ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការ ការពារ សន្តិសុខ ដែលនឹងត្រូវអនុវត្តចំពោះមុខ! ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បើកកិច្ចប្រជុំសាមញ្ញលើកទី៣០ អាណត្តិទី៤ ជំរុញការដោះស្រាយបញ្ហាជូនពលរដ្ឋ និងយកចិត្តទុកដាក់លើពលករវិលត្រឡប់ពីប្រទេសថៃ ==> ឯកឧត្តម រ័ត្ន ស្រ៊ាង សូមផ្ញើសារជូនពរ សម្ដេចពិជ័យសេនា ទៀ បាញ់ ក្នុងឱកាសសិរីមង្គលដ៏បវរ នៃពិធីចម្រើនជន្មាយុ ==> សម្តេចធិបតី ណែនាំឱ្យលុបបំបាត់ការប្រើប្រាស់ទូរស័ព្ទក្នុងម៉ោងសិក្សា ចាប់ពីឆ្នាំសិក្សា២០២៦-២០២៧ ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន បើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ និងអតីតលោកគ្រូអ្នកគ្រូបង្រៀនសាលាបាក់ទូក អញ្ជើញសួរសុខទុក្ខលោកគ្រូ ជា សែ អតីតគ្រូជើងចាស់ឯកទេសរូបវិទ្យា ដែលមានជំងឺប្រចាំកាយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួង! ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងចំនួន៤ ឱ្យស្រោចស្រង់ជីវភាពប្រជាកសិករ និងស្តារហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ក្រោយគ្រោះទឹកជំនន់  ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) របស់សង្កាត់ ខណ្ឌ ឆ្នាំ២០២៦ នៃរដ្ឋបាលខណ្ឌដូនពេញ រាជធានីភ្នំពេញ...

ឯកឧត្តម អ៊ី ឈាន អញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ​សព ឯកឧត្តម ឈៀង អ៊ិត អតីត​សមាជិក​ក្រុមប្រឹក្សា​ខេត្ត​

ឯកឧត្តម អ៊ី ឈាន អញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ​សព ឯកឧត្តម ឈៀង អ៊ិត អតីត​សមាជិក​ក្រុមប្រឹក្សា​ខេត្ត​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ប៉ៃលិន​៖ នៅ​គេហដ្ឋាន​សព ស្ថិតក្នុង​ភូមិ​ប៉ា​ហ៊ី​ត្បូង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន នា​ព្រឹក​ថ្ងៃទី​១០ ខែ​មករា ឆ្នាំ​២០២៥ ឯកឧត្តម​ទេសរដ្ឋមន្ត្រី អ៊ី ឈាន ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​ប៉ៃលិន អមដំណើរ​ដោយ ឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រ​មណ្ឌល​ប៉ៃលិន​, ឯកឧត្តម ជា ចាន់​ឌិន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​, បាន​អញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ និង​ចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​ជាមួយ​ក្រុម​គ្រួសារ​នៃ​សព ឯកឧត្តម​ឧត្តមសេនី​យ៍​ឯក ឈៀង អ៊ិត ទីប្រឹក្សា​ក្រសួង​ការពារជាតិ និង​ជា​អតីត​សមាជិក​ក្រុមប្រឹក្សា​ខេត្ត ដែល​បាន​ទទួលមរណៈភាព​ដោយ​រោគាពាធ ក្នុង​ជន្មាយុ ៧០​ឆ្នាំ វេលា​ម៉ោង ២៖៤៤​នាទី​រសៀល នា​ថ្ងៃ​ទី​០៩ ខែ​មករា ឆ្នាំ​២០២៥ ។​

