ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការ ការពារ សន្តិសុខ ដែលនឹងត្រូវអនុវត្តចំពោះមុខ! ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បើកកិច្ចប្រជុំសាមញ្ញលើកទី៣០ អាណត្តិទី៤ ជំរុញការដោះស្រាយបញ្ហាជូនពលរដ្ឋ និងយកចិត្តទុកដាក់លើពលករវិលត្រឡប់ពីប្រទេសថៃ ==> ឯកឧត្តម រ័ត្ន ស្រ៊ាង សូមផ្ញើសារជូនពរ សម្ដេចពិជ័យសេនា ទៀ បាញ់ ក្នុងឱកាសសិរីមង្គលដ៏បវរ នៃពិធីចម្រើនជន្មាយុ ==> សម្តេចធិបតី ណែនាំឱ្យលុបបំបាត់ការប្រើប្រាស់ទូរស័ព្ទក្នុងម៉ោងសិក្សា ចាប់ពីឆ្នាំសិក្សា២០២៦-២០២៧ ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន បើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ និងអតីតលោកគ្រូអ្នកគ្រូបង្រៀនសាលាបាក់ទូក អញ្ជើញសួរសុខទុក្ខលោកគ្រូ ជា សែ អតីតគ្រូជើងចាស់ឯកទេសរូបវិទ្យា ដែលមានជំងឺប្រចាំកាយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួង! ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងចំនួន៤ ឱ្យស្រោចស្រង់ជីវភាពប្រជាកសិករ និងស្តារហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ក្រោយគ្រោះទឹកជំនន់  ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) របស់សង្កាត់ ខណ្ឌ ឆ្នាំ២០២៦ នៃរដ្ឋបាលខណ្ឌដូនពេញ រាជធានីភ្នំពេញ...

ឯកឧត្តម ឌិ​ត ទីណា រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ការអំពាវនាវ​ឱ្យ​ប្រជាកសិករ​ងាយ​មក​ដាំ​ពូជស្រូវ​ក្នុងស្រុក មិនមែន​ប្ដូរ​មក​ដាំ​ទាំងអស់​គ្នា​នោះ​ទេ ត្រូវ​សិក្សា​ពី​ស្ថានភាព​ដី និង​ទីតាំង​ច្បាស់លាស់

ឯកឧត្តម ឌិ​ត ទីណា រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ការអំពាវនាវ​ឱ្យ​ប្រជាកសិករ​ងាយ​មក​ដាំ​ពូជស្រូវ​ក្នុងស្រុក មិនមែន​ប្ដូរ​មក​ដាំ​ទាំងអស់​គ្នា​នោះ​ទេ ត្រូវ​សិក្សា​ពី​ស្ថានភាព​ដី និង​ទីតាំង​ច្បាស់លាស់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន នៅ​ថ្ងៃ​ទី​១៥ ខែ​មករា ឆ្នាំ​២០២៥, ឯកឧត្តម ឌិ​ត ទីណា រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ថ្លែងថា ការអំពាវនាវ​ឱ្យ​ប្រជាកសិករ​ដាំ​ពូជស្រូវ​ក្នុងស្រុក មិនមែន​ប្ដូរ​មក​ដាំ​ទាំងអស់​គ្នា​នោះ​ទេ ព្រោះ​ត្រូវ​សិក្សា​ពី​ស្ថានភាព​ដី និង​ទីតាំង​ច្បាស់លាស់​។​

​ការលើកឡើង​របស់​ឯកឧត្តម ធ្វើ​បាន​ឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន ស្តីពី​ស្ថានភាព​ថ្លៃ​ស្រូវ និង​ការប្រមូល​ផល​ស្រូវប្រាំង ដែល​រៀបចំ​ដោយ​ក្រសួង​កសិកម្ម និង​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​។​

