ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការ ការពារ សន្តិសុខ ដែលនឹងត្រូវអនុវត្តចំពោះមុខ! ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បើកកិច្ចប្រជុំសាមញ្ញលើកទី៣០ អាណត្តិទី៤ ជំរុញការដោះស្រាយបញ្ហាជូនពលរដ្ឋ និងយកចិត្តទុកដាក់លើពលករវិលត្រឡប់ពីប្រទេសថៃ ==> ឯកឧត្តម រ័ត្ន ស្រ៊ាង សូមផ្ញើសារជូនពរ សម្ដេចពិជ័យសេនា ទៀ បាញ់ ក្នុងឱកាសសិរីមង្គលដ៏បវរ នៃពិធីចម្រើនជន្មាយុ ==> សម្តេចធិបតី ណែនាំឱ្យលុបបំបាត់ការប្រើប្រាស់ទូរស័ព្ទក្នុងម៉ោងសិក្សា ចាប់ពីឆ្នាំសិក្សា២០២៦-២០២៧ ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន បើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ និងអតីតលោកគ្រូអ្នកគ្រូបង្រៀនសាលាបាក់ទូក អញ្ជើញសួរសុខទុក្ខលោកគ្រូ ជា សែ អតីតគ្រូជើងចាស់ឯកទេសរូបវិទ្យា ដែលមានជំងឺប្រចាំកាយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួង! ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងចំនួន៤ ឱ្យស្រោចស្រង់ជីវភាពប្រជាកសិករ និងស្តារហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ក្រោយគ្រោះទឹកជំនន់  ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) របស់សង្កាត់ ខណ្ឌ ឆ្នាំ២០២៦ នៃរដ្ឋបាលខណ្ឌដូនពេញ រាជធានីភ្នំពេញ...

ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភ​ក្ត្រា ៖ «​ធម្មនុញ្ញ​វិជ្ជាជីវៈ​សារព័ត៌មាន » គឺជា​ផ្នែក​មួយ​ចាំបាច់​ដើម្បី​ធ្វើ អោយមាន​សណ្តាប់ធ្នាប់​ក្នុង​វិស័យ​សារព័ត៌មាន លើក​តម្លៃ​វិជ្ជាជីវៈ និង​ការពារ​សិទ្ធិ​របស់​អ្នកសារព័ត៌មាន​

ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភ​ក្ត្រា ៖  «​ធម្មនុញ្ញ​វិជ្ជាជីវៈ​សារព័ត៌មាន » គឺជា​ផ្នែក​មួយ​ចាំបាច់​ដើម្បី​ធ្វើ អោយមាន​សណ្តាប់ធ្នាប់​ក្នុង​វិស័យ​សារព័ត៌មាន លើក​តម្លៃ​វិជ្ជាជីវៈ និង​ការពារ​សិទ្ធិ​របស់​អ្នកសារព័ត៌មាន​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

«​ធម្មនុញ្ញ​វិជ្ជាជីវៈ​សារព័ត៌មាន » គឺជា​មូលដ្ឋាន​រួម​មួយ​សម្រាប់​អនុវត្តន៍​ប្រកប​ដោយ​ទំនុកចិត្ត ប្រសិទ្ធភាព គុណភាព និង​ទំនួល​ខុស​ត្រូវ​វិជ្ជាជីវៈ ដែល​ជា​ផ្នែក​មួយ​សម្រាប់​ការលើកកម្ពស់​សេរីភាព​ខាង​សារព័ត៌មាន និង​សេរីភាព​ខាង​ការបញ្ចេញមតិ និង​ការពារ សុវត្ថិភាព​ដល់​អ្នកសារព័ត៌មាន ។

