ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការ ការពារ សន្តិសុខ ដែលនឹងត្រូវអនុវត្តចំពោះមុខ! ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បើកកិច្ចប្រជុំសាមញ្ញលើកទី៣០ អាណត្តិទី៤ ជំរុញការដោះស្រាយបញ្ហាជូនពលរដ្ឋ និងយកចិត្តទុកដាក់លើពលករវិលត្រឡប់ពីប្រទេសថៃ ==> ឯកឧត្តម រ័ត្ន ស្រ៊ាង សូមផ្ញើសារជូនពរ សម្ដេចពិជ័យសេនា ទៀ បាញ់ ក្នុងឱកាសសិរីមង្គលដ៏បវរ នៃពិធីចម្រើនជន្មាយុ ==> សម្តេចធិបតី ណែនាំឱ្យលុបបំបាត់ការប្រើប្រាស់ទូរស័ព្ទក្នុងម៉ោងសិក្សា ចាប់ពីឆ្នាំសិក្សា២០២៦-២០២៧ ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន បើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ និងអតីតលោកគ្រូអ្នកគ្រូបង្រៀនសាលាបាក់ទូក អញ្ជើញសួរសុខទុក្ខលោកគ្រូ ជា សែ អតីតគ្រូជើងចាស់ឯកទេសរូបវិទ្យា ដែលមានជំងឺប្រចាំកាយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួង! ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងចំនួន៤ ឱ្យស្រោចស្រង់ជីវភាពប្រជាកសិករ និងស្តារហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ក្រោយគ្រោះទឹកជំនន់  ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) របស់សង្កាត់ ខណ្ឌ ឆ្នាំ២០២៦ នៃរដ្ឋបាលខណ្ឌដូនពេញ រាជធានីភ្នំពេញ...

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បានបង្ហាញ​សេចក្ដី​សោកសង្រេង មន្ដ្រី​ស៊ីម៉ាក់ ០២ នាក់ ដែល​ពលី​នៅពេល​បំពេញការងារ

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បានបង្ហាញ​សេចក្ដី​សោកសង្រេង មន្ដ្រី​ស៊ីម៉ាក់ ០២ នាក់  ដែល​ពលី​នៅពេល​បំពេញការងារ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

មាន​សំណេរ​ក្នុង​បណ្តាញ​សង្គម សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​កម្ពុជា បានបង្ហាញ​ថា «​ឧបទ្ទវហេតុ​ផ្ទុះ​គ្រាប់មីន​អំឡុង​ពេល​កំពុង​ប្រតិបត្តិការ​បោសសម្អាត​មីន នៅ​ភូមិ​ត្រពាំង​ប្រី​យ៍ ឃុំ​បាក់​អន្លង ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧត្តរមានជ័យ នា​ព្រឹក​ថ្ងៃទី​១៦ ខែ​មករា ឆ្នាំ​២០២៥ បានធ្វើឱ្យ ខ្ញុំ និង​ភរិយា មាន​សេចក្ដី​ក្ដុកក្ដួល សោកសង្រេង និង​សោកស្តាយ​ឥតឧបមា ដែល​ឧបទ្ទវហេតុ​នេះ បណ្តាល​ឱ្យ លោក អឿន ចាន់​ដា​រ៉ា និង លោក ពៅ នេ​ពីន ជា​បុគ្គលិក​បោសសម្អាត​មីន​នៃ​មជ្ឈមណ្ឌល​សកម្មភាព កំចាត់មីន​កម្ពុជា (CMAC) និង​ជា​អ្នកឯកទេស​បោះ​សម្អាត​មីន បាន​ធ្វើ​ពលិកម្ម​» ។

​សម្តេច​បវរ​ធិបតី បាន​បន្តថា ៖ ក្នុង​វេលា​ទុក្ខ​ដ៏​ក្រៀមក្រំ​នេះ ខ្ញុំ និង​ភរិយា សូម​ចូលរួម​រំលែក​ទុក្ខ​ជាមួយ លោក និង លោកស្រី ជា​ក្រុម​គ្រួសារ​នៃ​សព ក៏​ដូច​ជា​ថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិក សហការី និង​ឯកទេស​បោះ​សម្អាត​មីន ទាំងអស់ នៃ​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា (CMAC) និង​សូម​សម្តែង​នូវ​សេចក្តី​សង្វេគ​ប្រកបដោយ អនិច្ចលក្ខណ​ធម៌ យ៉ាង​ជ្រាលជ្រៅ ចំពោះ​ការបាត់បង់​កូនប្រុស​ដ៏​មាន គុណធម៌ សុជីវធម៌ កត​ញ្ញូ កតវេទិតា​ធម៌ ចំពោះ​ជីដូន ជីតា លោកឪពុក អ្នក​ម្តាយ មីង​មា បងប្អូន​ជា​ទីស្រឡាញ់ ទាំងអស់ ហើយក៏​ជា​ការបាត់បង់​នូវ​វីរជន​ស្នេហា​ជាតិ​ដ៏​បរិសុទ្ធ ដោយ​បាន​លះបង់​អស់ពី​កម្លាំងកាយ បញ្ញា​ស្មារតី និង​ធ្វើ​ពលិកម្ម​គ្រប់​បែបយ៉ាង ដើម្បី​បុព្វហេតុ ជាតិ សាសនា ព្រះមហាក្សត្រ ពិសេស​លោក​បាន​រួមចំណែក យ៉ាងសកម្ម ក្នុងការ​បោសសម្អាត​មីន ដែល​ជា​អាទិភាព​ចម្បង​របស់​រាជរដ្ឋាភិបាល ដើម្បី​ធានាបាន​ថា​ប្រជាពលរដ្ឋ​បាន​រស់នៅ​ប្រកប​ដោយ​សុវត្ថិភាព បន្ទាប់ ពី​សម័យ​សង្គ្រាម​។

​សម្តេច​បវរ​ធិបតី និង​លោកជំទាវ​បណ្ឌិត សូម​ឧទ្ទិស​បួងសួង​ដល់​ដួង​វិញ្ញាណក្ខន្ធ​របស់ លោក អឿន ចាន់​ដា​រ៉ា និង លោក ពៅ នេ​ពីន សូម​ឆាប់​បាន​យោនយកកំណើត​កើត​ក្នុង​សុគតិភព​គ្រប់ៗ​ជាតិ កុំបី​ឃ្លៀងឃ្លាត​ឡើយ ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.