ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការ ការពារ សន្តិសុខ ដែលនឹងត្រូវអនុវត្តចំពោះមុខ! ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បើកកិច្ចប្រជុំសាមញ្ញលើកទី៣០ អាណត្តិទី៤ ជំរុញការដោះស្រាយបញ្ហាជូនពលរដ្ឋ និងយកចិត្តទុកដាក់លើពលករវិលត្រឡប់ពីប្រទេសថៃ ==> ឯកឧត្តម រ័ត្ន ស្រ៊ាង សូមផ្ញើសារជូនពរ សម្ដេចពិជ័យសេនា ទៀ បាញ់ ក្នុងឱកាសសិរីមង្គលដ៏បវរ នៃពិធីចម្រើនជន្មាយុ ==> សម្តេចធិបតី ណែនាំឱ្យលុបបំបាត់ការប្រើប្រាស់ទូរស័ព្ទក្នុងម៉ោងសិក្សា ចាប់ពីឆ្នាំសិក្សា២០២៦-២០២៧ ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន បើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ និងអតីតលោកគ្រូអ្នកគ្រូបង្រៀនសាលាបាក់ទូក អញ្ជើញសួរសុខទុក្ខលោកគ្រូ ជា សែ អតីតគ្រូជើងចាស់ឯកទេសរូបវិទ្យា ដែលមានជំងឺប្រចាំកាយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួង! ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងចំនួន៤ ឱ្យស្រោចស្រង់ជីវភាពប្រជាកសិករ និងស្តារហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ក្រោយគ្រោះទឹកជំនន់  ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) របស់សង្កាត់ ខណ្ឌ ឆ្នាំ២០២៦ នៃរដ្ឋបាលខណ្ឌដូនពេញ រាជធានីភ្នំពេញ...

ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភ​ក្ត្រា​៖ យើង​ទាំងអស់គ្នា​ត្រូវ​ចូលរួម​អនុវត្ត​យុទ្ធសាស្ត្រ​បញ្ច​កោ​ណ របស់​រាជរដ្ឋាភិបាល ដើម្បី​ឱ្យ​កម្ពុជា​សម្រេច​ចក្ខុវិស័យ​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ និង​ជា​ប្រទេស​មាន​ចំណូល​ខ្ពស់​ឆ្នាំ​២០៥០

ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភ​ក្ត្រា​៖ យើង​ទាំងអស់គ្នា​ត្រូវ​ចូលរួម​អនុវត្ត​យុទ្ធសាស្ត្រ​បញ្ច​កោ​ណ របស់​រាជរដ្ឋាភិបាល ដើម្បី​ឱ្យ​កម្ពុជា​សម្រេច​ចក្ខុវិស័យ​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ និង​ជា​ប្រទេស​មាន​ចំណូល​ខ្ពស់​ឆ្នាំ​២០៥០

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ក្រចេះ​)៖ «យើងទាំងអស់គ្នា ត្រូវ​ចូលរួម​អនុវត្ត​នូវ​យុទ្ធសាស្ត្រ​បញ្ច​កោណ​របស់​រាជរដ្ឋាភិបាល​ដាក់ចុះ​ដោយ​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ដើម្បី​ឱ្យ​កម្ពុជា​សម្រេច​ចក្ខុវិស័យ​ឆ្នាំ​២០៥០ ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ និង​ជា​ប្រទេស​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០​» នេះ ជាការលើកឡើងរបស់ ឯកឧត្តម នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន និង​ជា​ប្រធាន​ក្រុមការងារ រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​ក្រចេះ ។​

​តាមរយៈ​កម្មវិធី​នយោបាយ និង​ផែនការ​ច្បាស់​របស់​នៅក្នុង​រយៈពេល​ជាង ១៦​ខែ​កន្លងមកនេះ អាច​វាយតម្លៃ​បាន​ហើយ​សម្រាប់​ការដឹកនាំ​របស់​រាជរដ្ឋាភិបាល​នីតិកា​ល​ទី​៧ នៃ​រដ្ឋសភា ដែល​ដឹកនាំ​ដោយ​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ជា​នាយករដ្ឋមន្ត្រី គឺ​សម្រេច​បាន​សមិទ្ធផល​ថ្មីៗ​ច្រើន​ទៀត​ជូន​ជាតិ​មាតុភូមិ​។ ការ លើកឡើង​បែប​នេះ​របស់ ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភ​ក្ត្រា បាន​ធ្វើឡើង​ក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០២៤ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២៥ របស់​រដ្ឋបាល​ខេត្ត​ក្រចេះ នៅ​ថ្ងៃ​ទី​១៧ ខែ​មករា ឆ្នាំ​២០២៥​នេះ​។​

​ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភ​ក្ត្រា បាន​លើក​ឡើង​យ៉ាង​ដូច្នេះ​ថា​៖ «​យុទ្ធសាស្ត្រ​បញ្ច​កោ​ណ ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល​រៀបចំ​ឡើង​ឈរ​លើ​មូលដ្ឋាន​នៃ​ដំណើរ​កម្ពុជា​រយៈពេល ៤៤ ឆ្នាំ​មកនេះ និង​សម្លឹង​ទៅមុខ​រយៈពេល ២៥ ឆ្នាំ​ខាង​មុខ និង​សម្រេ​ចក្ខុវិស័យ​ឆ្នាំ​២០៥០ ដោយ​ប្រែក្លាយ​កម្ពុជា​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ និង​ជា​ប្រទេស​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០»​។​

​នា​ឱកាស​នោះ​ដែរ ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភ​ក្ត្រា បាន​គូសបញ្ជាក់ថា ឆ្នាំ​២០២៥ ជា​ឆ្នាំ​ទី​២ នៃ​ការអនុវត្ត​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​ជា​របៀបវារៈ​នយោបាយ​ដ៏​មាន​សារៈសំខាន់​សម្រាប់​ការគ្រប់គ្រង​ដឹកនាំ និង​អភិវឌ្ឍន៍​ប្រទេសជាតិ​ប្រកបដោយ​ទស្សនវិស័យ​វែងឆ្ងាយ និង​នាំ​ប្រទេសជាតិ​ឱ្យ​កាន់តែ​មាន​ការអភិវឌ្ឍ​រីកចម្រើន​លើ​គ្រប់​វិស័យ​ជា​បន្ត​ទៀត​ប្រកបដោយ​ភាព​ធន់ សមធម៌ និង​មាន​និរន្តរភាព​។ ក្នុងនោះ​ស្នូល​នៃ​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី​១ គឺ​ផ្តោតលើ​ការកែទម្រង់ ការពង្រឹង​អភិបាលកិច្ច និង​ការធ្វើ​ទំនើបកម្ម​ស្ថាប័នរដ្ឋ​ឱ្យ​ក្លាយ​ជា​រដ្ឋបាល​សាធារណៈ​ទំនើប ប្រកបដោយ​សមត្ថភាព​ខ្ពស់ ខ្លាំង វៃ​ឆ្លាត និង​ស្អាតស្អំ ដែល​ជា​មូលដ្ឋានគ្រឹះ​ដើម្បី​ធានា​សម្រេចបាន​នូវ​ការអភិវឌ្ឍ​ដោយ​ចីរភាព​លើ​គ្រប់​វិស័យ​។​

«​ការកំណត់​ទីតាំង ការ​ស្គាល់​ទីតាំង​ដែល​កម្ពុជា កំពុង​ឈរ វា​គឺជា​ផ្នែក​មួយ​យ៉ាង​សំខាន់​នៅ​ក្នុង​ការគាំទ្រ​ទៅលើ​ដំណើរ​របស់​យើង​ទៅមុខទៀត ពីព្រោះ​រដ្ឋបាល​សាធារណ​របស់​យើង ដំណើរការ​នៃ​ការគ្រប់គ្រង​ជាតិ​របស់​យើង និង​ការឆ្លើយតប​ទៅ​នឹង​ការជឿទុកចិត្ត ការបម្រើ​ប្រជាពលរដ្ឋ គឺ​អត់​ឈប់​នៅ​ពេល​នេះ​នោះ​ទេ​»​។ នេះ​ជា​ការលើកឡើង​បន្ថែម​របស់​រដ្ឋមន្ត្រី នេត្រ ភ​ក្ត្រា​។​

​ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភ​ក្ត្រា បានបញ្ជាក់​ថា បញ្ច​កោណ​ទាំង​៥ នៃ​យុទ្ធសាស្ត្រ​បញ្ច​កោណ​-​ដំណាក់កាល​ទី​១ ដើម្បី​ជំរុញ​កំណើនសេដ្ឋកិច្ច​, បង្កើត​ការងារ​, ធានា​សមធម៌​, បង្កើន​ប្រសិទ្ធភាព និង​រក្សា​ចីរភាព​។​

