ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការ ការពារ សន្តិសុខ ដែលនឹងត្រូវអនុវត្តចំពោះមុខ! ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បើកកិច្ចប្រជុំសាមញ្ញលើកទី៣០ អាណត្តិទី៤ ជំរុញការដោះស្រាយបញ្ហាជូនពលរដ្ឋ និងយកចិត្តទុកដាក់លើពលករវិលត្រឡប់ពីប្រទេសថៃ ==> ឯកឧត្តម រ័ត្ន ស្រ៊ាង សូមផ្ញើសារជូនពរ សម្ដេចពិជ័យសេនា ទៀ បាញ់ ក្នុងឱកាសសិរីមង្គលដ៏បវរ នៃពិធីចម្រើនជន្មាយុ ==> សម្តេចធិបតី ណែនាំឱ្យលុបបំបាត់ការប្រើប្រាស់ទូរស័ព្ទក្នុងម៉ោងសិក្សា ចាប់ពីឆ្នាំសិក្សា២០២៦-២០២៧ ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន បើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ និងអតីតលោកគ្រូអ្នកគ្រូបង្រៀនសាលាបាក់ទូក អញ្ជើញសួរសុខទុក្ខលោកគ្រូ ជា សែ អតីតគ្រូជើងចាស់ឯកទេសរូបវិទ្យា ដែលមានជំងឺប្រចាំកាយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួង! ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងចំនួន៤ ឱ្យស្រោចស្រង់ជីវភាពប្រជាកសិករ និងស្តារហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ក្រោយគ្រោះទឹកជំនន់  ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) របស់សង្កាត់ ខណ្ឌ ឆ្នាំ២០២៦ នៃរដ្ឋបាលខណ្ឌដូនពេញ រាជធានីភ្នំពេញ...

លោក​ឧត្តមសេនីយ៍ត្រី បោ​ន ប៊ិន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ អញ្ជើញ​ជា​អធិបតីភាព ក្នុង​ពិធី​ប្រជុំ​ផ្សព្វផ្សាយ​របាយការណ៍​បូក​ការងារ ឆ្នាំ​២០២៤ និង​បន្ត​លើក​ទិសដៅ​ផែនការ​កម្មវិធី​សកម្មភាព​ការងារ ឆ្នាំ​២០២៥

លោក​ឧត្តមសេនីយ៍ត្រី បោ​ន ប៊ិន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ អញ្ជើញ​ជា​អធិបតីភាព ក្នុង​ពិធី​ប្រជុំ​ផ្សព្វផ្សាយ​របាយការណ៍​បូក​ការងារ ឆ្នាំ​២០២៤ និង​បន្ត​លើក​ទិសដៅ​ផែនការ​កម្មវិធី​សកម្មភាព​ការងារ ឆ្នាំ​២០២៥

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​បន្ទាយមានជ័យ ): នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​១៣ ខែ​មករា ឆ្នាំ ២០២៥ លោក​ឧត្តមសេនីយ៍ត្រី បោ​ន ប៊ិន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ អញ្ជើញ​ជា​អធិបតីភាព ក្នុង​ពិធី​ប្រជុំ​ផ្សព្វផ្សាយ​របាយការណ៍​បូក​សរុប​សកម្មភាព​លទ្ធផល​ការអនុវត្ត​តួនាទី ភារកិច្ច ការធ្វើកំណែទម្រង់ និង​ការងារ​កសាង​អង្គភាព​កងរាជអាវុធហត្ថ ឆ្នាំ​២០២៤ និង​បន្ត​លើក​ទិសដៅ​ផែនការ​កម្មវិធី​សកម្មភាព​ការងារ​កងរាជអាវុធហត្ថ ឆ្នាំ​២០២៥ និង​ពិធី​បំពាក់​ឋានន្តរសក្តិ ការតែងតាំង​ផ្លាស់ប្តូរ​មុខងារ ផ្ទេរ​ភារកិច្ច នាយទាហាន នាយទាហានរង នៃ​កងរាជអាវុធហត្ថ​។

