ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការ ការពារ សន្តិសុខ ដែលនឹងត្រូវអនុវត្តចំពោះមុខ! ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បើកកិច្ចប្រជុំសាមញ្ញលើកទី៣០ អាណត្តិទី៤ ជំរុញការដោះស្រាយបញ្ហាជូនពលរដ្ឋ និងយកចិត្តទុកដាក់លើពលករវិលត្រឡប់ពីប្រទេសថៃ ==> ឯកឧត្តម រ័ត្ន ស្រ៊ាង សូមផ្ញើសារជូនពរ សម្ដេចពិជ័យសេនា ទៀ បាញ់ ក្នុងឱកាសសិរីមង្គលដ៏បវរ នៃពិធីចម្រើនជន្មាយុ ==> សម្តេចធិបតី ណែនាំឱ្យលុបបំបាត់ការប្រើប្រាស់ទូរស័ព្ទក្នុងម៉ោងសិក្សា ចាប់ពីឆ្នាំសិក្សា២០២៦-២០២៧ ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន បើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ និងអតីតលោកគ្រូអ្នកគ្រូបង្រៀនសាលាបាក់ទូក អញ្ជើញសួរសុខទុក្ខលោកគ្រូ ជា សែ អតីតគ្រូជើងចាស់ឯកទេសរូបវិទ្យា ដែលមានជំងឺប្រចាំកាយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួង! ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងចំនួន៤ ឱ្យស្រោចស្រង់ជីវភាពប្រជាកសិករ និងស្តារហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ក្រោយគ្រោះទឹកជំនន់  ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) របស់សង្កាត់ ខណ្ឌ ឆ្នាំ២០២៦ នៃរដ្ឋបាលខណ្ឌដូនពេញ រាជធានីភ្នំពេញ...

​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​ជំរុញ​ឱ្យ​អង្គភាព​ចំណុះ​រដ្ឋបាល​រាជធានី​-​ខេត្ត បង្កើន​កិច្ចសហការ​ជាមួយ​មន្ទីរ​ព័ត៌មាន ក្រុមការងារ​សាធារណមតិ ឱ្យ​កាន់តែ​ខ្លាំង​បន្ថែមទៀត ធ្វើយ៉ាងណា​ឱ្យ​ពលរដ្ឋ​ទទួលបាន​ព័ត៌មាន​ពិត បន្សាប​ព័ត៌មាន​ក្លែងក្លាយ និង​បង្កើន​ទំនុកចិត្ត​របស់​ពលរដ្ឋ​មកលើ​ការដឹ​ក​នាំ​របស់​រដ្ឋាភិបាល

​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​ជំរុញ​ឱ្យ​អង្គភាព​ចំណុះ​រដ្ឋបាល​រាជធានី​-​ខេត្ត បង្កើន​កិច្ចសហការ​ជាមួយ​មន្ទីរ​ព័ត៌មាន ក្រុមការងារ​សាធារណមតិ ឱ្យ​កាន់តែ​ខ្លាំង​បន្ថែមទៀត ធ្វើយ៉ាងណា​ឱ្យ​ពលរដ្ឋ​ទទួលបាន​ព័ត៌មាន​ពិត បន្សាប​ព័ត៌មាន​ក្លែងក្លាយ និង​បង្កើន​ទំនុកចិត្ត​របស់​ពលរដ្ឋ​មកលើ​ការដឹ​ក​នាំ​របស់​រដ្ឋាភិបាល

