ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការ ការពារ សន្តិសុខ ដែលនឹងត្រូវអនុវត្តចំពោះមុខ! ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បើកកិច្ចប្រជុំសាមញ្ញលើកទី៣០ អាណត្តិទី៤ ជំរុញការដោះស្រាយបញ្ហាជូនពលរដ្ឋ និងយកចិត្តទុកដាក់លើពលករវិលត្រឡប់ពីប្រទេសថៃ ==> ឯកឧត្តម រ័ត្ន ស្រ៊ាង សូមផ្ញើសារជូនពរ សម្ដេចពិជ័យសេនា ទៀ បាញ់ ក្នុងឱកាសសិរីមង្គលដ៏បវរ នៃពិធីចម្រើនជន្មាយុ ==> សម្តេចធិបតី ណែនាំឱ្យលុបបំបាត់ការប្រើប្រាស់ទូរស័ព្ទក្នុងម៉ោងសិក្សា ចាប់ពីឆ្នាំសិក្សា២០២៦-២០២៧ ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន បើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ និងអតីតលោកគ្រូអ្នកគ្រូបង្រៀនសាលាបាក់ទូក អញ្ជើញសួរសុខទុក្ខលោកគ្រូ ជា សែ អតីតគ្រូជើងចាស់ឯកទេសរូបវិទ្យា ដែលមានជំងឺប្រចាំកាយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួង! ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងចំនួន៤ ឱ្យស្រោចស្រង់ជីវភាពប្រជាកសិករ និងស្តារហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ក្រោយគ្រោះទឹកជំនន់  ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) របស់សង្កាត់ ខណ្ឌ ឆ្នាំ២០២៦ នៃរដ្ឋបាលខណ្ឌដូនពេញ រាជធានីភ្នំពេញ...

​ឯកឧត្តម រដ្ឋលេខាធិការ សុខ ចាន់​ភក្តី ថ្លែងថា អ្នកសារព័ត៌មាន​ទាំងអស់​ត្រូវ​បន្ត​ស្វែង​យល់​អោយ​កាន់តែ​ស៊ីជម្រៅ​អំពី «​ធម្មនុញ្ញ​វិជ្ជាជីវៈ​សារព័ត៌មាន​» ដែល​ជា​មូលដ្ឋានគ្រឹះ​រួម​នៃ​ក្រមសីលធម៌​វិជ្ជាជីវៈ​សារព័ត៌មាន ដើម្បី​លើកកម្ពស់​តម្លៃ​វិជ្ជាជីវៈ​សារព័ត៌មាន​នៅ​កម្ពុជា​!!

​ឯកឧត្តម រដ្ឋលេខាធិការ សុខ ចាន់​ភក្តី ថ្លែងថា អ្នកសារព័ត៌មាន​ទាំងអស់​ត្រូវ​បន្ត​ស្វែង​យល់​អោយ​កាន់តែ​ស៊ីជម្រៅ​អំពី «​ធម្មនុញ្ញ​វិជ្ជាជីវៈ​សារព័ត៌មាន​» ដែល​ជា​មូលដ្ឋានគ្រឹះ​រួម​នៃ​ក្រមសីលធម៌​វិជ្ជាជីវៈ​សារព័ត៌មាន ដើម្បី​លើកកម្ពស់​តម្លៃ​វិជ្ជាជីវៈ​សារព័ត៌មាន​នៅ​កម្ពុជា​!!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

«​ធម្មនុញ្ញ​វិជ្ជាជីវៈ​សារព័ត៌មាន​» គឺជា​មូលដ្ឋាន​គ្រឹះ​រួម​នៃ​ក្រមសីលធម៌​វិជ្ជាជីវៈ​សារព័ត៌មាន ដើម្បី​អ្នកសារព័ត៌មាន មាន​មូលដ្ឋាន​រួម តម្លៃ​រួម​សម្រាប់​ការអនុវត្ត​វិជ្ជាជីវៈ ពង្រឹង​ការអនុវត្ត​ក្រមសីលធម៌​វិជ្ជាជីវៈ គណនេយ្យភាព អនុលោមភាព ឯករាជភាព ជាពិសេស​លើកកម្ពស់​តម្លៃ និង​ពង្រឹង​ជំនឿ​ទុកចិត្ត​មកលើ​វិជ្ជាជីវៈ​សារព័ត៌មាន​នៅ​កម្ពុជា​,

