ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការ ការពារ សន្តិសុខ ដែលនឹងត្រូវអនុវត្តចំពោះមុខ! ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បើកកិច្ចប្រជុំសាមញ្ញលើកទី៣០ អាណត្តិទី៤ ជំរុញការដោះស្រាយបញ្ហាជូនពលរដ្ឋ និងយកចិត្តទុកដាក់លើពលករវិលត្រឡប់ពីប្រទេសថៃ ==> ឯកឧត្តម រ័ត្ន ស្រ៊ាង សូមផ្ញើសារជូនពរ សម្ដេចពិជ័យសេនា ទៀ បាញ់ ក្នុងឱកាសសិរីមង្គលដ៏បវរ នៃពិធីចម្រើនជន្មាយុ ==> សម្តេចធិបតី ណែនាំឱ្យលុបបំបាត់ការប្រើប្រាស់ទូរស័ព្ទក្នុងម៉ោងសិក្សា ចាប់ពីឆ្នាំសិក្សា២០២៦-២០២៧ ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន បើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ និងអតីតលោកគ្រូអ្នកគ្រូបង្រៀនសាលាបាក់ទូក អញ្ជើញសួរសុខទុក្ខលោកគ្រូ ជា សែ អតីតគ្រូជើងចាស់ឯកទេសរូបវិទ្យា ដែលមានជំងឺប្រចាំកាយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួង! ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងចំនួន៤ ឱ្យស្រោចស្រង់ជីវភាពប្រជាកសិករ និងស្តារហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ក្រោយគ្រោះទឹកជំនន់  ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) របស់សង្កាត់ ខណ្ឌ ឆ្នាំ២០២៦ នៃរដ្ឋបាលខណ្ឌដូនពេញ រាជធានីភ្នំពេញ...

ស្នងការ​ខេត្ត​ឧត្តរមានជ័យ នាំយក​ថវិកា​របស់​នា​យ​ឧត្តមសេនីយ៍ ស ថេត ប្រគល់​ជូន​គ្រួសារ​សព​បេក្ខជន​ទើប​ប្រឡង​ជាប់​ក្រ​ខ័ណ្ឌ​នគរបាល និង​មន្ដ្រី​ចូលនិវត្តន៍​ម្នាក់ នៅ​ស្រុក​បន្ទាយ​អំពិល ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​

ស្នងការ​ខេត្ត​ឧត្តរមានជ័យ នាំយក​ថវិកា​របស់​នា​យ​ឧត្តមសេនីយ៍ ស ថេត ប្រគល់​ជូន​គ្រួសារ​សព​បេក្ខជន​ទើប​ប្រឡង​ជាប់​ក្រ​ខ័ណ្ឌ​នគរបាល និង​មន្ដ្រី​ចូលនិវត្តន៍​ម្នាក់ នៅ​ស្រុក​បន្ទាយ​អំពិល ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ឧត្ដរមានជ័យ​)៖ លោក​ឧត្តមសេនីយ៍ទោ ខូវ លី ស្នងការ​នគរបាល​ខេត្ត​ឧត្តរមានជ័យ តំណាង​នាយ​ឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ​នគរបាល​ជាតិ នៅ​ថ្ងៃ​ទី​១៨ ខែ​មករា ឆ្នាំ​២០២៥​នេះ បាន​ដឹកនាំ​ក្រុមការងារ​ចូលរួម​ពិធី​បុណ្យសព លោក សុខ សន្យា ជា​បេក្ខជន​ដែល​ទើប​ប្រឡង​ជាប់​ក្របខ័ណ្ឌ​ឆ្នាំ​២០២៤ បាន​ទទួល​មរណភាព​ដោយ​គ្រោះថ្នាក់​ចរាចរណ៍ និង​សព​លោក​អនុសេនីយ៍ទោ យឹម តៃ មន្ត្រីនគរបាល​ចូលនិវត្តន៍ ដែល​ទទួលមរណភាព​ដោយ​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ស្រុក​បន្ទាយ​អំពិល​។​

​ក្នុងឱកាស​នោះ លោក​ឧត្តមសេនីយ៍ទោ ខូវ លី បាន​នាំនូវ​ការចូលរួម​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ពី​នាយ​ឧត្តមសេនីយ៍ ស ថេត អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ ក៏ដូចជា​មន្ត្រីនគរបាល​ទូទាំង​ខេត្ត​ឧត្តរមានជ័យ ជូន​ចំពោះ​ក្រុមគ្រួសារ​សព​ទាំង​២ ដែល​បាន​បាត់បង់​សមាជិក​ជា​ទី​ស្រឡាញ់​តែមួយ​ប៉ព្រិចភ្នែក ដោយ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​។​

​ថវិកា​ដែល​នាំយក​ទៅ​ចូលរួម​រំលែក​ទុក្ខ​ក្រុមគ្រួសារ​សព​លោក សុខ សន្យា នៅ​ភូមិ​រំដួល​ចាស់ ឃុំ​អំពិល ស្រុក​បន្ទាយ​អំពិល ខេត្ត​ឧត្តរមានជ័យ រួមមាន ថវិកា​នាយ​ឧត្តមសេនីយ៍ ស ថេត ចំនួន​២,០០០​ដុល្លា និង​ថវិកា​ឧត្តមសេនីយ៍ទោ ខូវ លី ចំនួន​៥០០​ដុល្លា​។​

​ចំណែក​សព​លោក​អនុសេនីយ៍ទោ ញឹម តៃ មន្ត្រីនគរបាល​ចូលនិវត្តន៍ នៅ​ភូមិ​តា​មាន់​សែន​ជ័យ ឃុំ​គោក​មន ស្រុក​បន្ទាយ​អំពិល ខេត្ត​ឧត្តរមានជ័យ រួមមាន ថវិកា​នាយ​ឧត្តមសេនីយ៍ ស ថេត ចំនួន​៥០០​ដុល្លារ​, លោក​ឧត្តមសេនីយ៍ទោ ខូវ លី ថវិកា​ចំនួន​១,០០០,០០០​រៀល​, អធិការដ្ឋាន​នគរបាល​ស្រុក​បន្ទាយ​អំពិល ចំនួន​៨០០,០០០​រៀល និង​លោក​វរសេនីយ៍ឯក ឯម សុគន្ធ នាយ​ការិយាល័យ​បុគ្គលិក ចំនួន​២០០,០០០​រៀល​ផង​ដែរ​។​

​ក្នុង​នាម​ថ្នាក់ដឹកនាំ​នគរបាលជាតិ​គ្រប់​លំដាប់ថ្នាក់ សូម​បួងសួង​ឧទ្ទិស​ដល់​គុណបុណ្យ​ព្រះ​រតនត្រ័យ​ជួយ​ដល់​ដួង​វិញ្ញាណក្ខន្ធ​របស់ លោក សុខ សន្យា និង​លោក ញឹម តៃ សូម​ឆាប់​បាន​យោនយកកំណើត​ចាប់បដិសន្ធិ​ក្នុង​សុគតិភព​កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.