​នា​ឱកាស​នោះ​ដែរ ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភ​ក្ត្រា បានបញ្ជាក់​ថា សមិទ្ធផល​ដែល​រដ្ឋបាល​ខេត្ត​ក្រចេះ​ខិតខំ​សម្រេច​បាន​នេះ បាន​ចូលរួមចំណែក​យ៉ាង​សំខាន់​ជា​មួយ​ក្រសួង ស្ថាប័ន និង​រាជរដ្ឋាភិបាល នៅក្នុង​ការគ្រប់គ្រង និង​ដឹកនាំ​ប្រទេសជាតិ ឱ្យ​កាន់តែ​មាន​ការអភិវឌ្ឍ​រីកចម្រើន​លើ​គ្រប់​វិស័យ ស្របតាម​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល​កម្ពុជា ជាមួយនឹង​ការធានាបាន​យ៉ាង​ល្អប្រសើរ​នូវ​សុខសន្តិភាព ស្ថិរភាព​នយោបាយ សន្តិសុខ​សណ្តាប់ធ្នាប់​សាធារណៈ ដំណើរការ​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស និង​ដំណើរការ​ជា​ប្រក្រតីភាព​នូវ​សកម្មភាព​សេដ្ឋកិច្ច សង្គម នយោបាយ ពាណិជ្ជកម្ម និង​ទំនាក់ទំនង​ការបរទេស​យ៉ាង​រស់​រវើក និង​កាន់តែ​សកម្ម​ថែមទៀត​។​

​គួរ​ឱ្យ​ដឹងថា រាជរដ្ឋាភិបាល​នីតិកាល​ទី​៧ នៃ​រដ្ឋសភា ដឹកនាំ​ដោយ​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ជា​នាយករដ្ឋមន្ត្រី បាន​ដឹកនាំ​ចូល​ដឹកនាំ​ចង្កូត​នាវា​កម្ពុជា នៅ​ថ្ងៃ​ទី​២២ ខែ​សីហា ឆ្នាំ​២០២៤ ដែល​បាន​ដាក់​ផែនការ​យុទ្ធសាស្ត្រ និង​បាន​ដាក់ចេញ​គោលនយោបាយ ដ៏​ត្រឹមត្រូវ គ្រប់​ជ្រុងជ្រោយ​, មាន​ចក្ខុវិស័យ​វែងឆ្ងាយ និង​ច្បាស់លាស់ ប្រកបដោយ​មហិច្ឆតា​ខ្ពស់​ដើម្បី​បម្រើ​ប្រទេសជាតិ និង​ប្រជាជន​។ មាន​សក្តានុពល ថាមពល និង​មធ្យោបាយ​គ្រប់គ្រាន់ និង​មាន​ឆន្ទៈ​ខ្ពស់​ដើម្បី​សម្រេច​គោលដៅ​។ ជា​លទ្ធផល​រយៈពេល​ជាង​១៦​ខែ ដែល​រាជរដ្ឋាភិបាល​អាណ​តិ្ត​ទី​៧ ទទួលបាន​ដ៏​ធំធេង​បំផុត​គឺ​រក្សា​បាន​សន្តិភាព និង​ស្ថិរភាព​នយោបាយ​។​

​សមិទ្ធផល​របស់​រាជ​រដ្ឋាភិបាល​នីតិកាល​ទី​៧ រយៈពេល​ជាង​១៦​ខែ បាន​បង្ហាញ​អំពី​ការបំពេញ​ការងារ​របស់​រាជរដ្ឋាភិបាល​នីតិកាល​ទី​៧ កន្លងមកនេះ ដើម្បី​ធានា​ឱ្យ​បាន​កំណើន​សេដ្ឋកិច្ច​, បង្កើត​ការងារ​ឱ្យបាន​កាន់តែ​ច្រើន សម្រេច​ឱ្យបាន​នូវ​គោលដៅ​កាត់បន្ថយ​ភាពក្រីក្រ បន្ត​ពង្រឹង​សមត្ថភាព​អភិបាលកិច្ច និង​លើកកម្ពស់​គុណភាព​ស្ថាប័ន និង​ធានា​ឱ្យបាន​នូវ​ចីរភាព​នៃ​ការអភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​។ ទន្ទឹមនេះ​រាជរដ្ឋាភិបាល​កម្ពុជា បាន​អនុវត្ត​ជាក់ស្តែង​នូវ​គោលនយោបាយ​អាទិភាព​គន្លឹះ ចំនួន​៥ គឺ​ផ្តោត​មុខព្រួញ​ទៅលើ​ការអភិវឌ្ឍ​ធនធានមនុស្ស​, ការអភិវឌ្ឍ​ផ្លូវ​គមនាគមន៍​, ពង្រីក​បណ្តាញ​ផ្គត់ផ្គង់​ទឹក​និង ភ្លើង ព្រមទាំង​បំពាក់បំប៉ន​បច្ចេកវិទ្យា​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.