ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការ ការពារ សន្តិសុខ ដែលនឹងត្រូវអនុវត្តចំពោះមុខ! ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បើកកិច្ចប្រជុំសាមញ្ញលើកទី៣០ អាណត្តិទី៤ ជំរុញការដោះស្រាយបញ្ហាជូនពលរដ្ឋ និងយកចិត្តទុកដាក់លើពលករវិលត្រឡប់ពីប្រទេសថៃ ==> ឯកឧត្តម រ័ត្ន ស្រ៊ាង សូមផ្ញើសារជូនពរ សម្ដេចពិជ័យសេនា ទៀ បាញ់ ក្នុងឱកាសសិរីមង្គលដ៏បវរ នៃពិធីចម្រើនជន្មាយុ ==> សម្តេចធិបតី ណែនាំឱ្យលុបបំបាត់ការប្រើប្រាស់ទូរស័ព្ទក្នុងម៉ោងសិក្សា ចាប់ពីឆ្នាំសិក្សា២០២៦-២០២៧ ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន បើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ និងអតីតលោកគ្រូអ្នកគ្រូបង្រៀនសាលាបាក់ទូក អញ្ជើញសួរសុខទុក្ខលោកគ្រូ ជា សែ អតីតគ្រូជើងចាស់ឯកទេសរូបវិទ្យា ដែលមានជំងឺប្រចាំកាយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួង! ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងចំនួន៤ ឱ្យស្រោចស្រង់ជីវភាពប្រជាកសិករ និងស្តារហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ក្រោយគ្រោះទឹកជំនន់  ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) របស់សង្កាត់ ខណ្ឌ ឆ្នាំ២០២៦ នៃរដ្ឋបាលខណ្ឌដូនពេញ រាជធានីភ្នំពេញ...

រយៈពេល​ពេញ​មួយឆ្នាំ​២០២៤ ក្រុមការងារ​តាមដាន​ទំព័រ​ហ្វេ​សប៊ុក ឯកឧត្តម​អភិ​សន្ដិ​បណ្ឌិត ស សុខា និង​ទំព័រ​ហ្វេ​សប៊ុក សម្តេច​ក្រឡាហោម ស ខេង បាន​ដោះស្រាយ និង​ឆ្លើយតប​មតិយោបល់ សំណូមពរ​របស់​ប្រជាពលរដ្ឋ​ចំនួន ៣៦០​គណនី

រយៈពេល​ពេញ​មួយឆ្នាំ​២០២៤ ក្រុមការងារ​តាមដាន​ទំព័រ​ហ្វេ​សប៊ុក ឯកឧត្តម​អភិ​សន្ដិ​បណ្ឌិត ស សុខា និង​ទំព័រ​ហ្វេ​សប៊ុក សម្តេច​ក្រឡាហោម ស ខេង បាន​ដោះស្រាយ និង​ឆ្លើយតប​មតិយោបល់ សំណូមពរ​របស់​ប្រជាពលរដ្ឋ​ចំនួន ៣៦០​គណនី

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ភ្នំពេញ ៖ យោង​តាមរយៈ​បណ្ដាញ​សង្គម​ហ្វេ​សប៊ុក របស់​ឯកឧត្តម​អភិ​សន្ដិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង​មហាផ្ទៃ នា​យប់​ថ្ងៃ​ទី​១៣ ខែ​មករា ឆ្នាំ​២០២៥​នេះ ក្នុង​រយៈពេល​ពេញ​មួយឆ្នាំ​២០២៤ ក្រុមការងារ​តាមដាន​អំពី​ការដោះស្រាយ ចំពោះ​មតិ​យោបល់ ឬ​សំណូមពរ​របស់​ប្រជាពលរដ្ឋ ក្នុង​ទំព័រ​ហ្វេ​សប៊ុក​របស់ ឯកឧត្តម​អភិ​សន្ដិ​បណ្ឌិត ស សុខា និង​ទំព័រ​ហ្វេ​សប៊ុក សម្តេច​ក្រឡាហោម ស ខេង ក្នុង​សមត្ថកិច្ច​ក្រសួង​មហាផ្ទៃ បាន​ទទួលដោះស្រាយ និង​ឆ្លើយតប​ទៅ​ម្ចាស់​គណនី​ចំនួន ៣៦០​គណនី និង ៩៦​គណនី​ទៀត កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​ដោះស្រាយ​។ ទន្ទឹមគ្នានេះ ក៏​មាន​សំណូមពរ សំណួរ និង​បញ្ហា​ខ្លះទៀត ត្រូវបាន​រកឃើញ​ថា​ខុស​ពី​សមត្ថកិច្ច​ក្រសួង​មហាផ្ទៃ និង​បាន​ជូន​យោបល់​បង្វែរ​ទៅ​ស្ថាប័ន​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​។​