​នេះ​ជា​ការ​ថ្លែង​បញ្ជាក់​របស់ ឯកឧត្តម នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ក្នុងឱកាស​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​បិទ​សិក្ខាសាលា​ផ្សព្វផ្សាយ​ស្វែងយល់​អំពី ធម្មនុញ្ញ​វិជ្ជាជីវៈ​សារព័ត៌មាន និង​ក្រមសីលធម៌​វិជ្ជាជីវៈ​អ្នកសារព័ត៌មាន​នៅ​កម្ពុជា សហការ​រៀបចំ​ដោយ​ក្រសួង​ព័ត៌មាន និង​សមាគម​សារព័ត៌មាន​អេឡិចត្រូនិច អឹម អេស ជេ នៅ​រសៀល​ថ្ងៃ​ទី​១១ ខែ​មករា ឆ្នាំ​២០២៥ នា​សាលចតុម្មុខ​មង្គល​ទីស្តីការ​ក្រសួង​ព័ត៌មាន ដោយ​មាន​ការចូលរួម​សិក្សា​ស្វែងយល់​ពី​អ្នកសារព័ត៌មាន​ប្រមាណ​ជាង ៤០០​នាក់ ។​

​ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភ​ក្ត្រា ថ្លែង​បញ្ជាក់ថា ធម្មនុញ្ញ​វិជ្ជាជីវៈ​អ្នកសារព័ត៌មាន គឺជា​មូលដ្ឋាន​គ្រឹះ​សម្រាប់​អ្នកសារព័ត៌មាន​យក​ទៅ​អនុវត្តន៍ ហើយក៏​ជា​អាវ​ក្រោះ​យ៉ាង​សំខាន់​ក្នុង​ការពារ​ខ្លួន​យើង និង​សម្រាប់​ជា​គុណ​តម្លៃ​រួម​នៃ​វិជ្ជាជីវៈ​សារព័ត៌មាន ។ ជាមួយ​នេះ​អ្នកសារព័ត៌មាន​ត្រូវ​តែ​ស្គាល់​ពី​ខ្លួនឯង​ឱ្យបាន​ច្បាស់​ថា ខ្លួន​យើង​មិនមែន​ជា​មន្ត្រី​នគរបាល​យុត្តិធម៌​ទេ និង​ក៏​មិនមែនជា​តុលាការ​កាត់សេចក្តី​ឱ្យ​នរណា​ខុស នរណា​ត្រូវ​ដែរ ហើយ​អ្នកសារព័ត៌មាន​ក៏​មិន​មាន​អំណាច​បញ្ជា​ឱ្យ​នរណា​ម្នាក់​ធ្វើ​នេះ ឬ​ធ្វើ​នោះ​បាន​ដែរ​។​តែ​ផ្ទុយ​ទៅ វិញ​អ្នកសារព័ត៌មាន គឺ​ជា​អ្នកនាំពាក្យ​ពី​ទីកន្លែង​មួយ​ទៅ​ទីកន្លែង​មួយ ដែល​ប្រកបដោយ​ប្រភព​ច្បាស់​លាស់ ពោល​គឺ​អ្នក​អនុវត្តន៍​លើ​សកម្មភាព​ក្នុង​វិស័យ​សារព័ត៌មាន និង​សោតទស្សន៍ គឺ​ត្រូវ​ប្រកាន់ខ្ជាប់​នូវ​ការគោរព​ចំពោះ​រដ្ឋ​ធម្មនុញ្ញ ច្បាប់ បទបញ្ញត្តិ និង​លិខិត​បទដ្ឋាន​គតិយុត្ត​ជាតិ និង អន្តរជាតិ​ដែល​មាន​។ អ្នកសារព័ត៌មាន​ត្រូវ​ឈរ​លើ​មូលដ្ឋាន​នៃ​ប្រភព​ព័ត៌មាន​ច្បាស់លាស់ បើ​ការសរសេរ​ព័ត៌មាន​ដែល​គ្មាន​ប្រភព​ច្បាស់លាស់ នោះ​គឺជា​ការ​ទទួលខុស ត្រូវ​របស់​យើង​ទាំងស្រុង​ទៅលើ​ព័ត៌មាន​ដែល​ខ្លួន​បាន​ផ្សាយ ហើយក៏​ជា​ការខុស​ក្រម​សី​លធ​ម៍​វិជ្ជាជីវៈ​សារព័ត៌មាន​។ ដូចនេះ ឯកឧត្តម​រដ្ឋមន្ត្រី បាន​គូសបញ្ជាក់ថា ការដាក់​ឱ្យ​អនុវត្ត “​ធម្មនុញ្ញ​វិជ្ជាជីវៈ​អ្នកសារព័ត៌មាន​” ដើម្បី​ឆ្ពោះទៅរក​ការលើកកម្ពស់​សេរីភាព សារព័ត៌មាន និង​កិច្ច​ការពារ​សុវត្ថិភាព​អ្នកសារព័ត៌មាន ពិសេស​ដើម្បី​លើក​គុណ​តម្លៃ​រួម​នៃ​វិជ្ជាជីវៈ និង​សណ្តាប់ធ្នាប់​ក្នុង​វិស័យ​សារព័ត៌មាន​។ ធម្មនុញ្ញ​វិជ្ជាជីវៈ​នេះ​គឺជា​មូលដ្ឋានគ្រឹះ​រួម​នៃ​ក្រម​សីលធម៌​វិជ្ជាជីវៈ​សារព័ត៌មាន ដើម្បី​អ្នកសារព័ត៌មាន មាន​មូលដ្ឋាន​រួម តម្លៃ​រួម សម្រាប់​ការអនុវត្ត​វិជ្ជាជីវៈ ពង្រឹង​ការអនុវត្ត​ក្រមសីលធម៌​វិជ្ជាជីវៈ គណនេយ្យភាព អនុលោមភាព ឯករាជភាព និង​ជា​ពិសេស​លើកកម្ពស់​តម្លៃ និង​ពង្រឹង​ជំនឿ​ទុកចិត្ត​មកលើ​វិជ្ជាជីវៈ​សារព័ត៌មាន​នៅ​កម្ពុជា​។