​ពិធី​នេះ​ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី​លោក​មេបញ្ជាការរង លោក​នាយសេនាធិការរង លោក​ប្រធាន​-​អនុប្រធាន​មន្ទី​រទាំង​០៧ នាយការិយាល័យ មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ ក្រុង​/​ស្រុក ទាំង​០៩ និង​ប្រធាន​ស្នាក់ការ​សន្តិសុខ មេបញ្ជាការ មេបញ្ជាការរង កងអនុសេនាធំ កងរាជអាវុធហត្ថ ចល័ត​។ ពិធី​នេះ​ប្រារព្ធ​ឡើង​នៅ​សាលប្រជុំ ធំ ជាន់​ទី​២ អគារ​សេនាធិការដ្ឋាន កងរាជអាវុធហត្ថ​ខេត្ត​។

​នា​ឱកាស​នោះ​លោក​ឧត្តមសេនីយ៍ត្រី បោ​ន ប៊ិន ក៏​បាន​ពាំនាំ​នូវ​ការ​ផ្ដាំផ្ញើ សួរសុខទុក្ខ​ពី​សំណាក់​លោក​នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ជូន​ចំពោះ​នាយ នាយទាហានរង និង​ពលទាហាន នៃ​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ​ដោយ​ក្តី​នឹករលឹ​កផងដែ​រ​។

​លោក​ឧត្តមសេនីយ៍ត្រី មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត បាន​ដាក់​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់ ដល់​មេបញ្ជាការ​មូលដ្ឋាន​កង​រាជ​អាវុធហត្ថ​ក្រុង ស្រុក និង នាយទាហាន នៃ​កងរាជអាវុធហត្ថ​ខេត្ត​ទាំងអស់ ត្រូវ​ប្រកាន់ខ្ជាប់​នូវ​ក្រមសីលធម៌ គោរព​វិន័យ​របស់​កង​យោធពលខេមរៈភូមិន្ទ ឱ្យបាន​ខ្ជាប់ខ្ជួន ជាពិសេស​មិន​ត្រូវ​ពាក់ព័ន្ធ ឬ​នៅ​ពីក្រោយ​ខ្នង​នៃ​បទល្មើស​ណាមួយ​ឡើយ បើ​ក្នុង​ករណី​រកឃើញថា មាន​មន្ត្រី​កង​អាវុធហត្ថ​ណា​ដែល​ជាប់​ពាក់ព័ន្ធ នឹង​មាន​វិធានការ​អនុ​តាម​ផ្លូវច្បាប់​ដោយ​គ្មាន​ការលើកលែង​ឡើយ​។

​លោក​បាន​បញ្ជាក់ទៀតថា ការបង្ក្រាប​ក្មេង​ទំនើង​គ្រប់​ការិយាល័យ​ជំនាញ​និង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង ស្រុក ទាំង​៩ ត្រូវ​អនុវត្តឧ្យ​បាន​តឹងរឹង​បំផុត​។

​លោក​ឧត្តមសេនីយ៍ មេបញ្ជាការ​ក៏​បាន​កោតសរសើរ​ចំពោះ​អាវុធហត្ថ​ទាំងអស់​ដែល​បាន​បំពេញ​ភារកិច្ច​បានល្អ គោរព​វិន័យ ត្រូវ​ទទួល​បាន​ការ​លើក​ទឹកចិត្ត​ពី​ថ្នាក់ដឹកនាំ​តាមរយៈ​ការដំឡើង​ឋានន្តរសក្ដិ តួនាទី ភារកិច្ច​ជា​ដើម​។ មួយវិញទៀត​មន្ត្រី​កងរាជអាវុធហត្ថ​ទាំងអស់ ត្រូវមាន​សាមគ្គីភាព​ផ្ទៃក្នុង​ល្អ កសាង​អង្គភាព​ឱ្យបាន​រឹងមាំ បន្ត​ចូលរួម​អនុវត្ត​នូវ​គោលនយោបាយ ភូមិ ឃុំ​-​សង្កាត់ មាន​សុវត្ថិភាព​សហការ​ជាមួយ​សមត្ថកិច្ច​ពាក់ព័ន្ធ​បង្ក្រាប​រាល់​បទល្មើស​ផ្សេងៗ​ដែល​កើតមាន​នៅក្នុង​មូលដ្ឋាន​របស់​ខ្លួន​។​
​

     

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.