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​បាត់ដំបង​)៖ ឯកឧត្តម នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​ជំរុញ​និង​លើកទឹកចិត្ត​ឱ្យ​អង្គភាព​ជំនាញ​ចំណុះ​ឱ្យ​រដ្ឋបាល​រាជធានី​-​ខេត្ត​ទាំងអស់ បន្ត​ពង្រឹង​កិច្ចសហការ​ជាមួយ​មន្ទីរ​ព័ត៌មាន ក្រុមការងារ​ព័ត៌មាន និង​សាធារណមតិ លើ​ការងារ​គ្រប់គ្រង​ព័ត៌មាន និង​សាធារណមតិ ដើម្បី​ចងក្រង​បណ្តាញ​ធ្វើ​ការងារ​ឱ្យមាន​លក្ខណៈ​ជា​ប្រព័ន្ធ​តួអង្គ​តែ​មួយ​ស្របតាម​គោលការណ៍​នៃ​ការប្រើប្រាស់​កម្លាំង​សរុប និង​មធ្យោបាយ​សរុប​ធ្វើយ៉ាងណា​ឱ្យ​ប្រជាពលរដ្ឋ​ទទួលបាន​ព័ត៌មាន​ពិត ព័ត៌មាន​ច្បាស់​ការ​ដែល​មាន​ប្រភព​ច្បាស់លាស់ ឆ្លើយតប និង​បន្សាប​ព័ត៌មាន​ក្លែងក្លាយ និង​បង្កើន​ជំនឿ​ទុកចិត្ត​របស់​ប្រជាពលរដ្ឋ​មក​លើ​ការដឹកនាំ​របស់​រាជរដ្ឋាភិបាល តាមរយៈ​យន្តការ​ផ្សព្វផ្សាយ​និង​ការឆ្លើយតប​ព័ត៌មាន​ពិត​ត្រឹមត្រូវ​ឱ្យបាន​លឿន រហ័ស និង​ទាន់​ពេលវេលា​។​

​ការជំរុញ​និង​លើក​ទឹកចិត្ត​របស់​ឯកឧត្តម​រដ្ឋមន្ត្រី​ក្រសួ​ង​ព័ត៌មាន បាន​ធ្វើឡើង​នៅ​ថ្ងៃទី​១៣ ខែ​មករា ឆ្នាំ​២០៥ ក្នុងឱកាស​ឯកឧត្តម​អញ្ជើញ​ជា​អធិបតី​ប្រកាស​ចូល​កាន់​មុខតំណែង​លោក សុវណ្ណ វិទិ​ត្យា ជា​ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្ត​បាត​ដំបង​ថ្មី លោក សុវណ្ណ វិទិ​ត្យា ជំនួស​លោក សួស សុភ័​ក្រ ដែល​ត្រូវ​ទទួល​ភារកិច្ច​ថ្មី ជា​សមាជិក​ក្រុមប្រឹក្សា​ខេត្ត​បាត់ដំបង​។ ពិធី​នេះ​បាន​ធ្វើឡើង​នៅ​សាលប្រជុំ​សាលាខេត្ត​បាត់ដំបង ដោយ​មាន​ការចូលរួម​ពី​សំណាក់​លោក អ៊ុយ រី ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​ឯកឧត្តម សុខ លូ អភិបាលខេត្ត ព្រមទាំង​មន្ត្រីរាជការ តាម​បណ្ដា​ក្រសួង មន្ទីរ អង្គភាព​នានា​យ៉ាងច្រើន​កុះករ​។​