​គូរ​បញ្ជាក់ដែរថា​កាលពី​ថ្ងៃ​ទី​៦ ខែ​សីហា ឆ្នាំ​២០២៤ ក្រសួង​ព័ត៌មាន​បាន​ផ្សព្វផ្សាយ និង​ដាក់ឱ្យ​ប្រើប្រាស់ «​ធម្មនុញ្ញ​វិជ្ជាជីវៈ​សារព័ត៌មាន » ដែល​កើតចេញ​ពី​ឆន្ទៈ​រួម​របស់​អ្នកសារព័ត៌មាន​ខ្លួនឯង​ផ្ទាល់ ដើម្បី​អ្នកសារព័ត៌មាន ហើយ​ក៏​សម្រាប់​អ្នកសារព័ត៌មាន គាំទ្រ​ដល់​សិទ្ធិ​របស់​អ្នកសារព័ត៌មាន ។​

​នៅក្នុង​ដំណើរការ​អង្គសិក្ខាសាលា​ពេញ​មួយ​ថ្ងៃនេះ​ដែរ ឯកឧត្តម ម៉េង សុភ័ណ្ឌ ប្រធាន​សមាគម​សារព័ត៌មាន អេឡិចត្រូនិច MSJ បាន​ជម្រាបជូន​ថា ការអភិវឌ្ឍន៍​ធនធាន​មនុស្ស​លើ​វិស័យ​សារព័ត៌មាន គឺ​ជា​បេសកកម្ម​ស្នូល​របស់​សមាគម តាមរយៈ​ការបើក​សិក្ខាសាលា និង​វគ្គ​បណ្ដុះ បណ្ដាល​បាន​ជាច្រើនលើក​ជូន​ដល់​អ្នកសារព័ត៌មាន មន្ដ្រីរាជការ សិស្ស និស្សិត ដោយ​ផ្ដោត​លើ​ជំនាញ​សារព័ត៌មាន ជាពិសេស​ចំពោះ​អ្នកសារព័ត៌មាន​ឈរលើ​ក្រមសីលធម៌ វិជ្ជាជីវៈ​សារព័ត៌មាន​ឲ្យមាន​ប្រសិទ្ធភាព ៕

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.