ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការ ការពារ សន្តិសុខ ដែលនឹងត្រូវអនុវត្តចំពោះមុខ! ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បើកកិច្ចប្រជុំសាមញ្ញលើកទី៣០ អាណត្តិទី៤ ជំរុញការដោះស្រាយបញ្ហាជូនពលរដ្ឋ និងយកចិត្តទុកដាក់លើពលករវិលត្រឡប់ពីប្រទេសថៃ ==> ឯកឧត្តម រ័ត្ន ស្រ៊ាង សូមផ្ញើសារជូនពរ សម្ដេចពិជ័យសេនា ទៀ បាញ់ ក្នុងឱកាសសិរីមង្គលដ៏បវរ នៃពិធីចម្រើនជន្មាយុ ==> សម្តេចធិបតី ណែនាំឱ្យលុបបំបាត់ការប្រើប្រាស់ទូរស័ព្ទក្នុងម៉ោងសិក្សា ចាប់ពីឆ្នាំសិក្សា២០២៦-២០២៧ ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន បើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ និងអតីតលោកគ្រូអ្នកគ្រូបង្រៀនសាលាបាក់ទូក អញ្ជើញសួរសុខទុក្ខលោកគ្រូ ជា សែ អតីតគ្រូជើងចាស់ឯកទេសរូបវិទ្យា ដែលមានជំងឺប្រចាំកាយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួង! ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងចំនួន៤ ឱ្យស្រោចស្រង់ជីវភាពប្រជាកសិករ និងស្តារហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ក្រោយគ្រោះទឹកជំនន់  ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) របស់សង្កាត់ ខណ្ឌ ឆ្នាំ២០២៦ នៃរដ្ឋបាលខណ្ឌដូនពេញ រាជធានីភ្នំពេញ...

តើ​អ្វី​ទៅជា «​ផែនការ​យុទ្ធសាស្ត្រ​បង្កើន​ចំនួន​ស្ត្រី​ក្នុង​មុខតំណែង​គ្រប់គ្រង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​»?

តើ​អ្វី​ទៅជា «​ផែនការ​យុទ្ធសាស្ត្រ​បង្កើន​ចំនួន​ស្ត្រី​ក្នុង​មុខតំណែង​គ្រប់គ្រង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​»?

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ផែនការ​យុទ្ធសាស្ត្រ​ស្តី​ពី​ការបង្កើន​ចំនួន​ស្ត្រី​ក្នុង​មុខតំណែង​គ្រប់គ្រង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ គឺជា​ផែនការ​ដែល​មាន​ចក្ខុវិស័យ​លើកកម្ពស់​ការផ្តល់​សេវា​សាធារណៈ និង​ការអភិវឌ្ឍ​មូលដ្ឋាន​ឱ្យ​កាន់តែ​ល្អប្រសើរ ឆ្លើយតប​បញ្ហា និង​តម្រូវការ​របស់​ប្រជា​ពលរដ្ឋ​គ្រប់រូប ជា​ពិសេស​បញ្ហា​និង​តម្រូវការ​របស់​ស្ត្រី កុមារ និង​ជន​ងាយ​រងគ្រោះ​នានា ប្រកប​ដោយ​សមភាព សមធម៌ និង​បរិ​យាប​ន្ន​។ ផែនការ​យុទ្ធសាស្ត្រ​នេះ ត្រូវបាន​ដាក់​ឱ្យ​អនុវត្ត​ជា​ផ្លូវការ ដោយ​ប្រកាស​អន្តរក្រសួង ចុះ​ថ្ងៃ​ទី​៦ ខែ​ធ្នូ ឆ្នាំ​២០២៤ ដោយ​រដ្ឋមន្ត្រី ចំនួន ៣​ក្រសួង រួមមាន​៖ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ឯកឧត្តម ហ៊ុន ម៉ា​នី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ និង​លោកជំទាវ​កិត្តិ​បណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួង​កិច្ចការនារី​។

