ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការ ការពារ សន្តិសុខ ដែលនឹងត្រូវអនុវត្តចំពោះមុខ! ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បើកកិច្ចប្រជុំសាមញ្ញលើកទី៣០ អាណត្តិទី៤ ជំរុញការដោះស្រាយបញ្ហាជូនពលរដ្ឋ និងយកចិត្តទុកដាក់លើពលករវិលត្រឡប់ពីប្រទេសថៃ ==> ឯកឧត្តម រ័ត្ន ស្រ៊ាង សូមផ្ញើសារជូនពរ សម្ដេចពិជ័យសេនា ទៀ បាញ់ ក្នុងឱកាសសិរីមង្គលដ៏បវរ នៃពិធីចម្រើនជន្មាយុ ==> សម្តេចធិបតី ណែនាំឱ្យលុបបំបាត់ការប្រើប្រាស់ទូរស័ព្ទក្នុងម៉ោងសិក្សា ចាប់ពីឆ្នាំសិក្សា២០២៦-២០២៧ ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន បើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ និងអតីតលោកគ្រូអ្នកគ្រូបង្រៀនសាលាបាក់ទូក អញ្ជើញសួរសុខទុក្ខលោកគ្រូ ជា សែ អតីតគ្រូជើងចាស់ឯកទេសរូបវិទ្យា ដែលមានជំងឺប្រចាំកាយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួង! ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងចំនួន៤ ឱ្យស្រោចស្រង់ជីវភាពប្រជាកសិករ និងស្តារហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ក្រោយគ្រោះទឹកជំនន់  ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) របស់សង្កាត់ ខណ្ឌ ឆ្នាំ២០២៦ នៃរដ្ឋបាលខណ្ឌដូនពេញ រាជធានីភ្នំពេញ...

ការិយាល័យនីតិកម្ម និងសម្រុះសម្រួលវិវាទមូលដ្ឋាន ជាតួអង្គសំខាន់ និងជាពំនឹងមួយរបស់ពលរដ្ឋនៅក្រុង ស្រុក ខណ្ឌ!

ការិយាល័យនីតិកម្ម និងសម្រុះសម្រួលវិវាទមូលដ្ឋាន ជាតួអង្គសំខាន់ និងជាពំនឹងមួយរបស់ពលរដ្ឋនៅក្រុង ស្រុក ខណ្ឌ!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

យោងតាមអនុក្រឹត្យលេខ១៨២ ១៨៣ និង១៨៤ ស្ដីពីមុខងារ និងរចនាសម្ព័ន្ធរដ្ឋបាលក្រុង ស្រុក ខណ្ឌ ការិយាល័យនីតិកម្ម និងសម្រុះសម្រួលវិវាទមូលដ្ឋាន មានតួនាទីជាសេនាធិការឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ លើការងារនីតិកម្ម និងការសម្រុះសម្រួលវិវាទមូលដ្ឋានក្រៅប្រព័ន្ធតុលាការ និងមានភារកិច្ចចាត់ចែងលើការងារមួយចំនួនទៀត។

លោកបណ្ឌិត ទូច សុឃៈ បានបន្ថែមថា ប្រសិនបើប្រជាពលរដ្ឋ មានវិវាទលើករណីដែលមិនពាក់ព័ន្ធបទល្មើសមជ្ឈឹម បទឧក្រិដ្ឋ និងករណីផ្សេងទៀតដែលច្បាប់ហាមឃាត់ ដូចជាករណីលែងលះជាដើមនោះ ពួកគាត់អាចស្នើសុំការិយាល័យនីតិកម្ម និងដោះស្រាយវិវាទនៅមូលដ្ឋាន ឱ្យជួយសម្រុះសម្រួលដោះស្រាយបាន ប្រសិនបើឯកភាពគ្នាលើការដោះស្រាយនៅថ្នាក់ឃុំ សង្កាត់។

បើតាមលោកបណ្ឌិត ទូច សុឃៈ ក្រៅពីយន្តការការិយាល័យជំនាញខាងលើនេះ ប្រជាពលរដ្ឋដែលមានទំនាស់ជាមួយគ្នាដូចបញ្ជាក់ខាងដើម ក៏មានផ្លូវផ្សេងទៀតដើម្បីស្វែងរកដំណោះស្រាយបានដែរ ពោលគឺពួកគាត់ ក៏អាចស្នើសុំ ឬបន្តស្នើទៅកាន់ក្រុមប្រឹក្សាក្រុង ឬស្រុក ឬខណ្ឌ ឱ្យជួយសម្រុះសម្រួល ប្រសិនបើគ្មានការត្រូវរ៉ូវគ្នាសម្រាប់ការដោះស្រាយនៅការិយាល័យជំនាញ។

យ៉ាងណាក៏ដោយ លោកបណ្ឌិត ទូច សុឃៈ បានសង្កត់ធ្ងន់ថា ទោះបីការដោះស្រាយនៅថ្នាក់ឃុំ សង្កាត់ មិនទាន់ទទួលបានលទ្ធផល ក៏ឃុំ សង្កាត់ មានរបាយការណ៍ផ្ញើមកថ្នាក់ក្រុង ស្រុក ខណ្ឌ ដើម្បីជាមូលដ្ឋានឯកសារសម្រាប់ការដោះស្រាយនៅការិយាល័យជំនាញដែរ ហើយដូចគ្នា ក្រុមប្រឹក្សា ក៏អាចស្នើសុំរបាយការណ៍ពីការិយាល័យជំនាញ មកពិនិត្យពិចារណាដែរ ប្រសិនបើវិវាទដដែលនោះឡើងមកដល់ខ្លួន។

ដោយឡែកភ្ជាប់ទៅនឹងការងារនីតិកម្ម លោកបណ្ឌិត ទូច សុឃៈ បានឱ្យថា ការិយាល័យនីតិកម្ម និងដោះស្រាយវិវាទមូលដ្ឋាន មានតួនាទីសិក្សាស្រាវជ្រាវ រៀបចំ និងផ្តល់យោបល់លើការរៀបចំលិខិតបទដ្ឋានគតិយុត្តនានា ឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ ផ្សព្វផ្សាយច្បាប់ និងលិខិតបទដ្ឋានគតិយុត្តទាំងនោះដល់មន្ត្រី បុគ្គលិក និងប្រជាពលរដ្ឋនៅក្នុងដែនសមត្ថកិច្ច ផ្តល់ប្រឹក្សាយោបល់ផ្លូវច្បាប់ដល់ប្រជាពលរដ្ឋ ជាដើម។

គួររម្លឹកថា ក្នុងចំណោមគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ដែលមានលក្ខណៈសម្បត្តិ ចំនួន ៧ ការដោះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការ ប្រកបដោយគុណភាព និងប្រសិទ្ធភាព គឺជាលក្ខណៈសម្បត្តិទី៥។ ផ្អែកតាមច្បាប់ និងគោលនយោបាយនេះ ការិយាល័យនីតិកម្ម និងដោះស្រាយវិវាទមូលដ្ឋាន ដើរតួនាទីសំខាន់ណាស់ក្នុងការរួមចំណែកដោះស្រាយវិវាទនៅមូលដ្ឋាន ទន្ទឹមនឹងការពង្រឹងការគោរពច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត។

កញ្ញា សេង សុខហ៊ុន
មន្រ្តីព័ត៌មានក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.