេងចំណេញ​ហួសហេតុ​ជាដើម​។

​នៅ​មាន​ករណី​ផ្សេងៗ​ទៀត​ដែល​លោក​បណ្ឌិត ទូច សុឃៈ យល់ឃើញថា មន្ត្រី​ក្នុង​មូលដ្ឋាន​អាច​ជា​ទីប្រឹក្សា​ពិគ្រោះ​យោបល់​ជូន​ពលរដ្ឋ​បាន​។ បើ​តាម​លោក​បណ្ឌិត ទូច សុឃៈ ប្រសិនបើ​ប្រជាពលរដ្ឋ និង​មន្ត្រី​ទាំងនោះ មាន​ទំនាក់ទំនង​ជាមួយ​គ្នា​បានល្អ ចេះ​សួរនាំ ចេះ​ផ្ដល់​ព័ត៌មាន និង​ផ្ដល់​គំនិត​ដល់​គ្នា​បាន​សកម្ម ការណ៍​នេះ​នឹង​ជួយ​កាត់បន្ថយ ព្រមទាំង​បញ្ចៀស​បាន​នូវ​បញ្ហា​ផ្សេងៗ​ដែល​ជារឿយៗ​បង្ក​ការលំបាក ឬ​គ្រោះថ្នាក់​ដល់​ពលរដ្ឋ ជាក់ស្ដែង គ្រួសារ​មួយ​អាច​នឹង​មិន​ជួប​គ្រោះ​ត្រូវគេ​យក​សមាជិក​ណា​ម្នាក់​ទៅ​ជួញដូរ​ក្រោមលេស​នាំ​ទៅ​ធ្វើការ ប្រសិនបើ​គាត់​បាន​ទទួល​យោបល់​ពី​មេឃុំ ឬ​មេ​ប៉ុស្តិ៍ ឬ​អ្នកចេះដឹង​ណា​ផ្សេង​ទៀត​៕

​ដោយ សេង បូ​លីន
​មន្ត្រី​ព័ត៌មាន​ក្រុម​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.