​ឆ្លើយតប​នឹង​សំណួរ​អ្នកសារព័ត៌មាន អំពី​បញ្ហា​តម្លៃ​នៅពេលដែល​ប្រជាកសិករ​ងាក​មក​ដាំ​តែ​ស្រូវពូជ ក្នុងស្រុក​ជំនួស​ឱ្យ​ពូជស្រូវ​បរទេស​, ឯកឧត្តម ឌិ​ត ទីណា បាន​ថ្លែងថា ចំណុច​នេះ​ក្រសួង​បាន​គិតគូរ​ច្បាស់លាស់​ណាស់ មិនមែន​ចេះតែ​ឃើញ​តម្លៃ​ស្រូវ​ពេលនេះ​ល្អ ហើយ​ក្រសួង​អំពាវនាវ​ឱ្យ​ធ្វើ​ទេ ប៉ុន្តែ​ជា​សំណូមពរ​របស់​រោង​ម៉ាស៊ីន​ផ្ទាល់ ដែល​កន្លង​មក​ឯកឧត្តម​តែងតែ​និយាយថា ប្រសិនបើ​ប្រជាកសិករ​ដាំ​ស្រូវ​សែន​ក្រអូប​នេះ​ជា​ការល្អ ព្រោះ​មាន​ទីផ្សារ​ល្អ​ស្រាប់​។​

​ឯកឧត្តម បាន​បន្តថា ក្រសួង​ក៏​មិនមែន​ចេះតែ​ឱ្យ​ប្រជាកសិករ​ដាំ​នោះដែរ បើ​គាត់​ត្រូវការ​យើង​ផ្ដល់ជូន​ពូជស្រូវ​សុទ្ធ ជាក់ស្ដែង​ដើម្បី​ធ្វើ​ការសាកល្បង​ដាំ​ដុះ ហើយ​ជាមួយគ្នានេះ​ផង​ដែរ​ក៏​ត្រូវ​មើល​ដែរ ថា​តើ​ទីតាំង​ដែល​គាត់​ចង់​ធ្វើ​នេះ​នៅ​កន្លែង​ណា ដើម្បីរ​ករោង​ម៉ាស៊ីន​ឱ្យ​គាត់​។​

​ឯកឧត្តម​បាន​បន្ថែមថា អីចឹង​ក្នុង​ការប្រើ​ពូជ​ក៏ដោយ ក្នុង​ការគ្រប់គ្រង​បរិមាណ​ក៏ដោយ គឺ​ពាក់ព័ន្ធ​ជាមួយ​ផលិតកម្ម​តាម​កិច្ចសន្យា​, ក្រសួង​ត្រៀម​ក្នុង​ការសម្របសម្រួល​ឱ្យ​បងប្អូន​យើង បើ​ចង់​ធ្វើ​ស្រូវពូជ​សែន​ក្រអូប គឺ​រក​ទីផ្សារ​ឱ្យ​គាត់​មុន​ឱ្យ​ហើយ ប៉ុន្តែ​ជា​ទូទៅ​ប្រជាកសិករ​ទាល់តែ​ដាំ​ហើយ ប្រមូល​ផល​ហើយ បាន​ស្វែងរក​ទីផ្សារ​យើង​អន្តរាគមន៍​មិនទាន់ យើង​ជួយ​បាន​តាម​លទ្ធភាព ដែល​យើង​ជួយ​បាន​កន្លងមក ប៉ុន្តែ​បើ​យើង​មាន​ផែនការ​ជាមួយគ្នា​មុន គឺ​ទីផ្សារ​ងាយស្រួល​។​

​លើសពីនេះ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា ឥឡូវនេះ​ទីផ្សារ​រោង​ម៉ាស៊ីន​មួយចំនួន ជាមួយ​នឹង​ស្ថានភាព​ថ្លៃ​អង្ករ ដែល​គាត់​កំពុង​តែ​លក់​សព្វថ្ងៃ រោង​ម៉ាស៊ីន​ហ៊ាន​ឱ្យ​តម្លៃ ១៣០០​រៀល ក្នុង​១​គីឡូ​ស្រូវ​សើ​ម សម្រាប់​ស្រូវ​សែន​ក្រអូប​។​

