ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការ ការពារ សន្តិសុខ ដែលនឹងត្រូវអនុវត្តចំពោះមុខ! ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បើកកិច្ចប្រជុំសាមញ្ញលើកទី៣០ អាណត្តិទី៤ ជំរុញការដោះស្រាយបញ្ហាជូនពលរដ្ឋ និងយកចិត្តទុកដាក់លើពលករវិលត្រឡប់ពីប្រទេសថៃ ==> ឯកឧត្តម រ័ត្ន ស្រ៊ាង សូមផ្ញើសារជូនពរ សម្ដេចពិជ័យសេនា ទៀ បាញ់ ក្នុងឱកាសសិរីមង្គលដ៏បវរ នៃពិធីចម្រើនជន្មាយុ ==> សម្តេចធិបតី ណែនាំឱ្យលុបបំបាត់ការប្រើប្រាស់ទូរស័ព្ទក្នុងម៉ោងសិក្សា ចាប់ពីឆ្នាំសិក្សា២០២៦-២០២៧ ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន បើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ និងអតីតលោកគ្រូអ្នកគ្រូបង្រៀនសាលាបាក់ទូក អញ្ជើញសួរសុខទុក្ខលោកគ្រូ ជា សែ អតីតគ្រូជើងចាស់ឯកទេសរូបវិទ្យា ដែលមានជំងឺប្រចាំកាយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួង! ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងចំនួន៤ ឱ្យស្រោចស្រង់ជីវភាពប្រជាកសិករ និងស្តារហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ក្រោយគ្រោះទឹកជំនន់  ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) របស់សង្កាត់ ខណ្ឌ ឆ្នាំ២០២៦ នៃរដ្ឋបាលខណ្ឌដូនពេញ រាជធានីភ្នំពេញ...

ឯកឧត្តម ឃួ​ង ស្រេង ជួប​សំណេះសំណាល​ជាមួយ​កម្លាំង​កងពលតូច​លេខ​៧០ និង​នាំ​អំណោយ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត ប្រគល់ជូន​មុន​ចុះ​យុទ្ធនាការ​បាញ់ថ្នាំ​សម្លាប់​មូស​ក្នុង​មូលដ្ឋាន​រាជធានី​ភ្នំពេញ

ឯកឧត្តម ឃួ​ង ស្រេង ជួប​សំណេះសំណាល​ជាមួយ​កម្លាំង​កងពលតូច​លេខ​៧០ និង​នាំ​អំណោយ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត ប្រគល់ជូន​មុន​ចុះ​យុទ្ធនាការ​បាញ់ថ្នាំ​សម្លាប់​មូស​ក្នុង​មូលដ្ឋាន​រាជធានី​ភ្នំពេញ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ នៅ​ថ្ងៃ​ទី​១៤ ខែ​មករា ឆ្នាំ​២០២៥​នេះ ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ជួប​សំណេះសំណាល ជាមួយ​កងកម្លាំង​កង​ពល​តូច​លេខ​៧០ (​ង​៧០) ចំនួន​២៥​នាក់ ជាមួយនឹង​ការ​ផ្តល់​អំណោយ​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត ក្នុង​ម្នាក់ៗ​ទទួលបាន​អង្ករ ២៥​គីឡូក្រាម មី​១​កេស ទឹកបរិសុទ្ធ​៣​កេស និង​ថវិកា ចំនួន​២០​ម៉ឺន​រៀល ពោល​គឺ​មុនពេល​ចាប់ផ្តើម ចុះ​យុទ្ធនាការ​បាញ់ថ្នាំ​សម្លាប់​មូស​ក្នុង​មូលដ្ឋាន​រាជធានី​ភ្នំពេញ​។​

​នា​ឱកាស​នោះ​ដែរ ឯកឧត្តម ឃួ​ង ស្រេង បានឱ្យដឹងថា បើ​ប្រៀបធៀប​ក្នុង​ឆ្នាំ​២០២៣ និង​ឆ្នាំ​២០២៤ ជំងឺ​គ្រុនឈាម​បាន​ថយ​ចុះ​ប្រមាណ​ជាង​៤០%​។ ការថយចុះ​អាត្រា​ជំងឺគ្រុនឈាម​នេះ គឺ​បានមកពី​ការខិតខំ​ប្រឹងប្រែង​របស់​អាជ្ញាធរ​មូលដ្ឋា​ន​ខណ្ឌ​ទាំង​១៤ មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ និង​កងកម្លាំង​កងពល​តូច​លេខ​៧០ (​ង​៧០) ដែល​បាន​សហការ​គ្នា បាញ់ថ្នាំ​សម្លាប់​មូស​ខ្លា នៅក្នុង​មូលដ្ឋាន​ខណ្ឌ​ទាំង​១៤ បាន​ល្អប្រសើរ​។​

