ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការ ការពារ សន្តិសុខ ដែលនឹងត្រូវអនុវត្តចំពោះមុខ! ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បើកកិច្ចប្រជុំសាមញ្ញលើកទី៣០ អាណត្តិទី៤ ជំរុញការដោះស្រាយបញ្ហាជូនពលរដ្ឋ និងយកចិត្តទុកដាក់លើពលករវិលត្រឡប់ពីប្រទេសថៃ ==> ឯកឧត្តម រ័ត្ន ស្រ៊ាង សូមផ្ញើសារជូនពរ សម្ដេចពិជ័យសេនា ទៀ បាញ់ ក្នុងឱកាសសិរីមង្គលដ៏បវរ នៃពិធីចម្រើនជន្មាយុ ==> សម្តេចធិបតី ណែនាំឱ្យលុបបំបាត់ការប្រើប្រាស់ទូរស័ព្ទក្នុងម៉ោងសិក្សា ចាប់ពីឆ្នាំសិក្សា២០២៦-២០២៧ ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន បើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ និងអតីតលោកគ្រូអ្នកគ្រូបង្រៀនសាលាបាក់ទូក អញ្ជើញសួរសុខទុក្ខលោកគ្រូ ជា សែ អតីតគ្រូជើងចាស់ឯកទេសរូបវិទ្យា ដែលមានជំងឺប្រចាំកាយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួង! ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងចំនួន៤ ឱ្យស្រោចស្រង់ជីវភាពប្រជាកសិករ និងស្តារហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ក្រោយគ្រោះទឹកជំនន់  ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) របស់សង្កាត់ ខណ្ឌ ឆ្នាំ២០២៦ នៃរដ្ឋបាលខណ្ឌដូនពេញ រាជធានីភ្នំពេញ...

លោក​ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ អញ្ជើ​ញ​បិទ​វគ្គ​បណ្តុះបណ្តាល​គ្រូបង្វឹក ចៅក្រម អាជ្ញាកណ្តាល កីឡា​បញ្ច​ស៊ី​ឡាត់​កម្រិត​មូលដ្ឋាន ឆ្នាំ​២០២៥ នៅ​ខេត្ត​បន្ទាយមានជ័យ

លោក​ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ អញ្ជើ​ញ​បិទ​វគ្គ​បណ្តុះបណ្តាល​គ្រូបង្វឹក ចៅក្រម អាជ្ញាកណ្តាល កីឡា​បញ្ច​ស៊ី​ឡាត់​កម្រិត​មូលដ្ឋាន ឆ្នាំ​២០២៥ នៅ​ខេត្ត​បន្ទាយមានជ័យ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​បន្ទាយមានជ័យ​)៖ លោក​ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ​កងពលតូច​ថ្មើរជើង​លេខ​៥១ យោធភូមិភាគ​ទី​៥ និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍ សហព័ន្ធ​កីឡា​បញ្ច​ស៊ី​ឡាត់​កម្ពុជា តំណាង​លោក​ឧត្តមសេនីយ៍ទោ សេង ធា​រិន មេបញ្ជាការរង នាយសេនាធិការ​យោធភូមិភាគ​ទី​៥ និង​ជា​ប្រធាន​សហព័ន្ធ​កីឡា​គុន​បញ្ច​ស៊ី​ឡាត់​កម្ពុជា និង​លោក​ឧត្តមសេនីយ៍ត្រី បោ​ន ប៊ិន មេបញ្ជាការ​កង​រាជ អាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ និង​ជា​អនុប្រធាន​សហព័ន្ធ​កីឡា​គុន​បញ្ច​ស៊ី​ឡាត់​កម្ពុជា នៅ​រសៀល​ថ្ងៃ​ពុធ ទី​១៥ ខែ​មករា ឆ្នាំ​២០២៥ បាន​អញ្ជេី​ញ​ជា​អធិបតីភាព​ក្នុង​ពិធី​បិទ​វគ្គ​បណ្តុះបណ្តាល​គ្រូបង្វឹក ចៅក្រម អាជ្ញាកណ្តាល កីឡា​បញ្ច​ស៊ី​ឡាត់​កម្រិត​មូលដ្ឋាន ឆ្នាំ​២០២៥ ក្រោយ​បញ្ចប់​វគ្គ​បណ្តុះបណ្តាល រយៈពេល​៣​ថ្ងៃ (​ថ្ងៃទី​១៣-១៥ ខែ​មករា ឆ្នាំ ២០២៥) នៅ​សាលប្រជុំ​ធំ ជាន់​ទី​២ អគារ​សេនាធិការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ​។​

​លោក​ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ​កងពលតូច​ថ្មើរជើង​លេខ​៥១ យោធភូមិភាគ​ទី​៥ និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​សហព័ន្ធ​កីឡា​បញ្ច​ស៊ី​ឡាត់​កម្ពុជា បាន​ថ្លែង​នូវ​ការកេីត​សរសេីរ​ដោយ​សេចក្តីសោមនស្ស​រីករាយ ដែល​បាន​ចូលរួម​បិទ​វគ្គ​បណ្តុះបណ្តាល​គ្រូបង្វឹក​ចៅក្រម អាជ្ញាកណ្តាល កីឡា​បញ្ច​ស៊ី​ឡាត់​កម្រិត​មូលដ្ឋាន ឆ្នាំ​២០២៥ ក្រោយ​បញ្ចប់​ការបណ្តុះបណ្តាល​រយៈពេល​០៣​ថ្ងៃ​ប្រកបដោយ​ផ្លែផ្កា បេ​ី​ទោះបី​មាន​រយៈពេល​ខ្លី​ក៏​ដោយ​។​

​លោក​ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ បានបញ្ជាក់​ថា ស្ថិតនៅក្នុង​បរិការណ៍​ការកែទម្រង់​អន្តរកាល គោលនយោបាយ​របស់​រា​ជ​រដ្ឋាភិបាល​កម្ពុជា​នីតិកាល​ទី​៧ នៃ​រដ្ឋសភា ក្រោម​ការដឹកនាំ​ប្រកបដោយ​កិតិ​បណ្ឌិត​សម្តេច​មហាបវ​រធិប​តី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ពិ​ជា​មិន​ខ្វះ​បាន​នូវ​ការចូលរួម​ជា​ធាតុ​ផ្សំ​គ្រប់​ជ្រុង ដោយ​ផ្អែក​លើ​បរិការណ៍​ជាក់ស្តែង​នៅក្នុង​ប្រទេស តំបន់ និង​ពិភពលោក ព្រមទាំង​បទពិសោធន៍ នៃ​ការអនុវត្ត​ពី​ដំណាក់កាល កំណែទម្រង់​មុនៗ ដោយ​សម្លឹង​ឆ្ពោះទៅមុខ​សម្រេច​ឱ្យបាន​នូវ​គោលដៅ​នៃ​ការកសាង​ជាតិ ស្រប​តាម​ចក្ខុវិស័យ​កម្ពុជា​ឆ្នាំ​២០៥០ ការអភិវឌ្ឍន៍​វិស័យ​កីឡា​បញ្ច​ស៊ី​ឡាត់​នៅ​កម្ពុជា ក៏​ជា​ធាតុ​ផ្សំ​មួយ​ដ៏​សំខាន់​ផង​ដែរ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.