​តាមរយៈ​ប្រភព​ដ​ដែរ​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា
​វឌ្ឍនភាព​ការងារ​នេះ អាច​សម្រេចបាន ដោយសារ​កិច្ចខិតខំ​ប្រឹងប្រែង និង​ការសហការ​គ្នា​ដ៏​ល្អ​រវាង​ថ្នាក់ដឹកនាំ និង​មន្ត្រី​ស្ថិតក្នុង​ដែន​សមត្ថកិច្ច​ក្រសួង​មហាផ្ទៃ ទាំង​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ និង​ក្រុមការងារ​តាមដាន​អំពី​ការដោះស្រាយ​ចំពោះ​មតិយោបល់ ឬ​សំណូមពរ​របស់​បងប្អូន​ប្រជាពលរដ្ឋ​នៅក្នុង​ទំព័រ​ហ្វេ​សប៊ុក​របស់​ឯកឧត្តម​អភិ​សន្ដិ​បណ្ឌិត ស សុខា និង​ទំព័រ​ហ្វេ​សប៊ុក​សម្តេច​ក្រឡាហោម​។​

​តាមរយៈ​បណ្ដាញ​សង្គម​ហ្វេ​សប៊ុក របស់​ឯកឧត្តម​អភិ​សន្ដិ​បណ្ឌិត ស សុខា ដ​ដែរ​ក៏​បាន​កោតសរសើរ​មន្ត្រី​សមត្ថកិច្ច​គ្រប់​លំដាប់ថ្នាក់ ដែល​បាន​ខិតខំ​ដោះស្រាយ​បញ្ហា សំណូមពរ និង​សំណួរ​នានា​របស់​ប្រជាពលរដ្ឋ តាម​កាតព្វកិច្ច​របស់​ខ្លួន ដែលជា​អ្នក​បម្រើ​ប្រជាពលរដ្ឋ ដោយ​មិន​ប្រកាន់​និន្នាការ បក្ខពួក និង​ផលប្រយោជន៍​។​ល​។​

​បន្ថែម​ពី​នេះ ក៏​បាន​ស្នើសុំ​ឱ្យ​ថ្នាក់ដឹកនាំ និង​មន្ត្រី​ក្រោម​សមត្ថកិច្ច​ក្រសួង​មហាផ្ទៃ ទាំងអស់ បន្ត​ខិតខំ​ពន្លឿន​ការដោះស្រាយ​ករណី​នៅសេ​សសល់ និង​ត្រូវ​ប្រាកដថា ដំណោះស្រាយ​នោះ​មាន​ភាព​គ្រប់​ជ្រុងជ្រោយ ចំ​បញ្ហា និង​ចប់​ចុង​ចប់​ដើម ដោយ​មិន​គ្រាន់តែ​ធ្វើ​ជា​លិខិតស្នាម​បញ្ជា​តាម​បែបបទ​រដ្ឋបាល​។

​ជាមួយគ្នា​នោះ តាមរយៈ​បណ្ដាញ​សង្គម​ហ្វេ​សប៊ុក នេះដែរ បាន​ថ្លែងអំណរគុណ​បងប្អូន​ជនរួមជាតិ ដែល​បាន​លើក​ជា​មតិយោបល់ និង​សំណូមពរ​នានា​មក​កាន់​ទំព័រ​ហ្វេ​សប៊ុក​របស់​ឯកឧត្តម​អភិ​សន្ដិ​បណ្ឌិត ស សុខា ផ្ទាល់ និង​ទំព័រ​ហ្វេ​សប៊ុក​សម្តេច​ក្រឡាហោម ស ខេង ដើម្បី​យើង​រួមគ្នា​ដោះស្រាយ​បញ្ហា​នានា​ក្រៅ​ប្រព័ន្ធ​តុលាការ ដែល​ជា​ផ្នែក​ដ៏​សំខាន់​ជួយ​សម្រួល​ដល់​ជីវភាព​រស់នៅ​របស់​បង​ប្អូន និង​រួម​គ្នា​អភិវឌ្ឍន៍​សង្គម​ជាតិ​យើង​។ និង​សុំ​ការ​អធ្យាស្រ័យ​ពី​បងប្អូន​ជនរួមជាតិ ចំពោះ​ករណី​មួយចំនួនទៀត ដែល​ក្រុមការងារ និង​ភាគី​ពាក់ព័ន្ធ នៅ​មិនទាន់​បាន​ដោះស្រាយ​ចប់​សព្វគ្រប់ ដោយសារ​តែ​ករណី​ខ្លះ​មាន​ភាពស្មុគស្មាញ​ត្រូវ​ទាមទារ​ពេលវេលា​ក្នុង​ការដោះស្រាយ​។​

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.