ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការ ការពារ សន្តិសុខ ដែលនឹងត្រូវអនុវត្តចំពោះមុខ! ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បើកកិច្ចប្រជុំសាមញ្ញលើកទី៣០ អាណត្តិទី៤ ជំរុញការដោះស្រាយបញ្ហាជូនពលរដ្ឋ និងយកចិត្តទុកដាក់លើពលករវិលត្រឡប់ពីប្រទេសថៃ ==> ឯកឧត្តម រ័ត្ន ស្រ៊ាង សូមផ្ញើសារជូនពរ សម្ដេចពិជ័យសេនា ទៀ បាញ់ ក្នុងឱកាសសិរីមង្គលដ៏បវរ នៃពិធីចម្រើនជន្មាយុ ==> សម្តេចធិបតី ណែនាំឱ្យលុបបំបាត់ការប្រើប្រាស់ទូរស័ព្ទក្នុងម៉ោងសិក្សា ចាប់ពីឆ្នាំសិក្សា២០២៦-២០២៧ ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន បើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ និងអតីតលោកគ្រូអ្នកគ្រូបង្រៀនសាលាបាក់ទូក អញ្ជើញសួរសុខទុក្ខលោកគ្រូ ជា សែ អតីតគ្រូជើងចាស់ឯកទេសរូបវិទ្យា ដែលមានជំងឺប្រចាំកាយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួង! ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងចំនួន៤ ឱ្យស្រោចស្រង់ជីវភាពប្រជាកសិករ និងស្តារហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ក្រោយគ្រោះទឹកជំនន់  ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) របស់សង្កាត់ ខណ្ឌ ឆ្នាំ២០២៦ នៃរដ្ឋបាលខណ្ឌដូនពេញ រាជធានីភ្នំពេញ...

​សាខា​កាកបាទក្រហមកម្ពុជា ខេត្ត​ពោធិ៍សាត់ រៀបចំ​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ ឆ្នាំ​២០២៤ និង​លើក​ទិសដៅ​អនុវត្ត​បន្ត សម្រាប់​ឆ្នាំ​២០២៥

​សាខា​កាកបាទក្រហមកម្ពុជា ខេត្ត​ពោធិ៍សាត់ រៀបចំ​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ ឆ្នាំ​២០២៤ និង​លើក​ទិសដៅ​អនុវត្ត​បន្ត សម្រាប់​ឆ្នាំ​២០២៥

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ពោធិ៍សាត់​)៖ ឯកឧត្តម ហៀ​ម ឃួន អភិបាលរង​ខេត្ត និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍ គណៈកម្មាធិការ សាខា​កាក​បា​ទ្រ​ហម​កម្ពុជា ខេត្ត​ពោធិ៍សាត់ នា​រសៀល​ថ្ងៃ​ទី​១៥ ខែ​មករា ឆ្នាំ​២០២៥ បាន​ដឹកនាំ​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​សកម្មភាព​ការងារ ឆ្នាំ​២០២៤ និង​លើក​ទិសដៅ សម្រាប់​អនុវត្ត​ឆ្នាំ​២០២៥ របស់​សាខា​កាកបាទក្រហមកម្ពុជា ខេត្ត​ពោធិ៍សាត់ ដែល​បាន​ប្រារព្ធ​ធ្វើ​នៅ​សាលប្រជុំ​សាខា​ដោយ​មាន​ការចូលរួម​ពី លោក លោកស្រី ជា​សមាជិក សមាជិការ គណៈកម្មាធិការ មន្ត្រី​ប្រតិបត្តិ ប្រធាន អនុប្រធាន នៃ​អនុសាខា​ស្រុក ក្រុង​ទាំង​៧​។​

