ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការ ការពារ សន្តិសុខ ដែលនឹងត្រូវអនុវត្តចំពោះមុខ! ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បើកកិច្ចប្រជុំសាមញ្ញលើកទី៣០ អាណត្តិទី៤ ជំរុញការដោះស្រាយបញ្ហាជូនពលរដ្ឋ និងយកចិត្តទុកដាក់លើពលករវិលត្រឡប់ពីប្រទេសថៃ ==> ឯកឧត្តម រ័ត្ន ស្រ៊ាង សូមផ្ញើសារជូនពរ សម្ដេចពិជ័យសេនា ទៀ បាញ់ ក្នុងឱកាសសិរីមង្គលដ៏បវរ នៃពិធីចម្រើនជន្មាយុ ==> សម្តេចធិបតី ណែនាំឱ្យលុបបំបាត់ការប្រើប្រាស់ទូរស័ព្ទក្នុងម៉ោងសិក្សា ចាប់ពីឆ្នាំសិក្សា២០២៦-២០២៧ ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន បើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ និងអតីតលោកគ្រូអ្នកគ្រូបង្រៀនសាលាបាក់ទូក អញ្ជើញសួរសុខទុក្ខលោកគ្រូ ជា សែ អតីតគ្រូជើងចាស់ឯកទេសរូបវិទ្យា ដែលមានជំងឺប្រចាំកាយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួង! ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងចំនួន៤ ឱ្យស្រោចស្រង់ជីវភាពប្រជាកសិករ និងស្តារហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ក្រោយគ្រោះទឹកជំនន់  ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) របស់សង្កាត់ ខណ្ឌ ឆ្នាំ២០២៦ នៃរដ្ឋបាលខណ្ឌដូនពេញ រាជធានីភ្នំពេញ...

​ស្វែងយល់​ពី អគ្គនាយកដ្ឋាន​ធនធានមនុស្ស អង្គភាព​ថ្មី​របស់​ក្រសួងមហាផ្ទៃ​!

​ស្វែងយល់​ពី អគ្គនាយកដ្ឋាន​ធនធានមនុស្ស អង្គភាព​ថ្មី​របស់​ក្រសួងមហាផ្ទៃ​!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

អគ្គនាយកដ្ឋាន​ធនធានមនុស្ស ជា​អង្គភាព​ថ្មី​មួយ ក្នុងចំណោម​អង្គភាព​ថ្មី​ចំនួន​២ នៃ​ក្រសួង​មហាផ្ទៃ ដែល​រាជរដ្ឋាភិបាល នីតិកាល​ទី​៧ នៃ​រដ្ឋសភា ក្រោម​ការដឹកនាំ​ប្រកបដោយ​ប្រតិភាណ​របស់​សម្ដេច​មហា​ប​វរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា សម្រេច​បង្កើត ដោយ​អនុក្រឹត្យ​លេខ ២៧៨​អនក្រ​.​បក ចុះ​ថ្ងៃ​ទី​២៣ ខែ​សីហា ឆ្នាំ​២០២៣​។ នេះ​បើ​តាម​លោក​បណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យ​រង​ក្រសួងមហាផ្ទៃ​។​

​លោក​បណ្ឌិត ទូច សុឃៈ បាន​គូសបញ្ជាក់ថា មាត្រា​៤ នៃ​អនុក្រឹត្យ​ខាងលើនេះ បានចែង​អំពី​ការផ្ទេរ​នាយកដ្ឋាន​បុគ្គលិក នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ និង​នាយកដ្ឋាន​បុគ្គលិក នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល មក​ចំណុះ​អគ្គនាយកដ្ឋាន​ធនធានមនុស្ស ខណៈ​មាត្រា​៥ កំណត់​រចនាសម្ព័ន្ធ​នៃ​អគ្គនាយកដ្ឋាន​នេះ រួមមាន​ទី​១-​នាយកដ្ឋាន​រដ្ឋបាល​សរុប ទី​២-​នាយកដ្ឋាន​បុគ្គលិក​នគរបាលជាតិ ទី​៣-​នាយកដ្ឋាន​បុគ្គលិក​មន្ត្រីរាជការ​ស៊ីវិល និង​មន្ត្រី​ពន្ធនាគារ ទី​៤-​នាយកដ្ឋាន​គោលនយោបាយ​។

​ក្នុងចំណោម តួនាទី​ភារកិច្ច​មានកំណត់​ក្នុង​អនុក្រឹត្យ​មួយ​ផ្សេងទៀត លេខ​២៨៥ អនក្រ​.​បក ចុះ​ថ្ងៃ​ទី​២០ ខែ​កញ្ញា ឆ្នាំ​២០២៣ អគ្គនាយកដ្ឋាន​ធនធានមនុស្ស មាន​តួនាទី​ជា​សេនាធិការ​ជូន​រដ្ឋមន្ត្រី​លើ​ការងារ​គ្រប់គ្រង​ក្របខ័ណ្ឌ​មន្ត្រីរាជការ​នៃ​ក្រសួងមហាផ្ទៃ រៀបចំ​ផែនការអភិវឌ្ឍន៍​ធនធានមនុស្ស ផែនការ​ជ្រើសរើស​ក្របខ័ណ្ឌ​ថ្មី ពិនិត្យ​នឹង​ផ្តល់​យោបល់​លើ​សំណើ​ដំឡើង​ឋានន្តរស័ក្តិ និង​ថ្នាក់​មន្ត្រី ការ​លុបឈ្មោះ​ចេញពី​ក្របខ័ណ្ឌ ផ្លាស់ប្តូរ សម្រួល ភារកិច្ច ដាក់វិន័យ និង​ដកហូត​មុខតំណែង​ជា​ដើម​។ នេះ​បើ​តាម​អ្នកនាំពាក្យ​រង​ដដែល​។

​សូមបញ្ជាក់​ថា អគ្គនាយកដ្ឋាន​ធនធានមនុស្ស បង្កើតឡើង​ស្របគ្នា និង​អគ្គនាយកដ្ឋាន​បច្ចេកវិទ្យា​ឌីជីថល និង​ផ្សព្វផ្សាយ​អប់រំ​។ បច្ចុប្បន្ន អគ្គនាយកដ្ឋាន​នេះ មាន​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី ជា​អគ្គនាយក​។ ក្រសួង​មហាផ្ទៃ​មាន​អង្គភាព​ចំណុះ​ចំនួន​១៥​។ បើ​តាម​លោក​បណ្ឌិត ទូច សុឃៈ ការបង្កើត​អគ្គនាយកដ្ឋាន​ធនធានមនុស្ស ជាការ​បញ្ជាក់​ច្បាស់​នូវ​ឆន្ទៈ​ដ៏​មោះ​មត់​របស់​សម្ដេច​ធិបតី ដែល​មាន​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ជា​សេនាធិការ ក្នុង​ការពង្រឹង​គុណភាព​នៃ​កំណែទម្រង់​ធនធានមនុស្ស​នៅ​ក្រសួងមហាផ្ទៃ ស្រប​តាម​យុទ្ធសាស្ត្រ​ប​ច្ច​កោ​ណ​៕

​ដោយ សេង បូ​លីន
​មន្ត្រី​ព័ត៌មាន​ក្រុម​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.