​លោក​បណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យ​រង​ក្រសួងមហាផ្ទៃ បានឱ្យដឹងថា ផែនការ​យុទ្ធសាស្ត្រ​នេះ មាន​គោលបំណង​បង្កើន​ចំនួន​ស្ត្រី​ក្នុង​មុខតំណែង​គ្រប់គ្រង​នៅ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ បង្កើត​បរិយាកាស​មេត្រី​ភាព និង​លក្ខខណ្ឌ​អំណោយផល​សម្រាប់​ស្ត្រី​នៅ​កន្លែង​បំពេញការងារ ព្រមទាំង​អនុវត្ត​តួនាទី ភារកិច្ច និង​សក្តានុពល​របស់​ខ្លួន ដើម្បី​ឈាន​ទៅ​ពង្រឹង​ការធ្វើ​សេចក្តីសម្រេច​របស់​រដ្ឋ​បាល​ថ្នាក់ក្រោម​ជាតិ ឆ្លើយតប​ទៅនឹង​ការលើកកម្ពស់​សមភាព​យេនឌ័រ បរិ​យាប​ន្ន និង​សមធម៌​សង្គម​។​

​បើ​តាម​លោក​បណ្ឌិត ទូច សុឃៈ​  ដើម្បី​សម្រេច​គោលដៅ​បង្កើន​ចំនួន​ស្ត្រី​ក្នុង​មុខតំណែង​គ្រប់គ្រង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ផែនការ​នេះ មាន​យុទ្ធសាស្ត្រ ៤​ចំណុច​ធំៗ​រួមមាន​៖ ទី​១. ការពិនិត្យ ការរៀបចំ និង​ការកែសម្រួល​លិខិត​បទដ្ឋាន​គតិយុត្ត​នានា ដើម្បី​ជំរុញ និង​លើកទឹកចិត្ត​ក្នុងការ​បង្កើន​ចំនួន​ស្ត្រី ក្នុង​មុខតំណែង​គ្រប់គ្រង និង​មុខតំណែង​វិជ្ជាជីវៈ នៅ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ទី​២. ការអភិវឌ្ឍ​សមត្ថភាព​របស់​បុគ្គលិក​ជា​ស្ត្រី នៃ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ទី​៣. ការបង្កើន​បរិយាកាស មេត្រី​ភាព និង​លក្ខខណ្ឌ​អំណោយផល​សម្រាប់​ស្ត្រី នៅ​កន្លែង​បំពេញការងារ និង​ការអនុវត្ត​តួនាទី ភារកិច្ច​របស់​ស្ត្រី​នៅ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ និង​យុទ្ធសាស្ត្រ និង​ទី​៤. ការលើកកម្ពស់​ប្រសិទ្ធភាព​ក្នុង​ការអនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​ស្ដី​ពី​ការបង្កើន​ចំនួន​ស្ត្រី ក្នុង​មុខតំណែង​គ្រប់គ្រង​នៅ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​។

​សូមបញ្ជាក់​ថា ផែនការ​នេះ ជា​ផែនការ​ថ្មី បន្ទាប់​ពី​ផែនការ​ចាស់​បាន​អនុវត្ត​ក្នុង​ឆ្នាំ ២០១៧-២០១៩ និង​បន្ត​មក​ដល់​ឆ្នាំ​២០២២ ដោយ​សម្រេចបាន​លទ្ធផល​មួយចំនួន​ ​រួមមាន​៖ ស្ត្រី​ត្រូវបាន​តែងតាំង​នៅក្នុងរ​ច​នា​សម្ព័ន្ធ​ដឹកនាំ និង​គ្រប់គ្រង​នៅ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ក្នុង​ជួរ​គណៈ​អភិបាល​យ៉ាងតិច ១​រូប បានតែងតាំង​ស្ត្រី​ក្នុង​មុខតំណែង​គ្រប់គ្រង​នៅ​រដ្ឋបាល​រាជធានី​-​ខេត្ត មាន​អភិបាល អភិបាលរង នាយក​រដ្ឋបាល នាយករង​រដ្ឋបាល និង​នាយក​ទីចាត់ការ កើនឡើង ២៨​រូប ដោយ​ក្នុង​ឆ្នាំ​២០១៦ មាន ៤៨​រូប ឆ្នាំ​២០២២ មាន​ចំនួន ៧៦​រូប បានតែងតាំង​ស្ត្រី​ក្នុង​មុខតំណែង​គ្រប់គ្រង​នៅ​រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ មាន​អភិបាល អភិបាលរង នាយក​រដ្ឋបាល នាយករង​រដ្ឋបាល និង​ប្រធាន​ការិយាល័យ ដោយ​កើនឡើង​ពី ៣៩០​រូប ពោល​គឺ​ក្នុង​ឆ្នាំ​២០១៦ មាន ៣៧៦​រូប ឆ្នាំ​២០២២ មានការ​កើនឡើង​ដល់ ៧៦៦​រូប​៕

​ដោយ សេង បូ​លីន
​មន្ត្រី​ព័ត៌មាន​ក្រុម​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.