​ជាមួយគ្នានេះដែរ ឯកឧត្តម​រដ្ឋមន្ត្រី នេត្រ ភ​ក្ត្រា បាន​លើកឡើង​ជា​សំណួរ​ថា តើ​អ្នក​ធ្លាប់​បាន​ចោទសួរ​ខ្លួនឯង​ទេ ថា​ស្ថាប័ន​អង្គភាព​របស់​ខ្លួន​បាន​បំពេញការងារ​យ៉ាង​ច្រើន និង​មាន សមិទ្ធផល​យ៉ាង​ច្រើន ប៉ុន្តែ​ហេតុ​អ្វី​បានជា​សាធារណជន ហាក់ដូចជា មិន​ទទួលបាន​ព័ត៌មាន​ច្រើន​ពី​ស្ថាប័ន​ខ្លួន និង​ពេលខ្លះ​មាន​ការយល់ច្រឡំ ហើយ​ប្រជាពលរដ្ឋ ងាយ​នឹង​ជឿ​ព័ត៌មាន​បែប​មូល​បង្កាច់ ព័ត៌មាន​ក្លែងក្លាយ​ថែម​ទៀត​? ដូច្នេះ ការធ្វើទំនាក់ទំនង​ជា​មួយ​ស្ថាប័ន​សារព័ត៌មាន និង​ការបង្កើន​សកម្មភាព​ផ្សព្វផ្សាយ​ព័ត៌មាន​ពី​ស្ថាប័ន​សាមី​ផ្ទាល់ ជា​រឿង​ចាំបាច់ ហើយ​ត្រូវ​ចាំ​ថា​កុំឱ្យ​ព័ត៌មាន​មិន​ពិត ដឹក​មុខ​យើង ត្រូវ​មាន​ការបកស្រាយ​ពន្យល់​បាន​លឿន​តាមរយៈ​ប្រពន្ធ័​ផ្សព្វផ្សាយ និង​បណ្តាញ​ទំនាក់ទំនង​សង្គម​ផ្សេងៗ​។ បើសិនជា​យើង​ធ្វើ​ច្រើន​ហើយ​អត់​ផ្សាយ គឺ​ស្មើ​សូន្យ​។​

​ឯកឧត្តម​រដ្ឋមន្ត្រី​បានបញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ មិន​ត្រឹមតែ​ពាក់ព័ន្ធ​នឹង​សន្តិសុខ​នយោបាយ​ប៉ុណ្ណោះ​ទេ តែ​វា​ជា​សង្គ្រាមចិត្តសាស្ត្រ​ដ៏​គ្រោះថ្នាក់ ដែល​គេ​បាន និង​កំពុង​បង្កើតឡើង ដើម្បី​ទាក់ទាញ​ប្រជាប្រិយភាព​តាមរយៈ​ការ​បំភ័ន្ត​មតិ​ប្រជាពលរដ្ឋ​។ ដូច្នេះ មន្ត្រី​ស្ថាប័ន​រដ្ឋ ដែល​ទទួលបន្ទុក​ការងារ​ព័ត៌មាន និង​សាធារណមតិ ត្រូវ​យល់ដឹង​អំពី​គ្រោះថ្នាក់ នៃ​ព័ត៌មាន​ក្លែងក្លាយ និង​ពង្រឹង​នូវ​យុទ្ធសាស្ត្រ យុទ្ធវិធី​ក្នុង​ការទប់ស្កាត់ និង​បន្សាប​ព័ត៌មាន​ក្លែងក្លាយ​ដែល​បង្កឡើង​ដោយ​ក្រុម​ជន​មួយចំនួន ក្នុង​ចេតនា​ទុច្ចរិត តាមរយៈ​សកម្មភាព​ខុស​ច្បាប់​នានា​សំដៅ​បំផុសបំផុល​បង្កើត​នូវ​អំពើ​អាណាធិបតេយ្យ ចលាចល​សង្គម ឬ​ប៉ុនប៉ង​បំផ្លាញ​នូវ​ស្ថេរភាព​នយោបាយ ជាពិសេស​សុខ​សន្តិភាព​ដែល​ខិតខំ​រក​បាន​ដោយ​លំបាក​បំផុត​។​

