ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការ ការពារ សន្តិសុខ ដែលនឹងត្រូវអនុវត្តចំពោះមុខ! ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បើកកិច្ចប្រជុំសាមញ្ញលើកទី៣០ អាណត្តិទី៤ ជំរុញការដោះស្រាយបញ្ហាជូនពលរដ្ឋ និងយកចិត្តទុកដាក់លើពលករវិលត្រឡប់ពីប្រទេសថៃ ==> ឯកឧត្តម រ័ត្ន ស្រ៊ាង សូមផ្ញើសារជូនពរ សម្ដេចពិជ័យសេនា ទៀ បាញ់ ក្នុងឱកាសសិរីមង្គលដ៏បវរ នៃពិធីចម្រើនជន្មាយុ ==> សម្តេចធិបតី ណែនាំឱ្យលុបបំបាត់ការប្រើប្រាស់ទូរស័ព្ទក្នុងម៉ោងសិក្សា ចាប់ពីឆ្នាំសិក្សា២០២៦-២០២៧ ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន បើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ និងអតីតលោកគ្រូអ្នកគ្រូបង្រៀនសាលាបាក់ទូក អញ្ជើញសួរសុខទុក្ខលោកគ្រូ ជា សែ អតីតគ្រូជើងចាស់ឯកទេសរូបវិទ្យា ដែលមានជំងឺប្រចាំកាយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួង! ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងចំនួន៤ ឱ្យស្រោចស្រង់ជីវភាពប្រជាកសិករ និងស្តារហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ក្រោយគ្រោះទឹកជំនន់  ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) របស់សង្កាត់ ខណ្ឌ ឆ្នាំ២០២៦ នៃរដ្ឋបាលខណ្ឌដូនពេញ រាជធានីភ្នំពេញ...

តួនាទី ភារកិច្ច សិទ្ធិ​អំណាច​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ

តួនាទី ភារកិច្ច សិទ្ធិ​អំណាច​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ក្រុមប្រឹក្សា​មាន​តួនាទី​ចាត់ចែង​កិច្ច​ការ​ចាំបាច់​នានា ដើម្បី​សម្រួល​គោលបំណង​ក្នុង​ការបង្កើត ការជំរុញ និង​ការធ្វើឱ្យមាន​ចីរភាព​ដល់​ការអភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ ព្រមទាំង​ដើម្បី​បំពេញ​ភារកិច្ច​ដែល​បានប្រគល់ និង​ដែល​បានធ្វើ​ប្រតិភូកម្ម​តាម​ច្បាប់​នេះ ឬ​ដែល​ស្របតាម​ច្បាប់​។ នេះ​បើ​យោង​តាម​ច្បាប់​ស្ដីពី ការគ្រប់គ្រង​រដ្ឋបាល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ។

​លោក​បណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យ​រង​ក្រសួងមហាផ្ទៃ បាន​មានប្រសាសន៍ថា ក្រុមប្រឹក្សា​មាន​សិទ្ធិ​អំណាច​ធំៗ​ចំនួន​២ ក្នុងការ​ធ្វើ​សេចក្ដីសម្រេច គឺ​១.​សេចក្ដីសម្រេច​ខាង​បញ្ញត្តិ និង​២.​សេចក្ដីសម្រេច​ខាង​ប្រតិបត្តិ​។ ចំពោះ​សម្រេចសេចក្ដី​ខាង​បញ្ញត្តិ​ក្រុមប្រឹក្សា​មាន​សិទ្ធិអំណាច ធ្វើ​ដីកា​ដែល​ស្រប​ទៅតាម​បទប្បញ្ញតិ​ដូច​ដែលបា​ន​ចែង​ក្នុង​ច្បាប់​។ រីឯ​សេចក្ដីសម្រេច​ខាង​ប្រតិបត្តិ​វិញ ក្រុមប្រឹក្សា​មាន​សិទ្ធិ​អំណាច​ជា​អ្នក​ធ្វើ​សេចក្ដីសម្រេច​ក្នុង​អង្គប្រជុំ​របស់​ក្រុមប្រឹក្សា​។

​អ្នកនាំពាក្យ​បន្តថា ក្រុមប្រឹក្សា​ត្រូវ​មាន​គណនេយ្យភាព​ដោយ​ផ្ទាល់​ចំពោះ​ប្រជាពលរដ្ឋ​ទាំងអស់​អំពី​ជម្រើស​ជា​អាទិភាព ដើម្បី​សម្រេច​ធានា​បាន​ការអភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​នៅក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន​។ ក្រុមប្រឹក្សា​អាច​ធ្វើ​ការអង្កេត​លើ​ករណី​ទាំងឡាយណា​ដែល​ខ្លួន​យល់ឃើញថា មាន​សារៈសំខាន់​ដល់​ប្រជាពលរដ្ឋ ព្រមទាំង​អាច​ផ្សព្វផ្សាយ​លទ្ធផល​នៃ​ការធ្វើអង្កេត​នោះ រួច​ហើយ​ត្រូវ​ធ្វើ​គោលការណ៍​ណែនាំ​អនុវត្ត​ដល់​គណៈ​អភិបាល និង​អភិបាល​។

​ជាង​នេះ​ទៅ​ទៀត​ក្រុមប្រឹក្សា​មិន​ត្រឹមតែ​មាន​គណនេយ្យភាព​ចំពោះ​ប្រជាពលរដ្ឋ​នោះទេ គឺ​ក្រុមប្រឹក្សា​ត្រូវមាន​គណនេយ្យភាព​ចំពោះ​រាជរដ្ឋាភិបាល​អំពី​ការប្រតិបត្តិ​តាម​រដ្ឋធម្មនុញ្ញ ច្បាប់ ព្រះរាជក្រឹត្យ អនុក្រឹត្យ និង​លិខិត​បទដ្ឋាន​នានា​។ ក្រៅពីនេះ ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ក៏​មាន​តួនាទី សម្របសម្រួល ដោះស្រាយ​បណ្ដឹង សំណើ និង​សំណូមពរ​របស់​ប្រជាពលរដ្ឋ ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន​ដែរ លើកលែងតែ​ករណី​ដែល​ច្បាប់​ហាម​។

​គួ​រម្លឹកថា ផ្អែក​តាម អនុក្រឹត្យ​លេខ ១០ អនក្រ​.​បក ស្តីពី​ការកំណត់​ចំនួន​សមាជិក​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ ក្រុមប្រឹក្សា​ខេត្ត ក្រុមប្រឹក្សា​ក្រុង ក្រុមប្រឹក្សា​ស្រុក ក្រុមប្រឹក្សា​ខណ្ឌ សម្រាប់​អាណត្តិ​ទី​៤ ចុះ​ថ្ងៃ​ទី​១២ ខែ​មករា ឆ្នាំ​២០២៤​កន្លងទៅនេះ ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ​ទូទាំង​ប្រទេស​មាន​ចំនួន​សរុប ៣.៥៨១ រូប​៕

​កញ្ញា សេង សុខ​ហ៊ុន មន្ត្រី​ព័ត៌មាន​ក្រុម​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.