​ឯកឧត្តម ឌិ​ត ទីណា បានបញ្ជាក់​ថា «​ឥឡូវនេះ​ហួសពេល​ដាំ​ដុះ​ហើយ ព្រោះ​ជា​ពេល​ប្រមូល​ផល អីចឹង​ពីនេះ​ទៅ​ដល់​ខែ​មីនា គឺជា​ពេល​ប្រមូល​ផល​ទាំងអស់​..​សម្រាប់​រដូវវស្សា​ថ្មី យើង​នឹង​ដាំ​ដុះ​ស្រូវវស្សា​ប្រកាន់​រដូវ ដែល​ភាគច្រើន​ជា​ពូជស្រូវ​ផ្កា​រំដួល ដែល​ជា​ពូជស្រូវ​មាន​តម្លៃ​មួយ​ខ្ពស់​ដែរ ហើយ​ធ្លាប់​ជាប់​ឈ្មោះ​ជា​អង្ករ​ល្អ​ជាងគេ​លើ​ពិភពលោក ៥​ដង​មក​ហើយ​»​។​

​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម បានបញ្ជាក់​ថា សែន​ក្រអូប​នេះ​ក៏​យើង​អាច​ធ្វើ​នៅក្នុង​ខែ​ឧសភា​បាន​ផងដែរ ដែល​អាច​ធ្វើ​នៅ​លើ​ដី​ប្រពលវប្បកម្ម ហើយ​អាច​ដាំ​ដុះ​បាន ២​ដង​ថែមទៀត​។ ឯកឧត្តម​បាន​បន្តថា «​ចំណុច​នេះ​មាន​លក្ខណៈ​បច្ចេកទេស​ច្រើន​ណាស់ មិនមែន​ប្ដូរ​ពូជស្រូវ ហើយ​អង្គុយ​ចាំ​ទីផ្សារ​ទៀត​ទេ ប្ដូរ​មក​ជជែក​ជាមួយនឹង​មន្ត្រី​កសិកម្ម​ឃុំ ដែល​ត្រៀមចាំ​ជួយ​ប្រជាកសិករ​»​។​

​ឯកឧត្តម​បាន​លើកឡើង​ថា «​ប្រសិនបើ​ប្រជាកសិករ​ប្ដូរ​តែម្នាក់ឯង​ក៏​ពិបាក​ដែរ ដូច្នេះ​ត្រូវ​ប្រមូល​គ្នា​ក្នុង​តំបន់​មួយ ដែល​ធ្លាប់​ធ្វើ​ស្រូវ​សែន​ក្រអូប​… យើង​នឹង​ផ្ដល់​ពូជ​តាម​ការជាក់ស្ដែង ហើយ​មិនមែន​មានន័យថា ក្រសួង​អំពាវនាវ​ហើយ​ប្ដូរ​មក​ទាំងអស់​គ្នា​តែ​ម្ដង​ដែរ អ្នក​ដែល​ធ្លាប់​ធ្វើ​គាត់​មានការ​ប្រុងប្រយ័ត្ន​ណាស់ ទាល់តែ​គាត់​ឃើញ​ពី​ផលប្រយោជន៍​ទើប​គាត់​ចាប់ផ្ដើម​ដាំ​»​។​

​ជាមួយគ្នានេះ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា មិន​ខុស​ពី​ពូជស្រូវ អូ​អឹម (OM) ដែល​ជុ​ញ​បច្ចុប្បន្ន​ទេ ដោយ​ប្រជាកសិករ​លោក​ឃើញ​ស្រូវ​នេះ មានតម្លៃ​ល្អ​កាលពី​ឆ្នាំ​២០២៣ ឆ្នាំ​២០២៤ នៅ​ចំណេញ​បាន​ច្រើន ដែល​ជាហេតុ​នាំ​ឱ្យ​ចុងឆ្នាំ​២០២៤ ប្រជាកសិករ​សម្រុក​ដាំ​ច្រើន ធ្វើឱ្យ​បរិមាណ​កើន គួបផ្សំ​នឹង​មិន​មាន​កិច្ចសន្យា​ផលិតកម្ម​ថែម​ទៀត ត្រង់​ចំណុច​នេះ​ក្រសួង​មិន​បាន​បន្ទោស​នោះទេ តែ​វា​ជា​ស្ថានភាព​ជាក់ស្ដែង​ដែល​ត្រូវការ​ពេលវេលា​ដោះស្រាយ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.