​ឯកឧត្តម​រដ្ឋមន្ត្រី នេត្រ ភ​ក្ត្រា ក៏​បាន​សង្កត់ធ្ងន់ថា ការប្រយុទ្ធប្រឆាំង​ទៅ​នឹង​ព័ត៌មាន​ក្លែងក្លាយ គឺ​ដែល​ទាមទារ​ឱ្យមាន​ការចូលរួម​ពី​គ្រប់ភាគី ជា​ពិសេស​មន្ត្រី​សាធារណៈ និង​បណ្តា​អ្នកនយោបាយ​។ អ្វី​ដែល​សំខាន់​ត្រូវតែ​ទាមទារ​ការចូលរួម​ជួយ​ផ្សព្វផ្សាយ ចែករំលែក​ឱ្យបាន​ទូលំទូលាយ​នូវ​ព័ត៌មាន​ដែល​ពិត ពីព្រោះ​ការប្រយុទ្ធប្រឆាំង​ទៅ​នឹង​ព័ត៌មាន​ក្លែងក្លាយ ជា​របៀបវារៈ​ថ្នាក់ជាតិ និង​ជា​អាទិភាព ដែល​មិន​អាច​ធ្វើឡើង​ដោយ​បុគ្គល​តែ​ម្នាក់​នោះទេ ដោយសារ​វា​ទាមទារ​ឱ្យមាន​ការត្រួតពិនិត្យ​ព័ត៌មាន​ដែល​បាន​ផ្សព្វផ្សាយ​ជា​ប្រចាំ ដើម្បី​ធ្វើការ​បន្សាប ឱ្យបាន​ទាន់​ពេលវេលា​។​

​ជាមួយគ្នានេះ ឯកឧត្តម​រដ្ឋមន្ត្រី នេត្រ ភ​ក្ត្រា បាន​បន្តថា សមរភូមិ​សាធារណមតិ​បច្ចុប្បន្ននេះ គឺ​សំខាន់ និង​ស្រួចស្រាវ​បំផុត ហើយក៏​ជា​សមរភូមិ​ចិត្តសាស្ត្រ​ផងដែរ​។ ដូច្នេះ មន្ត្រី​ពាក់ព័ន្ធ​ត្រូវ​ខិតខំ​បញ្ចេញ​ព័ត៌មាន​ពិត​ឱ្យបាន​ឆាប់រហ័ស ដើម្បី​សម្លាប់​ព័ត៌មាន​ក្លែងក្លាយ​ទាន់ពេលវេលា​។ ការងារ​ផ្សព្វផ្សាយ​ព័ត៌មាន​នៅ​ក្នុង​បរិបទ​បច្ចុប្បន្នសម័យ​ឌីជីថល សំខាន់​គឺ​ត្រូវ​គ្រប់គ្រង​ខ្លឹមសារ និង​ល្បឿន​នៃ​ការផ្សព្វផ្សាយ ទើប​អាច​គ្រប់គ្រង​ព័ត៌មាន​បាន​។ ដូច្នេះហើយ​ទើប​ក្រសួង​ព័ត៌ មាន​នៅក្នុង​អាណត្តិ​ទី​៧​នេះ បាន​ដាក់ចុះ​នូវ​ចក្ខុវិស័យ​ត្រូវ តែ​ជា​ស្ថាប័ន​ទំនាក់​ទ​នង​សាធារណៈ​របស់​រាជរដ្ឋាភិបាល ដែល​ត្រូវ​តែ​បុរេ​សកម្ម អន្តរ​សកម្ម​ប្រកបដោយ​គុណភាព និង​ប្រសិទ្ធិភាព​។​

​ជាមួយគ្នានេះ ក្រសួង​បាន​ដាក់ចុះ​ការពង្រឹង​សន្តិសុខ​ព័ត៌មាន ដែល​សន្តិសុខ​ព័ត៌មាន បាន​ផ្តោត​សំខាន់​លើ​ការទទួលបាន​ព័ត៌មាន​របស់​ប្រជាពលរដ្ឋ​ព័ត៌មាន​ដែល​មាន​គុណភាព និង​សុវត្ថិភាព​សារព័ត៌មាន ដែល​សំដៅលើ​ព័ត៌មាន ដែល​បង្កើត​ឡើង​បញ្ចេញ​ផ្សព្វផ្សាយ​គឺជា​ព័ត៌មាន មាន​ភាពត្រឹមត្រូវ​ពិតប្រាកដ​មិន​បំពុល​៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.