ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការ ការពារ សន្តិសុខ ដែលនឹងត្រូវអនុវត្តចំពោះមុខ! ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បើកកិច្ចប្រជុំសាមញ្ញលើកទី៣០ អាណត្តិទី៤ ជំរុញការដោះស្រាយបញ្ហាជូនពលរដ្ឋ និងយកចិត្តទុកដាក់លើពលករវិលត្រឡប់ពីប្រទេសថៃ ==> ឯកឧត្តម រ័ត្ន ស្រ៊ាង សូមផ្ញើសារជូនពរ សម្ដេចពិជ័យសេនា ទៀ បាញ់ ក្នុងឱកាសសិរីមង្គលដ៏បវរ នៃពិធីចម្រើនជន្មាយុ ==> សម្តេចធិបតី ណែនាំឱ្យលុបបំបាត់ការប្រើប្រាស់ទូរស័ព្ទក្នុងម៉ោងសិក្សា ចាប់ពីឆ្នាំសិក្សា២០២៦-២០២៧ ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន បើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ និងអតីតលោកគ្រូអ្នកគ្រូបង្រៀនសាលាបាក់ទូក អញ្ជើញសួរសុខទុក្ខលោកគ្រូ ជា សែ អតីតគ្រូជើងចាស់ឯកទេសរូបវិទ្យា ដែលមានជំងឺប្រចាំកាយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួង! ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងចំនួន៤ ឱ្យស្រោចស្រង់ជីវភាពប្រជាកសិករ និងស្តារហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ក្រោយគ្រោះទឹកជំនន់  ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) របស់សង្កាត់ ខណ្ឌ ឆ្នាំ២០២៦ នៃរដ្ឋបាលខណ្ឌដូនពេញ រាជធានីភ្នំពេញ...

សម្តេច ម៉ែន សំអន ដាក់ឲ្យ​ប្រើប្រាស់ អគារសិក្សា អគារ​ទីចាត់ការ អគារ​ផ្នែក​សម្ភព តម្លៃ​ជាង ៧២​ម៉ឺន​ដុល្លារ នៅ​ស្រុក​រំដួល ខេត្ត​ស្វាយរៀង

សម្តេច ម៉ែន សំអន ដាក់ឲ្យ​ប្រើប្រាស់ អគារសិក្សា អគារ​ទីចាត់ការ អគារ​ផ្នែក​សម្ភព តម្លៃ​ជាង ៧២​ម៉ឺន​ដុល្លារ នៅ​ស្រុក​រំដួល ខេត្ត​ស្វាយរៀង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ស្វាយរៀង​)៖ នា​ព្រឹក​ថ្ងៃទី​១២ ខែ​មករា ឆ្នាំ​២០២៥ សម្តេច​កិត្ដិសង្គ​ហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ និង​ជា​អ្នកតំណាងរាស្ត្រ​មណ្ឌល​ស្វាយរៀង បាន​អញ្ជើញ​ជា​អធិបតី​ថ្លែង​ក្នុង​ពិធី​សម្ពោធ អគារសិក្សា​អនុវិទ្យាល័យ ខ្វាន់ ស៊ា​ម សង្កែ និង​អគារ​ផ្នែក​សម្ព​ព រោគ​ស្ត្រី ទារក កុមារ និង​វះកាត់ នៃ​មន្ទីរពេទ្យ​បង្អែក​សាមគ្គី​រំដួល ស្ថិតនៅ ស្រុក​រំដួល ខេត្ត​ស្វាយរៀង ។​

​ថ្លែង​ក្នុង​ឱកាស​នោះ សម្តេច​កិត្តិ​សង្គហ​បណ្ឌិត បាន​ពាំនាំ​ប្រសាសន៍​ផ្តាំផ្ញើ​សួរសុខទុក្ខ ពី​សំណាក់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ជូន​ដល់​អង្គពិធី ប្រកបដោយ​ក្តី​នឹករលឹ​ក និង​ការគិតគូរ​យកចិត្តទុកដាក់​គ្រប់បែបយ៉ាង ដល់​ប្រជាជន​កម្ពុជា​ទូទាំង​ប្រទេស​។​

