ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការ ការពារ សន្តិសុខ ដែលនឹងត្រូវអនុវត្តចំពោះមុខ! ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បើកកិច្ចប្រជុំសាមញ្ញលើកទី៣០ អាណត្តិទី៤ ជំរុញការដោះស្រាយបញ្ហាជូនពលរដ្ឋ និងយកចិត្តទុកដាក់លើពលករវិលត្រឡប់ពីប្រទេសថៃ ==> ឯកឧត្តម រ័ត្ន ស្រ៊ាង សូមផ្ញើសារជូនពរ សម្ដេចពិជ័យសេនា ទៀ បាញ់ ក្នុងឱកាសសិរីមង្គលដ៏បវរ នៃពិធីចម្រើនជន្មាយុ ==> សម្តេចធិបតី ណែនាំឱ្យលុបបំបាត់ការប្រើប្រាស់ទូរស័ព្ទក្នុងម៉ោងសិក្សា ចាប់ពីឆ្នាំសិក្សា២០២៦-២០២៧ ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន បើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ និងអតីតលោកគ្រូអ្នកគ្រូបង្រៀនសាលាបាក់ទូក អញ្ជើញសួរសុខទុក្ខលោកគ្រូ ជា សែ អតីតគ្រូជើងចាស់ឯកទេសរូបវិទ្យា ដែលមានជំងឺប្រចាំកាយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួង! ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងចំនួន៤ ឱ្យស្រោចស្រង់ជីវភាពប្រជាកសិករ និងស្តារហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ក្រោយគ្រោះទឹកជំនន់  ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) របស់សង្កាត់ ខណ្ឌ ឆ្នាំ២០២៦ នៃរដ្ឋបាលខណ្ឌដូនពេញ រាជធានីភ្នំពេញ...

ថ្នាក់ដឹកនាំ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ បាន​រៀបចំ​ពិធី សូត្រមន្ត និង​ជួប​សំណេះសំណាល​សួ​រសុខទុក្ខ​ដល់​អតីត​ស្នងការរង​ដែល​ចូលនិវត្តន៍ ក្នុង​ឱកាស​ចូល​ឆ្នាំ​ឆ្នាំ​ថ្មី ឆ្នាំ​សកល ២០២៥

ថ្នាក់ដឹកនាំ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ បាន​រៀបចំ​ពិធី សូត្រមន្ត និង​ជួប​សំណេះសំណាល​សួ​រសុខទុក្ខ​ដល់​អតីត​ស្នងការរង​ដែល​ចូលនិវត្តន៍ ក្នុង​ឱកាស​ចូល​ឆ្នាំ​ឆ្នាំ​ថ្មី ឆ្នាំ​សកល ២០២៥

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​បន្ទាយមានជ័យ​៖ ​នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ៥​រោច ខែ​បុស្ស ឆ្នាំ​រោង ឆ​ស័ក ពុទ្ធ​សករាជ ២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​១៨ ខែ​មករា ឆ្នាំ​២០២៥ ថ្នាក់ដឹកនាំ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ បាន​ធ្វើ​ពិធី​សូត្រមន្ត និង​ជួប​សំណេះសំណាល​សួ​សុខទុក្ខ​ដល់​អតីត​ស្នងការរង​ដែល​ចូលនិវត្តន៍ ក្នុងឱកាស​ចូលឆ្នាំថ្មី ឆ្នាំ​សកល​២០២៥ ។​

​ពិធី​នេះ​ធ្វើឡើង ក្រោម​ធិបតី​ភាព លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ ដោយ​បាន​ការចូលរួម​ពី​លោក លោកស្រី ឧត្តមសេនីយ៍ វរ​សេនីយ៍ ស្នងការរង លោក លោកស្រី នាយ នាយរង​ការិយាល័យ និង​មន្ត្រីក្រោមឱវាទ ជាច្រើនរូប ។​

​ពិធី​នេះ​គឺ​ធ្វើឡើង​ដើម្បី សុំ​សេចក្តីសុខ សេចក្តីចម្រើន​សិរី​សួស្តី កើតមាន​ដល់ កងកម្លាំង​នគរបាល​គ្រប់ប្រការ និង សុំ​ម្ចាស់​ទឹក​ម្ចាស់​ដី ជួយ​ថែរក្សា​បីបាច់​ទីកន្លែង​នេះ ព្រមទាំង​ឧទ្ទិស​ដល់​ញាតិសន្តាន​ទាំង​៧ និង​នាយ នាយរង ពល​នគរបាល ដែល​បាន​ពលី​ជីវិត​ក្នុង​បុព្វហេតុ​ជាតិ​មាតុភូមិ ទទួលបាន​នូវ​ចំណែក​បុណ្យ​កុសល​ដែល​បាន​ធ្វើ​នា​ពេល​នេះ ។​

​លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ​ក៏បាន​ថ្លែង​នូវ​សាទរ ក្នុង​មនោសញ្ចេតនា​ប្រកប​ដោយ​សេចក្តី គោរព​ស្រឡាញ់​យ៉ាង​ជ្រាលជ្រៅ ដល់​លោកឳពុក លោកពូ ដែលជា អតីត​ស្នងការ ស្នងការរង បាន​អញ្ជើញ​មក សូម​គោរព​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ បវរ​មហាប្រសើរ​គ្រប់ប្រការ បាន​ប្រកបដោយ កាយពល​មាំមួន បញ្ញាញាណ​ភ្លឺ​ថ្លា សុខភាព​ល្អ​បរិបូរណ៍ ជន្មាយុ យឺនយូរ ដើម្បី​សម្រេចបាន​នូវ ជោគជ័យ​ថ្មីៗ​ថែម​ទៀត​ជូន​ជាតិ និង​ប្រជាជន និង​សូម​លើក​ហត្ថ​បួងសួង ដល់​វត្ថុ​ស័ក្តសិទ្ធិ សូម​ជួយ​តាម​ថែរក្សា លោកឳពុក លោកពូ​ដែល​ត្រូវ​ជា​អតីត ស្នងការ ស្នងការរង ជួប​តែ​ពុទ្ធពរ ទាំង​៤​ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ ។​

​ក្នុងឱកាស​នោះ​ដែរ លោក​ឧត្តមសេនីយ៍ទោ ស្នងការ ក៏បាន ជូន​នូវ​កន្ត្រក​អនុស្សាវរីយ៍ និង​ថវិកា ជូន​ដល់​អតីត​ស្នងកា​រង​ដែល​បាន​ចូលនិវត្តន៍​ផងដែរ​៕​

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.