ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការ ការពារ សន្តិសុខ ដែលនឹងត្រូវអនុវត្តចំពោះមុខ! ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បើកកិច្ចប្រជុំសាមញ្ញលើកទី៣០ អាណត្តិទី៤ ជំរុញការដោះស្រាយបញ្ហាជូនពលរដ្ឋ និងយកចិត្តទុកដាក់លើពលករវិលត្រឡប់ពីប្រទេសថៃ ==> ឯកឧត្តម រ័ត្ន ស្រ៊ាង សូមផ្ញើសារជូនពរ សម្ដេចពិជ័យសេនា ទៀ បាញ់ ក្នុងឱកាសសិរីមង្គលដ៏បវរ នៃពិធីចម្រើនជន្មាយុ ==> សម្តេចធិបតី ណែនាំឱ្យលុបបំបាត់ការប្រើប្រាស់ទូរស័ព្ទក្នុងម៉ោងសិក្សា ចាប់ពីឆ្នាំសិក្សា២០២៦-២០២៧ ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន បើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ និងអតីតលោកគ្រូអ្នកគ្រូបង្រៀនសាលាបាក់ទូក អញ្ជើញសួរសុខទុក្ខលោកគ្រូ ជា សែ អតីតគ្រូជើងចាស់ឯកទេសរូបវិទ្យា ដែលមានជំងឺប្រចាំកាយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួង! ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងចំនួន៤ ឱ្យស្រោចស្រង់ជីវភាពប្រជាកសិករ និងស្តារហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ក្រោយគ្រោះទឹកជំនន់  ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) របស់សង្កាត់ ខណ្ឌ ឆ្នាំ២០២៦ នៃរដ្ឋបាលខណ្ឌដូនពេញ រាជធានីភ្នំពេញ...

ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភ​ក្ត្រា ថ្លែងថា​នៅក្នុង​ពេល​ឆាប់ៗ​ខាងមុខ​នេះ​ក្រសួង​ព័ត៌មាន​នឹង​បើក « យុទ្ធនាការ​ប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ​» ដើម្បី​រួម​គ្នា​ទប់ស្កាត់ និង​លុបបំបាត់​ព័ត៌មាន​ក្លែងក្លាយ ហើយ​ផ្តល់​នូវ​ចំណេះដឹង និង​ការចេះ​បញ្ជាក់​ពី​ប្រភេទ​ព័ត៌មាន​ពិត និង​ព័ត៌មាន​ក្លែងក្លាយ​ជូន​ដល់​សាធារណជន​

ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភ​ក្ត្រា ថ្លែងថា​នៅក្នុង​ពេល​ឆាប់ៗ​ខាងមុខ​នេះ​ក្រសួង​ព័ត៌មាន​នឹង​បើក « យុទ្ធនាការ​ប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ​» ដើម្បី​រួម​គ្នា​ទប់ស្កាត់ និង​លុបបំបាត់​ព័ត៌មាន​ក្លែងក្លាយ ហើយ​ផ្តល់​នូវ​ចំណេះដឹង និង​ការចេះ​បញ្ជាក់​ពី​ប្រភេទ​ព័ត៌មាន​ពិត និង​ព័ត៌មាន​ក្លែងក្លាយ​ជូន​ដល់​សាធារណជន​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ភ្នំពេញ ៖ ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភ​ក្ត្រា បានស្នើ​ដល់​អ្នកសារព័ត៌មាន​ទាំងអស់​ចូលរួម​ក្នុង​”​យុទ្ធនាការ​ប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ​” ដែល​ជា​គំនិត​មួយ​ក្នុង​ការផ្តល់​នូវ​សុវត្ថិភាព​ជូន​ទៅ​ដល់​អ្នកសារព័ត៌មាន និង​ផ្តល់​សុវត្ថិភាព​ដល់​ប្រជាពលរដ្ឋ​ដែល​ជា​អ្នក​ទទួល​ព័ត៌មាន ។​

​នេះ​ជា​ការបញ្ជាក់​ពី ឯកឧត្តម នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ក្នុងឱកាស​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​បិទ​សិក្ខាសាលា​ផ្សព្វផ្សាយ​ស្វែងយល់​អំពី ធម្មនុញ្ញ​វិជ្ជាជីវៈ​សារព័ត៌មាន និង​ក្រមសីលធម៌​វិជ្ជាជីវៈ​អ្នកសារព័ត៌មាន​នៅ​កម្ពុជា សហការ​រៀបចំ​ដោយ​ក្រសួង​ព័ត៌មាន និង​សមាគម​សារព័ត៌មាន​អេឡិចត្រូនិច អឹម អេស ជេ នៅ​រសៀល​ថ្ងៃ​ទី​១១ ខែ​មករា ឆ្នាំ​២០២៥ នា​សាលចតុម្មុខ​មង្គល​ទីស្តីការ​ក្រសួង​ព័ត៌មាន ដោយ​មាន​ការចូលរួម​សិក្សា​ស្វែងយល់​ពី​អ្នកសារព័ត៌មាន​ប្រមាណ​ជាង ៤០០​នាក់ ។​

​ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភ​ក្ត្រា បាន​គូសបញ្ជាក់ថា យុទ្ធនាការ​ប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ គ្រោង​ធ្វើ ឡើង​ដើម្បី​ជំរុញ​ការផ្សព្វផ្សាយ​ព័ត៌មាន​ពិត និង​បង្កើន​ការយល់ដឹង​ដល់​ពលរដ្ឋ​ទាក់ទង​នឹង​ផលប៉ះពាល់​នៃ​ព័ត៌មាន​ក្លែងក្លាយ​។ យុទ្ធនាការ​នេះ​ក៏​ជា​ការឃោសនា និង​ផ្សព្វផ្សាយ​ជា​សាធារណៈ ពី​វិធានការ​ទប់ស្កាត់​ការ​សាយភាយ​ព័ត៌មាន​ក្លែងក្លាយ ការប្រើប្រាស់​បណ្ដាញ​សង្គម​ប្រកបដោយ​ប្រសិទ្ធភាព និង​ការចែករំលែក​ព័ត៌មាន​ជា​ដើម​។ ឯកឧត្តម រដ្ឋមន្ត្រី បានបង្ហាញ ភាព​សុទិដ្ឋិនិយម​នៅ​ក្នុង​ការប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ ដែល​ជា​ជំ​ហ៊ាន​មួយ​យ៉ាង​សំខាន់​នៅ​ក្នុង​ការបង្កើន​ការយល់ដឹង​អំពី​ផលប៉ះពាល់​នៃ​ព័ត៌មាន​ក្លែងក្លាយ​ដល់​សាធារណជន​ទូទាំង​ប្រទេស ហើយ​គំនិត​ផ្តួចផ្តើម​នេះ​កំពុង​ទទួលបាន​ការគាំទ្រ​ពី​បណ្តា​ប្រទេស​ជាច្រើន​នៅក្នុង​តំបន់​អាស៊ាន និង​តំបន់​ដទៃ​ទៀត ៕
​

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.