​លោកស្រី កែ ធឿន ប្រធានការិយាល័យ​អភិវឌ្ឍន៍​សាខា បាន​ជម្រាប​ជូន​របាយការណ៍​លទ្ធផល​ការងារ ឆ្នាំ​២០២៤ របស់​សាខា​កាកបាទក្រហមកម្ពុជា លើ​វិស័យ​អាទិភាព​ទាំង​៤ ដោយ​បញ្ជាក់​ថា ក្នុង​រយៈពេល​មួយ​ឆ្នាំ​នេះ បាន​ឆ្លើយតប និង​ឧបត្ថម្ភ​ដល់​ប្រជាពលរដ្ឋ​ជួប​គ្រោះមហន្តរាយ និង​ងាយ​រងគ្រោះ​ដោយ​ប្រការ​ផ្សេងៗ​នៅក្នុង​ខេត្ត បាន​ចំនួន​៣,៤៤១​គ្រួសារ ក្នុងនោះ​សាខា​បាន​ចំនួន ២,២៣៤​គ្រួសារ និង​អនុសាខា​ស្រុក​ក្រុង​ទាំង​៧ បាន​ចំនួន​១,២០៧​គ្រួសារ​។ ចុះសួរសុខទុក្ខ និង​សំណេះសំណាល ស្ត្រី​ត្រៀម​សម្រាល និង​ទើប​សម្រាលកូន បាន​ចំនួន​១០៣​នាក់ ចុះ​អប់រំ​ផ្សព្វផ្សាយ​អំពី​មីន និង​សំណល់​ជាតិ​ផ្ទុះ តំបន់​គោលដៅ បាន​ចំនួន​៣៣​លើក មាន​អ្នកចូលរួម​៦៨៩​នាក់ ផ្តល់​ប្រាក់​កម្ចី​ខ្នាត​តូច​គ្មាន​ការប្រាក់ បាន​ចំនួន​១៦២​គ្រួសារ បណ្តុះបណ្តាល​យុវជន​កាកបាទ បាន​២៥៦​នាក់ បំប៉ន​អ្នកស្មគ្រ័ចិត្ត នៅ​ភូមិ​ប៊ុនរ៉ានី​សែន​ជ័យ​ដំណាក់​ទ្រយឹង បាន​២៥​នាក់ និង​ចំណូល​ថវិកា​ក្នុង​ឱកាស​ខួប​លើក​ទី​១៦១​ទិវា​ពិភពលោក​កាកបាទ​ក្រហម អឌ្ឍចន្ទ​ក្រហម ៨ ឧសភា បាន​ជាង​៣៥៨​លាន​រៀល និង​ជាង​១៥៦​ពាន់​ដុល្លារ​អាមេរិក​។ ជាមួយគ្នា​នោះ​ដែរ សាខា និង​អនុសាខា បាន​ដាក់ចេញ​នូវ​ទិសដៅ​សកម្មភាព សម្រាប់​អនុវត្ត​លើ​វិស័យ​អាទិភាព​ទាំង​៤ សម្រាប់​អនុវត្ត​បន្ត​ដោយ​ត្រៀម​ទាំង​ថវិកា សម្ភារៈ សម្រាប់​ដោះស្រាយ​គ្រប់​ពេល​មាន​គ្រោះមហន្តរាយ​កើតឡើង​ជា​យថាហេតុ ដោយ​មាន​ការចូលរួម​ជួយឧបត្ថម្ភ ពី​សប្បុរសជន និង​ព្រះ​មន្ត្រី​សង្ឃ ព្រះសង្ឃ ទៅលើ​ការងារ​មនុស្សធម៌ ជា​បន្តបន្ទាប់​។​