​នេះ​ជា​ការ​ថ្លែង​របស់ ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ តំណាង ឯកឧត្តម នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ក្នុងឱកាស​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​បើក​សិក្ខាសាលា​ផ្សព្វផ្សាយ​ស្វែងយល់​អំពី​ធម្មនុញ្ញ​វិជ្ជាជីវៈ​សារព័ត៌មាន និង​ក្រមសីលធម៌​វិជ្ជាជីវៈ​អ្នកសារព័ត៌មាន​នៅ​កម្ពុជា សហការ​រៀបចំ​ដោយ​ក្រសួង​ព័ត៌មាន និង​សមាគម​សារព័ត៌មាន​អេឡិចត្រូនិច អឹម អេស ជេ នៅ​ព្រឹក​ថ្ងៃទី​១១ ខែ​មករា ឆ្នាំ​២០២៥ នា​សាលចតុម្មុខ​មង្គល​ទីស្តីការ​ក្រសួង​ព័ត៌មាន ដោយ​មាន​ការចូលរួម​សិក្សា​ស្វែងយល់​ពី​អ្នកសារព័ត៌មាន​ប្រមាណ​ជាង ៤០០​នាក់ ។​

​ឯកឧត្តម សុខ ចាន់​ភក្តី បាន​គូសបញ្ជាក់ថា ការរៀបចំ​សិក្ខាសាលា​នេះ​ឡើង ដើម្បីអោយ​អ្នកសារព័ត៌មាន​បាន​យល់​កាន់តែ​ច្បាស់​នូវ​តម្លៃ​នៃ​

​ធម្មនុញ្ញ​វិជ្ជាជីវៈ​សារព័ត៌មាន ហើយ​យកទៅ​អនុវត្ត​អោយបាន​ត្រឹមត្រូវ​តាមច្បាប់ និង​ក្រម​សីល​ធ​ម៍​វិជ្ជាជីវៈ​សារព័ត៌មាន ហើយ​អាច​ការពារ​អ្នកសារព័ត៌មាន​បាន​នៅពេល​បំពេញការងារ​ប្រកប​ទៅ​ដោយ​វិជ្ជាជីវៈ ។​

​ឯកឧត្តម រដ្ឋ​លរ​ខា​ធិ​ការ​ក្រសួង​ព័ត៌មាន បាន​ផ្តាំផ្ញើរ​ដល់​សិក្ខាកាម​ទាំង​ជាង ៤០០​នាក់ ដែល​បាន​ចូលរួម​ត្រូវ​ព្យាយាម​ក្រេប​យក​នូវ​ចំណេះដឹង ពី​គ្រូឧទ្ទេស​ដែល​មាន​បទពិសោធ​ន៏​យូរ​ឆ្នាំ ដើម្បី​ទុកជា​ស្ពាន និង​ជា​យាន្ដ​ផ្ដល់​ជា​ចំណេះដឹង និង​ជំនាញ​យក​ទៅ​ប្រើប្រាស់ ប្រកបដោយ​គុណភាព​ល្អ​ប្រសើរ​ក្នុង​ជីវភាព​ប្រចាំថ្ងៃ និង​ទៅ​អនាគត​។​

​ឯកឧត្តម ម៉េង សុភ័ណ្ឌ ប្រធាន​សមាគម​សារព័ត៌មាន អេឡិចត្រូនិច MSJ បាន​ជម្រាបជូន​ពី​គោលបំណង​នៃ​ការរៀបចំ​សិក្ខាសាលា​ស្តីពី​“​ស្វែងយល់​អំពី​ធម្មនុញ្ញ​វិជ្ជាជីវៈ​សារព័ត៌មាន និង​ក្រមសីលធម៌​វិជ្ជាជីវៈ​អ្នកសារព័ត៌មាន​”​សម្រាប់​អ្នកសារព័ត៌មាន នេះ​ឡើង ដើម្បី​លើកយក​ពី​ផលវិបាក​នានា​ដែល​បាន​ជួបប្រទះ​ក្នុង​ការប្រកប​វិជ្ជាជីវៈ​សារព័ត៌មាន​ប្រចាំថ្ងៃ​ជូន​ថ្នាក់ដឹកនាំ​ក្រសួង​ព័ត៌មាន ព្រមទាំង​ថ្នាក់ដឹកនាំ​ក្រសួង​ពាក់ព័ន្ធ ជាពិសេស​ប្រមុខ​រាជរដ្ឋាភិបាល ដើម្បី​ស្នើសុំ​មតិ​ណែនាំ តម្រង់ទិស ដល់​បងប្អូន​អ្នកសារព័ត៌មាន​ទាំងអស់គ្នា និង​ជា​ពិសេស​ទទួលបាន​ចំណេះដឹង​ពី​ច្បាប់ និង​វិជ្ជាជីវៈ​សារព័ត៌មាន ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.