​ឯកឧត្តម ឃួ​ង ស្រេង បាន​បន្តថា នៅ​ដើមឆ្នាំ​២០២៥​នេះ នៅ​រាជធានី​ភ្នំពេញ ពិសេស​នៅតាម​ប្រឡាយ បានកើត​មូស​ជាច្រើន ដែល​បាន​បង្កឱ្យមាន​ហានិភ័យ ចំពោះ​សុខមាលភាព​ប្រជាពលរដ្ឋ​។ ដោយ​មើលឃើញ​ពី​បញ្ហា​ប្រឈម​នេះ អាជ្ញាធរ​រាជធានី​ភ្នំពេញ សហការ​ជាមួយ​កងកម្លាំង​កងពល​តូច​លេខ​៧០ (​ង​៧០) ចុះ​យុទ្ធនាការ​បាញ់សម្លាប់​មូស​ខ្លា​នៅពេល​នេះ​តែម្ដង ស្របពេល​អាជ្ញាធរ​មូលដ្ឋាន​ខណ្ឌ​មួយចំនួន បាន​នឹង​កំពុង​ធ្វើ​សកម្មភាព​បាញ់​សម្លាប់​មូស​ខ្លា​នេះ ជា​បន្តបន្ទាប់​ហើយ​ដែរ​។ យុទ្ធនាការ​នៅ​នេះ យើង​នឹង​ប្រើប្រាស់​រថយន្ត​របស់​ក​ង​កម្លាំង​កងពលតូច​លេខ​៧០ (​ង​៧០) បាញ់​សម្លាប់​មូស​ខ្លា ជា​ទ្រុងទ្រាយ​ធំ​នៅក្នុង​មូលដ្ឋាន​ប្រជាពលរដ្ឋ​រស់នៅ ពិសេស​នៅតាម​ប្រឡាយទឹក​។​

​ឯកឧត្តម ឃួ​ង ស្រេង ក៏​បាន​ណែនាំ​ឱ្យ​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ ក៏​ដូច​ជា​មណ្ឌល​សុខភាព​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់​បន្ត​តាមដាន​មើល​ពី​សុខមាលភាព​ប្រជាពលរដ្ឋ​នៅក្នុង​មូលដ្ឋាន​។ បន្ថែម​ពីលើ​នេះ​ឯកឧត្តម​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ សូម​រស់នៅ​ដោយ​មាន​អនាម័យ ការពារ​កុំឱ្យ​មូស​ខ្លាខាំ នាំ​ឱ្យ​ឆ្លង​ជំងឺគ្រុនឈាម​។ ចំណែក​ប្រជាពលរដ្ឋ​វិញ សូម​រាយការណ៍​បន្ទាន់​មក​អាជ្ញាធរ​ខណ្ឌ​ពាក់ព័ន្ធ បើ​ទីតាំង​ណាមួយ​មាន​ហានិភ័យ​ដោយសារ​មូស​ខ្លា ឬ​ជំងឺ​គ្រុនឈាម​។​

​ឯកឧត្តម ឃួ​ង ស្រេង បានបញ្ជាក់​ថា យុទ្ធនាការ​នេះ​ចាប់ផ្ដើម​អនុវត្ត​នៅ​ល្ងាច​នេះ​តែម្ដង ជាមួយ​និង​ការផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​ឱ្យ​ចេះ​បង្ការ​ទប់ស្កាត់​ជំងឺគ្រុនឈាម​ផងដែរ​។​

​លោក​វេជ្ជបណ្ឌិត ងី មាន​ហេង ប្រធាន​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ បានឱ្យដឹងថា សម្រាប់​ការងារ​ចុះ​យុទ្ធនាការ​ល្ងាច​ថ្ងៃនេះ កម្លាំ​កងពលតូច​លេខ​៧០ (​ង​៧០) សហការ​ជាមួយ​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤ និង​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ ផ្តើម​ធ្វើ​សកម្មភាព​ដំបូង នៅក្នុង​មូលដ្ឋាន ចំនួន​៧​ខណ្ឌ រួមមាន​៖​ខណ្ឌមានជ័យ​, ខណ្ឌ​សែន​សុខ​, ខណ្ឌ​ពោធិ​សែន​ជ័យ​, ខណ្ឌ​ឫស្សីកែវ​, ខណ្ឌ​ទួលគោក​, ខណ្ឌ​បឹង​កេងកង និង​ខណ្ឌ​ដូនពេញ​៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.