​ឯកឧត្តម ហៀ​ម ឃួន អភិបាលរង​ខេត្ត និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍ គណៈកម្មាធិការ សាខា​កាកបាទក្រហមកម្ពុជា ខេត្ត​ពោធិ៍សាត់ បាន​ថ្លែងថា សាខា​កាកបាទក្រហមកម្ពុជា ដែលមាន​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ជា​ប្រធាន​, ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល និង​ជា​ប្រធានកិត្តិយស និង​មាន​ឯកឧត្តម ខូ​យ រី​ដា អភិបាលខេត្ត និង​ជា​ប្រធាន​គណៈកម្មាធិការ​ស​ខា មាន​តួនាទី​ជា​ជំនួយការ ឱ្យ​អាជ្ញាធរ​សាធារណៈ ជា​ស្ថាប័ន​នាំមុខ​គេ​ក្នុង​វិស័យ​មនុស្សធម៌​។ ទស្សនៈវិស័យ​ចូលរួម​ចំណែក​ពន្លឿន​ការកាត់បន្ថយ​ភាពក្រីក្រ ការពារ​សេចក្តីថ្លៃថ្នូរ​របស់​មនុស្សជាតិ តម្លៃ​មនុស្សធម៌​របស់​ជនរ​ង​គ្រោះ ប្រមូលផ្តុំ​កម្លាំង​សាមគ្គី ដើម្បី​បន្ត​ជួយ​ដល់​ជនរងគ្រោះ និង​ងាយ​រងគ្រោះ ដោយ​ប្រការ​ផ្សេងៗ មិន​ប្រកាន់​អំពី​និន្នាការ​អ្វី​ឡើយ​។ កាកបាទក្រហមកម្ពុជា​ខេត្ត បាន​ផ្តោត​ការយកចិត្តទុកដាក់ លើ​វិស័យ​អាទិភាព​ចម្បង​សំខាន់ៗ​រួមមាន ការគ្រប់គ្រង​គ្រោះមហន្តរាយ និង​ការប្រែប្រួល​អាកាសធាតុ ការពារ ថែ​ទាំង​សុខភាព​សហគមន៍ លើកកម្ពស់​គោល​ការ​គ្រឹះ​ទាំង​៧ និង​តម្លៃ​មនុស្សធម៌ និង​ការអនុវត្ត​ស្ថាប័ន​។​

​ឯកឧត្តម​បាន​សំណូមពរ​ដល់​សាខា និង​អនុសាខា និង​មន្ត្រី​ប្រតិបត្តិ គប្បី​យកចិត្តទុកដាក់​គ្រប់គ្រង ដឹកនាំ ត្រួតពិនិត្យ ផ្ទៀងផ្ទាត់​ចំណូល ចំណាយ ឱ្យបាន​ត្រឹមត្រូវ និង​ច្បាស់លាស់​។ ត្រូវ​ត្រៀម​បង្កា​រទាំង​f​សម្ភារ និង​ថវិកា សម្រាប់​ឆ្លើយតប​ឱ្យបាន​ទាន់​ពេលវេលា ដល់​ជនរងគ្រោះ ដែល​តែងតែ​កើតមាន និង​យកចិត្តទុកដាក់​អប់រំ​ផ្សព្វផ្សាយ ជូន​ដល់​ប្រជាពលរដ្ឋ ពិសេស​យុវជន យុវនារី ដើម្បី​ទទួលបាន​ចំណេះដឹង​បន្ថែម ពាក់ព័ន្ធ​ទៅនឹង​ជំងឺឆ្លង គ្រោះថ្នាក់​ចរាចរណ៍ និង​ហានិភ័យ​ផ្សេងៗ​ទៀត​។​

​ក្នុងឱកាស​នោះ ឯកឧត្តម​ក៏​បាន​សម្តែង​ការកោតសរសើរ ដល់​សាខា និង​អនុសាខា​កាកបាទ​ក្រហម ស្រុក ក្រុង ដែល​បាន​ខិតខំ​បំពេញ​ការងា​រលើ​វិស័យ​មនុស្សធម៌ តែ​ទោះជា​យ៉ាងនេះ​ក៏​ត្រូវ​បន្ត​ការខិតខំ​ប្រឹងប្រែង​បន្ថែមទៀត ជាពិសេស​ក្នុង​ការគៀងគរ​រក​មូលនិធិ​សម្រាប់​ទ្រទ្រង់ និង​ជួយ​ដល់​ជនរងគ្រោះ ឱ្យបាន​ទាន់​ពេលវេលា និង​មាន​ប្រសិទ្ធិភាព​៕

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.