​ឆ្លៀត​ក្នង​ឱកាស​នោះ សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ក៏​បាន​ធ្វើ​ការផ្សព្វផ្សាយ នូវ​ខ្លឹមសារ​ខំ​ខាន់ៗ​នៃ​ការអបអរសាទរ​ខួប​លើក​ទី ៤៦ ទិវា​ជ័យជំនះ ៧​មករា ដែល​ថ្លែង​ដោយ​សម្តេច​តេជោ​តេជោ ហ៊ុន សែន ដោយ​បាន​គូស​រំលេច​អំពី គុណ​តម្លៃ​សន្តិភាព ក្រោម​ការអនុវត្ត​នូវ នយោបាយ ឈ្នះ ឈ្នះ របស់​សម្តេច ដែល​យើងទាំងអស់គ្នា​មាន​កាតព្វកិច្ច​ចូលរួម​គ្នា​ថែរក្សា​សន្តិភាព ឲ្យបាន​គង់វង្ស ទោះ​ក្នុង​តម្លៃ​ណាក៏ដោយ​។​

​សម្តេច​កិត្តិ​សង្គហ​បណ្ឌិត បាន​បន្តទៀតថា រាជរដ្ឋាភិបាល​ក្នុង​អ​ណា​ត្តិ​ទី​៧ បាន​ដាក់ចេញ​នូវ​គោលនយោបាយ និង​ការកែទម្រង់​ជាច្រើន ដោយ​ផ្ដោត​នូវ​ការ​ពង្រឹងគុណភាព​វិស័យ​អប់រំ ការ​បង្ខិត​សាលារៀន​ឲ្យទៅដល់​មូលដ្ឋាន ដើម្បី​ជួយ​កាត់បន្ថយ​ពេលវេលា និង​ជួយ​សម្រួល​ដល់​ការសិក្សា រួមជាមួយ​នឹង​ពង្រឹង​គុណភាព​សាលារដ្ឋ​នៅ​គ្រប់​កម្រិត​ផង​ដែរ​។ ចំណែកឯ វិស័យ​សុខាភិបាល រាជរដ្ឋាភិបាល​ក៏​បាន​យកចិត្តទុកដាក់ លើ​ការសម្រេច​ឲ្យបាន​គោល​ដៅ​អាទិភាព​ប្រកបដោយ​ចីរភាព​ទាក់ទង​នឹង​សុខភាព ជាពិសេស ការឈាន​ទៅ​សម្រេច​បាន​ការ​គ្របដណ្តប់​សុខភាព​ជា​សកល ពោល​គឺ «​គ្មាន​ជនណាម្នាក់​ត្រូវ​គេ​ទុក​ចោល ដោយ​មិន​ទទួលបាន​សេវា​ថែទាំ​សុខភាព​ឡើយ​»​។​

​គួរ​រំលឹក​ផងដែរ​ថា សមិទ្ធិផល​ដែល​បាន​ដាក់​សម្ពោធ​ឲ្យប្រើ​ប្រា​ស់ជា​ផ្លូវការ​ថ្ងៃនេះ​រួមមាន អគារសិក្សា​ចំនួន ១​ខ្នង កម្ពស់ ២​ជាន់ ស្មើរ​នឹង ១០​បន្ទប់ និង​អគារ​ទីចាត់ការ ២​ខ្នង ស្មើនឹង ៨​បន្ទប់ និង​ហេដ្ឋារចនាសម្ព័ន្ធ មួយចំនួន ដែល​បាន​ចំណាយ​ទឹកប្រាក់​សាងសង់​អស់​ចំនួន ៥៦២.៧២០​ដុល្លារ និង សំណង់​អគារ​មន្ទីរពេទ្យ ១​ខ្នង កម្ពស់ ២​ជាន់ នៅក្នុង​ជំហាន​ទី​២​នេះ ដែល​រួមមាន អគារ​ផ្នែក​សម្ភព រោគ​ស្ត្រី ទារក កុមារ និង​វះកាត់ ដែល​បាន​ចំណាយ​ការសាងសង់​អស់​ចំនួន ១៦៣.១៥៨​ដុល្លារ សរុប​ថវិកា​សាងសង់​ស្មើនឹង ៧២៥.៨៧៨​ដុល្លារ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.