​ឯកឧត្តម​ទេសរដ្ឋមន្ត្រី អ៊ី ឈាន ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​ប៉ៃលិន បាន​សម្តែង​នូវ​អារម្មណ៍​ក្រៀមក្រំ ក្តុកក្តួល​រំជួលចិត្ត​ឥតឧបម៉ា និង​សោកស្តាយ​យ៉ាង​ក្រៃលែង ចំពោះ​ការបាត់បង់ ឯកឧត្តម​ឧត្តមសេនី​យ៍​ឯក ឈៀង អ៊ិត ដែល​ជា​ស្វាមី ជា​ឪពុក និង​ជា​ជីតា ជាទី​គោរព​ស្រលាញ់ ប្រកប​ដោយ​កតញ្ញូតាធម៌ និង​ភក្តីភាព ចំពោះ​ក្រុម​គ្រួសារ និង​ជា​ការបាត់បង់​នូវ​ឥស្សរជន ដែល​ជា​បុគ្គល​ដ៏​ឆ្នើម​មួយរូប ធ្លាប់​បាន​តស៊ូ​យ៉ាង​ស្វិតស្វាញ ដោយ​លះបង់​កម្លាំងកាយ និង​កម្លាំងចិត្ត ដើម្បី​បុព្វហេតុ​ជាតិ និង​ប្រជាជន​នៅក្នុង​ខេត្ត ហើយ​សូម​ឧទ្ទិស​ឱ្យ​ដួងវិញ្ញាណ​ក្ខ័​ន្ធ​សព បាន​ទៅ​កាន់​សុគតិភព​កុំបី​ឃ្លៀងឃ្លាត​ឡើយ ព្រមទាំង​ផ្តាំផ្ញើ​ដល់​ក្រុមគ្រួសារ​សព​ត្រូវ​កាត់ចិត្ត និង ថែរក្សា​សុខភាព អោយបាន​ល្អ ដើម្បី​ជាសផុត​ពី​ជម្ងឺ​ឈឺ​តម្កាត់​ផ្សេងៗ ។​

​ជា​ការឆ្លើយតប តំណាង​គ្រួសារ​សព ក៍​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ ឯកឧត្តម​ទេសរដ្ឋមន្ត្រី អ៊ី ឈាន និង​ថ្នាក់ដឹកនាំ​ខេត្ត ព្រមទាំង​ញាតិមិត្ត​ជិត​ឆ្ងាយ​ទាំងអស់ ដែល​បាន​ផ្តល់​កិត្តិយស​អញ្ជើញ​ចូលរួម​ពិធី​បុណ្យសព ព្រមទាំង​សូម​បួងសួង​ដល់​បារមី​វត្ថុ​សាក​សិទ្ធ​ក្នុង​លោក សូម​តាម​ជួយ​បីបាច់​ថែរក្សា​ដល់​ឯកឧត្តម លោកជំទាវ និង​ក្រុម​ការងារ​ទាំងអស់ សូម​មាន​សុខភាព​ល្អ និង​ទទួលបាន​ជ័យ​ជំនៈគ្រ​ប់​ភារកិច្ច​។​

​នៅក្នុង​ឱកាស​នោះ​ផងដែរ ឯកឧត្តម​ទេសរដ្ឋមន្ត្រី អ៊ី ឈាន ព្រមទាំង​ថ្នាក់ដឹកនាំ បាន​ធ្វើ​ការគោរព​វិញ្ញាណក្ខន្ធ​សព ឯកឧត្តម​ឧត្តមសេនី​យ៍​ឯក ឈៀង អ៊ិត និង​ឧទ្ទិស​កុសល​ដល់​វិញ្ញាណក្ខន្ធ​សព ឱ្យបាន​ទៅ​កាន់​សុគតិភព​កុំបី​ឃ្លៀងឃ្លាត​ឡើយ ព្រមទាំង​ប្រគល់​សារលិខិត​ចូលរួម​រំលែក​មរណទុក្ខ ជូន​ចំពោះ​គ្រួសារ​សព និង​ឧបត្ថម្ភ ថវិកា​ចំនួន ៤​លាន​រៀល សម្រាប់​ចាត់ចែង និង រៀបចំ​ធ្វើ​ពិធីបុណ្យ​ទៅតាម​ប្រពៃណី​ផងដែរ​៕

ដោយ សេន ត

 

​

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.